សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និងសាងសង់អាគារផ្សេងៗ តែគង់មង្គល និងលោក ក្អោបរ៉ន នៅតែផ្គើន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 17 ខែ 03 ឆ្នាំ 2019 វេលាម៉ោង 05:40 នាទី ចំនួនអានៈ 1533

គំរោងធ្វើ​បារាយណ៍របស់សម្តេច​សង្ឃរាជទេពរង្ស នៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀម​​រាប​ មានការ​ចម្រូង​ចម្រាសតាំងពី​ការ​ចាប់ផ្តើម​រហូត​ដល់បច្ចុប្បន្ន ដោយ​មាន​មតិពីរ​ផ្ទុយ​​គ្នា​១-លោក ក្អោមរ៉ន ចៅសង្កាត់ជ្រាវ លោក គង់ មង្គល ប្រធានសហគន៍ជ្រាវ និង​លោក គង់ បឹប ក្រុម​ប្រឹក្សា​សង្កាត់​ជ្រាវ អះអាងថា ជាគំរោង​របស់​សម្តេច​សង្ឃរាជប្រគល់​អោយ​ មានច្បាប់​​គ្រប់​គ្រាន់​ ២-ប្រ​ជាពលរដ្ឋនៅសង្កាត់ជ្រាវ ថាការជីកកកាយ​ដី​ធ្វើ​បា​រាយណ៍នេះមិន​មែន​ជា​គំ​រោង​របស់​​សម្តេច​សង្ឃទេ ជាគំរោង​របស់​អ្នក​មាន​លុយ​មាន​អំ​ណាចជា​មួយ​អាជ្ញាធរ​ដែនដី​​ឃុបឃិត​គ្នា​ជាប្រព័ន្ធក្នុង​ការ​ជីក​យក​អាចម៌ដីលក់យកលុយដាក់​ហោ​ប៉ៅ​តែ​ប៉ុណ្ណោះ?

យោងតាមឯកសារបែកធ្លាយ​ដែល​អ្នក​យក​ព័ត៌មានយើង​ទទួល​បាន​កាល​ពី​ថ្ងៃទី១៦ ​ខែមិនា​ឆ្នាំ​២០១៩ ម្សិលមិញមានដូចតទៅ៖

១-ស.ជ.ណ លេខៈ៩៤៩  របស់ទីស្តីការ​គណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បាន​ជម្រាបជូន៖

          -ឯកឧត្តមទេសរដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និង​សំណង់

          -ឯកឧត្តមរដ្ឋ​មន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម

          -ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប

          សម្រេចកាត់ដីដែលមានទំហុំ ២៨៨.៦០៣ ហិកតាដែលជាដីសហគមន៍កសិករប្រើ​ប្រាស​ទឹក​អាងទំនប់ទឹកជ្រាវ ថ្វាយ​សម្តេច​ព្រះសង្ឃរាជ ទេពវង្ស ដើម្បីធ្វើ​ការ​អភិវឌ្ឍន៍ វត្ត​អារាម មន្ទីរ​ពេទ្យ បណ្តាល័យ សាលារៀន សារៈមន្ទីរ អគារស្នាក់នៅរបស់វត្ត សួនច្បារ ជា​ដើម ដែល​ផ្តល់​ប្រយោជន៍ដល់សាធារណជន​ ដោយមិន​កែប្រែស្ថានភាពដីពីដី សា​ធា​រណ:របស់រដ្ឋ ទៅ​ជា​ដី​ឯក​ជន​របស់រដ្ឋទេ។

២-លិខិតរបស់​ សម្តេច​សង្ឃរា ទេព វង្ស លេខ ០៥៧/១៧ ចុះថ្ងៃទី២២ ខែ​មិនា ឆ្នាំ២០១៧ សម្រេច តែងតាំងលោក គង់ មង្គល ជាទីប្រឹក្សាផ្ទាល់របស់ សម្តេច​ព្រះអគ្គ​មហា​សង្ឃរាជាធិតី ទេព វង្ស និង​ជាប្រធានទទួល​បន្ទុកកិច្ចការ​អភិវឌ្ឍន៍អាង​ទំនប់​៧៨ និង​តំបន់អភិរក្ស​បឹង​ពារាំង ស្ថិត​ក្នុង​ សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប។

