ព័ត៌មានក្ដៅ

    លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបានសម្រេចក្នុងរឿងគំនុំ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 01 ឆ្នាំ 2019 វេលាម៉ោង 11:26 នាទី ចំនួនអានៈ 9945

    នៅម៉ោង​ប្រហែល៧ល្ងាចថ្ងៃទី២៦ខែ​មករាឆ្នាំ២០១៩ នៅចំនុចរោង​កណ្តាល​ដៃ​មនោ បឹងពារាំង ស្ថិត​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ មាន​ករណី​ចាប់​វាយសម្លាប់​​អ្នក​កាសែត​ម្នាក់​ក្នុង​ចំណោម​បីនាក់ ដែល​ជន​ដៃដល់ត្រូវ​បាន​គេ​ស្គាល់ថា ជាបក្សពួក​របស់​លោក គង់ មង្គល ប្រធានសហគមបឹងពារាំង ហើយ​ជាបញ្ជារបស់លោក គង់ មង្គល តែម្តង

    អ្នក​កាសែត​ដែលត្រូវ​បាន​ជនដៃដល់​ជិត​២០នាក់​ចាប់គ្រៀកអូស​យក​ទៅ​វាសម្លាប់​នោះឈ្មោះ ស៊ីម ឈីវឈានពិសិដ្ឋ ភេទប្រុស​ អាយុជាង៥០​ឆ្នាំ រស់​នៅ​ក្នុង​ក្រុង​សៀមរាប កាន់​កាត​កាសែត សមាគមអ្នក​សារព័ត៌​មាន​កម្ពុជា​ដើម្បីសេរីភាព។

    សាក្សីបាន​ឃើញ​ហេតុការណ៍បាន​ប្រាប់ថា លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​ចុះ​ទៅដល់កន្លែង​កើត​ហេតុ ហើយ​បាន​ដើរថត​យកសកម្ម​ភាពល្មើស​ច្បាប់មួយចំនួន និង​រូប​ភាព​នៅតំបន់​បឹង​ពា​រាំងដែលមាន​អាស័យដ្ឋាន​​ខាងលើ តែ​ប្រហែល​៣០នាទីក្រោយមក មានក្រុម​មនុស្ស​មួយ​ក្រុម​មានគ្នាជិត២០នាក់ត្រៀម​ហើយ​ជាស្រេច​ ដែលត្រូវ​បាន​​គេ​ស្គាល់ថា ជាកូន​ចៅរបស់លោក គង់ មង្គល បានរត់មកចាប់អូស​ លោក ស៊ីម ឈីវឈានពិសិដ្ឋ យក​ទៅវៃត្រង់ដំចំកណ្តាលមុខ ដើម​ទ្រូវ​ ពោះ និង​ទាត់ប្រដាប់ភេទ រហូត​ដល់សន្លប់។ បន្ទាប់​មកលោក គង់ មង្គល បាន​បញ្ជា​អោយ​កូន​ចៅរុញ​ឡាន​របស់ លោក ស៊ីម ឈីវឈានពិសិដ្ឋ ចូលក្នុង​ព្រៃដើម្បីបំបាត់ភស្តុតាម និង​បញ្ជា​អោយ​កូន​ចៅ​​កាក់​ម៉ូតូ​អ្នក​កាសែតដែលរួម​ដំណើរ និង​ម៉ូតូខាងសហគមចុងឃ្នាស រុញ​ចូល​ក្នុង​ព្រៃ​ទាំងអស់។ តែដោយសា លោក ស៊ីម ឈីវឈានពិសិដ្ឋ មុន​ចុះ​ទៅកន្លែង​កើត​ហេតុ​ខាង​លើ​លោក​​បាន​រាយ​ការ​ជូន​មេប៉ុស្តិ៍សង្កាត់ជ្រាវ ហើយ​និង​មេប៉ុស្តិ៍សង្កាត់​ចុង​ឃ្នាស និង​សហគ​ម​ចុង​ឃ្នាសដើម្បីសុំកំលាំងសហការរួមដំណើរ ទើប​សមត្ថ​កិច្ចទៅទាន់ពេល បាន​ជាលោក ស៊ីម ឈីវ​ឈានពិសិដ្ឋ អាច​នៅ​មាន​ជីវិត​នាំ​យក​ទៅស​ង្គ្រោះ​បន្ទាន់នៅឯមន្ទីរពេទ្យ។

