ព័ត៌មានក្ដៅ

    រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែលមានស្ដង់ដាត្រឹមត្រូវ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 04 ឆ្នាំ 2019 វេលាម៉ោង 05:10 នាទី ចំនួនអានៈ 255

    ក្រសួងទេសចរណ៍ មានគម្រោងជំរុញការរៀបចំតំបន់ភ្នំគូលែនទៅជា «តំបន់​ទេស​ចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» រួមទាំង «ទេសចរណ៍ផ្សងបែបផ្សងព្រេង» ដ៏ទា​ក់ទាញ​ថ្មីមួយ​ទៀតនៅខេត្តសៀមរាប-អង្គរ ដើម្បីបំពេញតម្រូវការជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និង​ដើម្បី​ចូលរួមអនុវត្តនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែល​តែង​តែ​ជំរុញ​ឱ្យមាន​ការ​បង្កើត​ផលិត​ផល​ទេសចរណ៍ថ្មីៗបន្ថែម។

    ជាពិតណាស់ តំបន់ភ្នំគូលែននៃខេត្តសៀមរាប មានសក្ដានុពលផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ និង​ធម្ម​ជាតិ​រួច​ទៅហើយ ហើយក៏មានភ្ញៀវទេសចរទៅទស្សនាកម្សាន្តជាច្រើនផងដែរ ប៉ុន្តែ​មិន​ទាន់​មាន​ការ​រៀប​ចំទៅតាមស្ដង់ដាជាតិ និងអន្តរជាតិនៅឡើយ។

    នៅទីនោះសម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា និង​បុរាណ​ដ្ឋាន​ដ៏​ច្រើន មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេស​ភាព​នៅ​លើ​គិរី​បុព្វ​តា​ក៏​រឹត​តែស្រស់ត្រកាល ថែមទាំងនៅមិនឆ្ងាយពីតំបន់អង្គរ និងទីប្រជុំជនសៀមរាបប៉ុន្មានឡើយ ហេតុនេះហើយបានជារាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ មាន​បំ​ណង​ចង់​ប្រែ​ក្លាយតំបន់ប្រវត្តិសាស្ត្រមួយនេះ ទៅជាផលិតផលទេសចរណ៍ថ្មីមួយទៀត ពិសេស​គឺ​ចង់​រៀប​ចំបន្ថែមឱ្យមានប្រភេទទេសចរណ៍ផ្សេងទៀតដូចជាដំណើរទេសចរណ៍បែបផ្សងព្រេង ដូច​នៅ​តំបន់ភ្នំឱរ៉ាល់ សហគមន៍ទេសចរណ៍អារ៉ែង ភ្នំបូកគោជាដើម។

    ក្នុងកិច្ចបូកសរុបលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បាន​ដាក់​ចេញ​នូវ​ផែន​ការមួយចំនួនឱ្យ «គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ សម្រាប់​ការ​អភិវឌ្ឍ​វិស័យទេសចរណ៍នៅខេត្តសៀមរាប» រួមគ្នាអនុវត្តឱ្យបាន ក្នុង​នោះ​ឯក​ឧត្តម​បាន​ជំ​រុញ​ឱ្យ​ក្រ​សួង​ទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និង​មន្ទីរពាក់ព័ន្ធផ្សេងទៀត រួមគ្នាជំរុញការគ្រប់គ្រង និង​អភិវឌ្ឍន៍​តំ​បន់​ទេស​ចរណ៍​ថ្មី​នៅ​លើ​ភ្នំ​គូ​លែន​នេះ ឱ្យបានសម្រេចជោគជ័យឆាប់រហ័ស។

    គណៈកម្មការអន្តរក្រសួងនេះ ក៏​បាន​ឯក​ភាព​គ្នា​រៀប​ចំ​ផែន​ការ​មេ​អភិវឌ្ឍន៍​នៅ​គោល​ដៅ​ទេសចរណ៍​ដ៏ធំៗចម្បង សម្រាប់ឆ្នាំ២០២០-២០៤០ ផងដែរ ក្នុងនោះ​មាន​គម្រោង​អភិវឌ្ឍន៍​រយៈ​ពេល​ខ្លី៥ឆ្នាំ (២០១៨-២០២៣), ផែន​ការ​ជំ​រុញ​ការ​រៀប​ចំក​សាង​ហេដ្ឋ​រចនា​សម្ព័ន្ធ​រឹង​នៅ​ទី​ក្រុង​សៀម​រាប ដែលមានជាអាទិ៍៖ ការជួសជុលផ្លូវក្នុងខេត្ត ផ្លូវក្រវាត់ជុំវិញក្រុង ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី​ ការគ្រប់គ្រងសំណល់រឹង-រាវ សណ្តាប់ធ្នាប់អនាម័យក្នុងទីក្រុង។

