ព័ត៌មានក្ដៅ

    ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 02 ឆ្នាំ 2019 វេលាម៉ោង 12:13 នាទី ចំនួនអានៈ 160

    ដីសួនច្បារ និង​ផ្លូវ​សាធារណះ​​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​វិហ៊ារចិន សង្កាត់ស្វាយ​ដង្គំ ក្រុង​សៀមរាប (ផ្សារក្រោម) ត្រូវ​បាន​បុគ្គលឯក​ជន​ឈ្មោះ សន នី យក​ធ្វើ​ជា​ផ្សារជួល​អោយ​អាជីវករ​លក់​ដូរ និង​ដាក់​ផ្ញើរ​ឡានម៉ូតូ បង្ករការ​កកស្ទះចរាចរណ៍ ពេញ​ផ្លូវ ដោយ​គ្មាន​ការ​អើពើរ​​ពី​អាជ្ញាធរសមត្ថកិច្ចណា​ម្នាក់​ឡើយ។

    ពលរដ្ឋ​នៅ​ទីនោះ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់ទីនោះបាន​ធ្វើ​ការ​រិះ​គន់ថា មិន​សម​យក​ដី​សួន​ច្បារ និង​ផ្លូវ​សាធារណះមក​ធ្វើ​ជា​ផ្សារឯកជន​បង្ករ​ភាព ​រញេរញៃ កកស្ទះចរាចរណ៍ ចាក់​ទឹក​បង្ហូរ ចោល​​​​សំរាម​ មើល​ទៅ​​មិនសាក​សម​ជាទីក្រុង​ទេសចរណ៍សោះ។ ពលរដ្ឋ​បន្តថា កាលពីអភិបាល​ក្រុង​ចាស់មិន​ព្រម​រៀប​ចំផ្សារ​នេះអោយផុត​ពីដីសួនច្បារ ពួកគាត់​សង្ឃឹម​ថា អភិបាល​ក្រុង​ថ្មី​លោក​​ នួន ពុទ្ធារ៉ា អាច​ដោះស្រាយបាន តែ​ផ្ទុយ​ទៅវិញមួយដំបរ​ និង​បួន មួយ​ណា​ដូច​មួយណា​ ចង់​បាន​តែ​តំណែង តែការងារដូច​ជាមិន​យកចិត្ត​ទុក​ដាក់អីសោះ។

    ពលរដ្ឋ​មួយចំនួន​នៅក្រុង​សៀមរាប​ស្នើរសុំអោយ​លោក នួន ពុទ្ធារ៉ា អភិបាលក្រុង​សៀមរាប មេត្តា​រៀប​ចំសណ្តាប់​ធ្នាប់ក្រុង​អោយបានល្អ ជាពិសេសផ្សារក្រោម​ដែលធ្វើរលើ​ដី​សួន​ច្បារ​នេះ​តែ​​ម្តង គួរ​តែ​រើចេញ រៀបចំសួនច្បារសាធារណះ​ដើម្បីលម្អរក្រុង​អោយ​មាន​សោភ័ណភាព ដើម្បី​ទាក់​ទាញភ្ញៀវ​ទេសចរណ៍ជាតិ និង​ភ្ញៀវ​អន្តរជាតិ មកដើរ​លេង​កម្សាន្ត​នៅខេត្តសៀមរាប។

    កម្ពុជាសុវណ្ណភូមិ​មិន​ទាន់អាច​សុំ​ការ​ពន្យល់ពីលោក នួន ពុទ្ធារ៉ា ចៅហ្វាយក្រុង​សៀមរាប​បាន​ទេព្រោះគ្មាន​លេខ​ទូរស័ព្ទសម្រាប់ធ្វើការ​ទំនាក់ទំនង។

    លោក សន នី ដែលត្រូវ​បាន​គេ​ស្គាល់ថា ជាថៅកែផ្សារក្រោមខាង​លើ​នេះ ពុំអាច​សុំការ​បំភ្លឺបាន​ទេ នៅព្រឹក​ថ្ងៃទី១៣ ខែគុម្ភះ ឆ្នាំ២០១៩នេះ ព្រោះពេលទូរស័ព្ទចូលលឺសម្លេងអ៊ូអ ហើយ​លោក​ឆ្លើយ​​ថា​ស្តាប់មិន​បាន​ ចាំលោក​ខលមកវិញ។

    សូមបញ្ជាក់ផងដែរថា រឿងយកដីសួនច្បារ និង​ដីចំណីផ្លូវ​ធ្វើ​ជាផ្សារខាងលើនេះ ធ្លាប់មាន​ការ​ចុះ​ផ្សាយ ធ្វើ​អោយ​ចៅហ្វាយក្រុង​ចាស់រំជើបរំជួល​​ម្តង​ទៅហើយ តែក្រោមមក​ស្ងាត់​ឈឹង​តាំង​ពី​ចៅ​ហ្វាយ​​ក្រុង​ថ្មីឡើយ​កាន់​តំណែង ធ្វើ​អោយមហាជន​មាន​ការ​ងឿង​ឆ្ងល់ ដោយ​មិន​ដឹង​ថា មួល​ហេតុ​​អ្វីបាន​ជាទុកផ្សារ​មួយ​នេះ​អោយ​នៅលើ​ដីសួនច្បារដដែលយ៉ាងដូច្នេះ?៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន1424ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន667ដង មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទា?...    អាន4596ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1496ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន781ដង ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1797ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1309ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន10212ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន6985ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន2793ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេចនៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
    លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យានគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយយោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
    ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េសូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
    បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6416នាក់
    ម្សិលមិញ    9117នាក់
    សប្ដាហ៍នេះ    85076នាក់
    ខែនេះ    325534នាក់
    ឆ្នាំនេះ   1358820នាក់
    សរុប   32025066នាក់
    ថ្ងៃទី 23 ខែ 03 ឆ្នាំ 2019 ម៉ោង 21:51