    សូមបញ្ជាក់ផងដែរថា រយះពេលប៉ុន្មាន​ខែចុងក្រោយនេះ លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​ចុះ​ផ្សាយលោក គង់ មង្គល់ ស្ទើរជារៀងរាល់ថ្ងៃ អំពីការ​រំលោ​ភ​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​តំ​បន់​ត្រី​ពង​កូន​របស់រដ្ឋ​ហាមឃាត់ដាច់ខាត ជាតំបន់៣ យកទៅលក់អោយឈ្មួញអ្នកមានអំណាច​មានលុយ ដែលមានការ​ឃុបឃិតពីអាជ្ញាធរដែនដី និង​មនុស្សមួយចំនួនទៀត។

    សាក្សីម្នាក់បាន​ប្រាប់ថា មានគេផ្តល់ព័ត៌មានអោយលោក ស៊ីម ឈីវឈានពិសិដ្ឋ ថាថ្ងៃ​នេះ​មាន​គេ​ប្រព្រឹត្ត​បទល្មើសនៅបឹងពារាំង ដើម្បីបញ្ឆោតអោយគាត់ចុះទៅចូលស៊ង ហើយ​រៀប​គំ​រោង​សម្លាប់​តែ​ម្តង​ តែដោយសាទឹកដោះម្តាយថ្លៃនៅទីនោះមានអ្នក​សារព័ត៌មានដែលទៅជាមួយផង មាន​ខាង​សហគម​ចុងឃ្នាសផង មានប៉ូលីសទៅតាមពីក្រោយផង ទើបលោក ស៊ីម ឈីវ​ឈាន​ពិសិដ្ឋ​អាច​នៅ​សល់ដង្ហើមចុងក្រោយមិនស្លាប់។

    កាសែតកម្ពុជាសុវណ្ណភូមិ បានព្យាយាមខលទូរស័ព្ទរាយការណ៍ទៅលោក ស៊ត សៃ មេប៉ុស្តិ៍​សង្កាត់ជ្រាវ លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាខេត្តសៀមរាប និងលោក ព្រះរាជអាជ្ញារង សំ រឹតសុខុន តែមិនមាន​អ្នក​ណាលើកទូរស័ព្ទនោះទេបន្ទាប់ពីកើតហេតុ១ម៉ោងក្រោយមក។

    រហូតមកដល់ពេលនេះ ក្រុម​ជនដៃដល់ដែលរៀបគំរោងសម្លាប់លោក ស៊ីម ឈីវឈានពិសិដ្ឋ នៅមានសេរីភាពសើចក្អាកក្អាយសប្បាយចិត្ត​ មិន​ទាន់ត្រូវ​បាន​ចាប់ខ្លួននៅឡើយ។

    លោក ស៊ីម ឈីវឈានពិសិដ្ឋ ដែលកំពុងដេកពេទ្យ សូម​សំនូមពរទៅ ខាង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប ស្នងការនគរបាលខេត្តសៀមរាប អភិបាលខេត្តសៀមរាបទើបឡើងថ្មី និង​លោក ព្រះរាជអាជ្ញាខេត្តសៀមរាប មេត្តាចាប់ខ្លួនជនល្មើស​មក​ផ្ទន្ទាទោសទៅតាមផ្លូវច្បាប់ ហើយសូម​អង្គការសិទ្ធិមនុស្ស សង្គមស៊ីវិល សមាគមអ្នកកាសែត ទាំងនៅក្នុងស្រុក និង​នៅក្រៅស្រុកជួយ​រកយុត្តិធម៌ជូនរូបលោកផង ក្នុងនាមលោកជាជនរងគ្រោះ។

