ព័ត៌មានក្ដៅ

    អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 03 ឆ្នាំ 2019 វេលាម៉ោង 04:03 នាទី ចំនួនអានៈ 424

    អាគារមួយខ្នង​សាង​សង់ជិតរួច​រាល់ដោយ​គ្មាន​ច្បាប់​អនុញ្ញាតអ្វីបន្តិចសោះ ស្ថិត​ក្នុងភូមិ​ស្ទឹងថ្មី​ សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​ម្ចាស់​អាគារឈ្មោះលោកស្រី ហ៊ុយ នីន ​បាន​យកឈ្មោះ​អ្នក​ធំ២នាក់​មក​ធ្វើ​ជាខ្នង​បង្អែក​ក្នុង​ការ​បន្លាច​សមត្ថកិច្ច​ពាក់ព័ន្ធនៅក្នុងខេត្ត។

    កាលពីរសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ម្សិលមិញ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនដូចជាលោក ពូ សុជា ប្រធានការិយាល័យ​លំនៅដ្ឋាន លោក ឆយ គឹមឆេង ខាងអន្តរវិស័យខេត្ត និង​លោក​មេភូមិ​មេឃុំ បានចុះ​ដល់​កន្លែង​សាងសង់ ហើយ​សុំមើល​លិខិតស្នាម​ក្នុងការ​សាសង តែអ្វីដែល​ហួស​ថ្លែងនោះគឺ ប្អូនស្រីម្ចាស់ផ្ទះឈ្មោះ ឃួន ដានីន បាន​ប្រាប់​ថា គាត់​អត់​មាន​ច្បាប់​អ្វីទេ មាន​តែ​​លិខិត​មួយ​ច្បាប់​របស់រដ្ឋ​បាល​សាលាខេត្តសៀមរាប ដែលចុះហត្ថលេខាដោយ ឯកឧត្តម​ លី សំរិទ្ធ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដែលមានអត្ថន័យឃ្លា​ចុងក្រោយដូចតទៅ ” ពាក់ព័ន្ធ​នឹង​ករណីនេះ សូម​លោក​ស្រី​រៀប​ចំប្លង់ស្ថាបត្យកម្ម​ស្រប​តាម​បច្ចេកទេស​ត្រឹមត្រូវ និង​ស្រប​តាម​ទម្រង់ដីរបស់លោក​ស្រី​ជាក់ស្តែង​ រួច​ដាក់​ពាក្យ​ស្នើ​សុំ​លិខិត​អនុញ្ញាតសាង​សង់​មក​រដ្ឋ​បាល​ខេត្ត​ជាមុន​សិន មុន​នឹង​ធ្វើ​ការ​សាង​សង់“  តែលោកស្រី ហ៊ុយ នីន មិន​បាន​ទៅសុំច្បាប់​សាងសង់តាម​ការ​នែនាំរបស់សាលាខេត្តទេ ហើយថែមទាំងយកឈ្មោះអ្នកធំមកបន្លាចគេឯងទៀត។

    បើយោង​តាម​សម្តីប្អូនស្រីលោកស្រី ហ៊ុយ នីន ឈ្មោះ ឃួន ដានីន បាន​ប្រាប់​សមត្ថកិច្ច និង​អ្នក​កា​សែតកាល​ពី​រសៀល​ម្សិល​មិញថា កាលពីរដ្ឋ​ធ្វើ​ផ្លូវ​ទំលុះផ្សាររាត្រីផល្លាអង្គរ ប៉ះចំផ្ទះរបស់គាត់​ប្រហែល​មួយម៉ែត្រ ហើយ​បាន​វៃចោលជ្រុងផ្ទះដែលប៉ះផ្លូវ បន្ទាប់​មក​បងស្រីគាត់​បាន​សុំទៅ​សម្តេច​​ពីជ័យសេនា ទៀ បាញ់ និង​ឯកឧត្តម​ ឃឹម ប៊ុនសុង ដើម្បីសាងសងផ្ទះ​ឡើង​វិញ ហើយ​សម្តេច​ពិជ័យសេនា ទៀ បាញ់ និង​ឯកឧត្តម​ ឃឹម ប៊ុនសុង បាន​ប្រាប់​ថា អោយ​សាងសង់វិញចុះ ទើប​ពួកគាត់​ហ៊ានសាងសង់ផ្ទះដូច​ក្នុង​រូប​ភាពនេះ។

    ខាងសមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ចុះ​ត្រួតពិនិត្យ​​អាគារ​កំពុង​សាងសង់​អត់​ច្បាប់​នេះ​ បាន​ប្រាប់​អ្នក​កាសែត​​កម្ពុជា​សុវណ្ណភូមិថា តាម​ការ​កំណត់​នៅក្នុង​ខេត្តសៀមរាប អាគារ​ដែល​ខ្ពស់​បំផុត​គឺ​ត្រឹម​តែ ១៤ម៉ែត្រប៉ុណ្ណោះ ឯអាគារបស់​លោកស្រី ហ៊ុយ នីន មាន​កំពស់​ដល់ទៅ ១៩ម៉ែត្រ ហើយ​ថែម​ទាំង​មិន​មាន​ច្បាប់​សាងសង់ទៀតផង។

    លោកស្រី ហ៊ុយ នីន បាន​យក​ឈ្មោះថ្នាក់​ដឹកនាំធំៗពីររូបខាងលើ​​មក​បន្លាចក្រុម​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​ក្នុង​ខេត្តសៀមរាប ធ្វើ​អោយ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់រួញ​កដូច​អណ្តើក​ក្នុង​ស្នូក មិន​ហ៊ាន​ចុះ​អនុវត្ត​ទួនាទីរបស់​ខ្លួន​ទៅ​តាម​ផ្លូវ​ច្បាប់​។

    ពលរដ្ឋ​ដែល​ដឹងរឿង​ករណីសាងសង់ផ្ទះ​អត់ច្បាប់ ហើយខ្ពស់ហួសការកំណត់​ខាងលើនេះ បានរិះគន់ថា បើមន្ត្រីអនុវត្តច្បាប់​ ខ្លាច​អំណាច​អ្នកធំដូច្នេះ ចាំបាច់​បង្កើត​ច្បាប់​មក​ធ្វើ​អី មេច​មិន​​ដុត​សៀវ​ភៅ​ច្បាប់​ចោល​អោយអស់ពី​ប្រទេស​កម្ពុជាទៅ ហើយ​រំលាយ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ចោទទៅ ដើម្បី​អោយ​អ្វីៗវាស្មើភាពគ្នា ជាពិសេសក្រសួង និង​​មន្ទីររៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង គួរ​តែ​រំលាយចោល ព្រោះមិន​ហ៊ាន​ធ្វើ​ការ​តាម​ផ្លូវ​ច្បាប់ចំពោះ​អ្នក​មាន​ ឬអ្នក​មាន​ខ្សែ​ស្រ​ឡាយ​អ្នក​ធំ អនុវត្ត​បាន​តែអ្នក​ក្រតូច​តាម​អត់​អំណាច​យ៉ាង​ដូច្នេះ៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន2707ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន715ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន30ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1343ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1005ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន685ដង សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន733ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន624ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន2923ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន284ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
    រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េសូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
    ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួនតែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
    លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញយោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      85នាក់
    ម្សិលមិញ    9605នាក់
    សប្ដាហ៍នេះ    18560នាក់
    ខែនេះ    205330នាក់
    ឆ្នាំនេះ   1803566នាក់
    សរុប   32469812នាក់
    ថ្ងៃទី 22 ខែ 05 ឆ្នាំ 2019 ម៉ោង 00:27