៣-លិខិតរបស់ សម្តេច​សង្ឃរា ទេព វង្ស គ្មានលេខ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្តីពី ការនិ​រាករណ៍លិខិតប្រគល់សិទ្ធិលេខ០៥៦/១៧ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ សម្រេច​ដក​សិទ្ធិ​ពី​លោក​ គង់ មង្គល ​ពីគំរោងអភិវឌ្ឍន៍ខាងលើ ព្រោះលោក គង់ មង្គល ខកខាន និង​មិន​អាច​ធ្វើ​ការ​អភិវឌ្ឃន៍តាមផែនការ និង​គោលការណ៍​ឱ្យបានដល់គោលដៅ។

៤-លិខិត លេខ ពិសេស របស់សម្តេច​ព្រះសង្ឃរាជ ទេព វង្ស ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ សម្រេច ប្រទានសិទ្ធិទាំងស្រុង​ជូន ឯកឧត្តម អ្នកឧកញ្ញា ឡាញ់ ភារ៉ា អគ្គនាយកក្រុមហ៊ុន​គ្រីន​ខេមបូឌា​ ប្រភើធី អ៊ីន​វេសមេន ឯក.និង​ជាឯកឧត្តមទី​ប្រឹក្សា​ផ្ទាល់ សម្តេច​ព្រះ​អគ្គ​ម​ហា​សង្ឃ​រា​ជា​ធិប​តី ទេព វង្ស ដើម្បីធ្វើ​ការ​អភិវឌ្ឍន៍ និង​កសាង​សមិទ្ធិផល នៅក្នុង​មជ្ឈមណ្ឌល់​វត្ត​អរុណសួស្តី ដែលប្តូរមក​ វត្តវប្បធម៌សន្តិភាព​ លើផ្ទៃដីទំហុំ ២៨៨ហិកតា ស្ថិតនៅ​ចំណុច ០៣ភូមិ ក្នុង​នោះ​មានភូមិ​ជ្រាវ ភូមិតាចេក និងភូមិ​បុស្ស​ក្រឡាញ់​ ក្នុង​សង្កាត់ជ្រាវ ក្រុង​សៀមរាប ​ខេត្តសៀមរាប ដែល​រាជ​រដ្ឋាភិបាល​សម្រេច​ឯកភាព​ថ្វាយ និង​ប្រគេន​តាម​រយះលិខិត​លេខ ៩៤៩ សជណ ចុះថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១៥ របស់​ទីស្តីការ​គណះរដ្ឋមន្ត្រី។

តាមរយះលិខិត​នេះ ឯកឧត្តម ឧកញ្ញា ឡាញ់ ភារ៉ា មាន​សិទ្ធិពេញ​លេញ​ក្នុង​ការ​ចាត់​ចែង​ការ​ងារ​អភិវឌ្ឍន៍និង​កសាង​សមិទ្ធិផ្សេងៗនៅក្នុង​មជ្ឍមណ្ឌល​វត្ត​វប្បធម៌សន្តិភាពចាប់​ពី​ថ្ងៃ​ឡាយ​ព្រះហត្ថ​លេខេ​នេះ​តទៅ។

អាស្រ័យ​ហេតុនេះ សូមអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័ណពាក់ព័ន្ធគ្រប់​ជាន់​ថ្នាក់ និង​ប្រជាពល​រដ្ឋ​សហការរីករាយជាមួយឯកឧត្តម អ្នក​ឧកញ្ញា ឡា្ញញ់ ភារ៉ា និង​ចាត់​ចែង​អនុវត្ត​អោយ​មាន​ប្រសិទ្ធ​ភាពខ្ពស់​ចាប់​ពី​ថ្ងៃ​ឡាយ​ព្រះហត្ថ​លេខា​នេះតទៅ។

លោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់​ជ្រាវ បាន​ប្រាប់​អ្នក​យក​ព័ត៌មានយើង​ថា គំរោង​ដែល​កំពុង​ជីកដី ទំហុំ២០ហិកតា ជម្រៅ៥ម៉ែត្រ លក់ចេញ​ក្នុង​តម្រៃ២ម៉ឺន៥ពាន់ដុល្លារ​​ក្នុង​១ហិកតា គឺដើម្បីយក​លុយ​អោយ​ថ្ងៃគ្រឿងចក្រដែលជួល​ពីក្រុម​​ហ៊ុន​ផ្សេង​ៗ ហើយ​ដើម្បីរៀប​ចំធ្វើ​ខ្នង​ទំនប់​ដែល​មានទទឹងទំហុំ​១រយម៉ែត្រ និងបណ្តោយជាង២ពាន់ម៉ែត្រ សម្រាប់​ជួល​អោយ​អ្នក​​វិនិយោគ​ យក​លុយមក​អភិវឌ្ឍន៍សង្កាត់​ជ្រាវ។ លោក គង់​ បឹប បន្តថា ការ​ជីកដីធ្វើ​បា​រាយណ៍​នេះ គឺ​ធ្វើ​ដោយ​ខ្លួនឯង មានរូប​លោកផ្ទាល់ជា​អ្នកកាន់លុយ លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ លោក គង់ មង្គល់ ប្រធានស​ហគមន៍ជ្រាវ និង​មានការ​ផ្តិតមេដៃគាំទ្រពីមេភូមិ​ទាំង​៧ភូមិផងដែរ។ លោក គង់​ បឹប បន្ថែមថា ការ​សាងសង់អាគារ​ផ្សេងៗ​ជារឿង​របស់​សម្តេច​សង្ឃរាជទេពវង្ស លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គំរោងនោះទេ។

          សូមបញ្ជាក់ផងដែរថា បើយោងតាមសម្តី​​អ្នក​នាំពាក្យ​របស់​​​សម្តេច​សង្ឃរាជទេពវង្ស ​តាម​យោងតាម​ឯកសារខាងលើ និងសម្តីរបស់លោក គង់ បឹប សរបញ្ជាក់អោយឃើញថា ការជីកដីធ្វើ​បារាយណ៍នៅ​សង្កាត់​ជ្រាវ​នាពេលបច្ចុប្បន្ននេះ មិន​មែន​ជាគំរោងរបស់​សម្តេច​ព្រះសង្ឃ​រាជទេ គឺជាគំរោងក្លែងក្លាយ​កាយយកដីលក់​យក​លុយដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួនហើយ។

ពលរដ្ឋ​នៅសង្កាត់​ជ្រាវ​សូម​អំពាវនាវ ដល់​ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប គ្រប់​មន្ទីរ​ ក្រសួង​ពាក់ព័ន្ធ សម្តេច​ ស ខេង សម្តេច​ ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​អំពើរ​ពុក​រលួយ​មេត្តា​ ត្រួត​ពិនិត្យ ការ​ជីកយក​អាច​ម៌ដី ធ្វើ​បារាយណ៍ខាង​លើ​នេះផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1479ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន1380ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1410ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1542ដង សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន1809ដង Daily Promotion from Siem Reap Taxi Owner!   អាន1969ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន1377ដង ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន817ដង ពលរដ្ឋជាង៤០គ្រួសារ ចោទថា អាជ្ញាធរអប្សរា ព័ទរបងយកដីរបស់គាត់   អាន1567ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1296ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    39057នាក់
ខែនេះ    348225នាក់
ឆ្នាំនេះ   2358764នាក់
សរុប   51718690នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 00:00