    សូមរំលឹកផងដែរថា លោក ស៊ីម ឈីវឈានពិសិដ្ឋ អតីតជាអនុប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប​ បច្ចុប្បន្ន​ជា​មន្រី្ត​បរិ​ស្ថាន​នៅ​ក្រ​សួង​បរិស្ថាន។ លោក ស៊ីម ឈីវឈានពិសិដ្ឋ ជាមន្រ្តីល្អ ស្មោះ​ត្រង់ មិន​ស៊ីសំណូកសូកប៉ាន់ តែបន្ទាប់​ពីលោក​ត្រូវ​បាន​តែង​តាំង​ជា​អនុប្រធាន​មន្ត្រីបរិស្ថាន​ខេត្ត​សៀម​រាប ​ទទួល​បន្ទុក​ខាង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ នៅក្នុងខេត្តសៀមរាប មិន​បាន​មួយឆ្នាំផង ត្រូវបាន​ជនខិលខូច​រៀប​ចំ​គំរោង​ទំលាក់​កំហុសអោយរូប​លោក ផ្ទួនៗ ខណះ​ដែលលោក​បានចុះ​​ស្រាវ​ជ្រាវ និង​ចុះ​បង្ក្រាប​បទ​ល្មើស​​ព្រៃ​ឈើ​នៅលើ​ខ្នង​ភ្នំគូលេន និង​បទ​ល្មើស​នេសាទ​នៅ​បឹង​ពា​រាំង​ ហើយរូបលោក​មិន​ព្រម​ទទួលសំណូកសូកប៉ានពីក្រុម​ទុច្ចរិតជន ធ្វើ​តាម​តែ​ផ្លូវ​ច្បាប់ ទើប​មានវាសនារហូតដល់ធ្វើ​ជាអ្នកកាសែតដូច​សព្វថ្ងៃនេះ  ព្រោះ​តែ​ការ​ឈឺ​ចាប់​រង​នូវ​អំ​ពើ​អយុ​ត្តិធម៌ ដូចពាក្យស្លោកមួយបានពោលថា ”កុកមិន​អាចរស់នៅជាមួយហ្វូងក្អែកបានទេ“។

    នៅយប់ថ្ងៃកើតហេតុលោក គង់ មង្គល បានបដិសេធថា លោកមិនបាននៅកន្លែងកើតហេតុដូចការចោទប្រកាន់នោះទេ អ្នក ដៃដល់ជាកូនចៅរបស់លោក តែនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លោកគង់មង្គលបានធ្វើសន្និសីទកាសែតនៅសង្កាត់ជ្រាវថា លោកនៅកន្លែងកើតហេតុមែនតែលោកមិនបានវាយជនរងគ្រោះនោះទេ លោកជាអ្នកជួយឃាត់ មិនអោយកូនចៅលោកវាយលោក ស៊ីម ឈាវឈានពិសិដ្ឋទៅវិញ។ សូមមហាជនពិចារណាដោយខ្លួនឯង៕ ដោយ: ផ្លុង រ៉េត

    អត្តបទពាក់ព័ន្ធផ្សេងៗទៀត៖

     លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយព្រៃលិចទឹកតំបន់ហាមឃាត់ចំនួន៤ហិចតា

    លោក​គង់​មង្គល​ប្រធាន​សហគមន៍​ប្រើប្រាស់​ទឹក​អាង​ទំនប់​ជ្រាវ ត្រូវ​ប្រជាពលរដ្ឋ​ភូមិ គោកធ្លក ចោទ​ថា​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី រាយការណ៍​ថ្វាយ សម្ដេច​សង្ឃរាជ ទេព វង្ស​យក​ដី​ប្រជាពលរដ្ឋ​!

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន906ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន634ដង លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង   អាន1922ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន104ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន626ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន630ដង លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន917ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1225ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន726ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន3415ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេចនៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
    គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេចរឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
    iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយiPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
    ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយមេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
    បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀនមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2069នាក់
    ម្សិលមិញ    17293នាក់
    សប្ដាហ៍នេះ    49165នាក់
    ខែនេះ    278674នាក់
    ឆ្នាំនេះ   919893នាក់
    សរុប   31586139នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2019 ម៉ោង 05:39