    ព្រមជាមួយនោះ អង្គប្រជុំក៏បានឯកគ្នាប្រគល់ភារកិច្ចជូនលោកអភិបាលខេត្តសៀមរាប ដើម្បី​សិក្សា​​ស្រាវ​ជ្រាវ​ពី​ដើម​ចម​ និង​មូលហេតុ​ដែល​សហគមន៍ជ្រាវ មាន​ទំនាស់​ជាមួយ​សហគមន៍​នេសាទ​ចុង​ឃ្នៀស ហើយ​ធ្វើ​ការ​ដឹកនាំចាត់តាំង​អោយ​មាន​ចរនាសម្ព័ន្ធត្រឹម​ត្រូវ​ ក្នុង​ការ​បញ្ចប់​វិវាទដ៏រាំរៃនេះ ដើម្បីប្រែក្លាយសហគមន៍នេសាទចុង​ឃ្នៀស និង​សហគមន៍​ជ្រាវ​ទៅ​ជា​ស​ហគមន៍​តាម​ស្តង់​ដាជាតិ បែបអាស៊ានដ៏ទាក់ទាញផងដែរ។

    ឯកឧត្តម ថោង ខុន ក៏បានជំរុញឱ្យមានការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយ​ត្រូវ​ពង្រឹង​គុណ​ភាព​សា​លាប​ណ្តុះ​បណ្តាល​ជំ​នាញ​វិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលផ្ទៃក្នុង និងជំ​រុញ​ការ​អនុវត្ត​ស្តង់​ដាអា​ស៊ាន​ក្នុង​វិស័យ​ទេសចរណ៍ ដោយក្នុងនោះរាជរដ្ឋាភិបាលបានបង្កើតឲ្យមាន «គណៈ​កម្មការ​ជាតិផ្នែក​ជំនាញ​ទេសចរណ៍» ដោយមានក្រសួងទេសចរណ៍ជាប្រធាន ហើយ​សព្វ​ថ្ងៃ​កម្ពុជា​បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​កម្ម​វិធី​បណ្តុះបណ្តាលអាស៊ាន លើ៣២មុខជំនាញ។

    ឯកឧត្តមបានបន្តណែនាំឱ្យកាត់បន្ថយការធ្លុះធ្លាយនៃវិស័យទេសចរណ៍ (Tourism Leakage) ដែលកើតចេញពីការនាំចូលបន្លែ ផ្លែឈើ និងសាច់ពីបរទេស ដោយ​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​ខ្សែក្រវាត់​បៃតង ជុំវិញក្រុងសៀមរាប ដោយជំរុញសកម្មភាពដាំបន្លែ ផ្លែឈើ និង​ចិញ្ចឹម​សត្វ​ជា​លក្ខណៈធម្មជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរ។

    ម្យ៉ាងទៀត ការត្រៀម​លក្ខណៈ​សម្បត្តិ​ទទួលភ្ញៀវ​ទេសច​រអន្តរ​ជាតិដើម្បី​ធានា​ផល​ប្រ​យោជន៍​អតិបរ​មាពិសេស ការត្រៀមលក្ខណះទទួលទេសចរចិនដែលនឹងមានកំណើន យ៉ាង​ច្រើន​ជា​រៀង​រាល់​ឆ្នាំ ដោយត្រូវអនុវត្តន៍អោយបានល្អ តាមសៀវភៅស្តីពី «China Ready» និង​យុទ្ធ​សាស្រ្ត​ទី​ផ្សារ​ដោយឡែកសម្រាប់ភ្ញៀវទេសចរចិន។

    កិច្ចប្រជុំនៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍នៅខេត្តសៀមរាបនេះ នឹងបន្តនៅពេល៣ខែខាងមុខទៀត ដើម្បី​ត្រួត​ពិនិត្យ​លើ​លទ្ធផលដែលសម្រេចបាន និងដើម្បីដាក់ទិសដៅអនុវត្តបន្ត៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន636ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន2095ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន771ដង ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង   អាន1022ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន268ដង មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន4390ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន816ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន757ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន856ដង សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1083ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀលរត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាបប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      63នាក់
    ម្សិលមិញ    13460នាក់
    សប្ដាហ៍នេះ    63នាក់
    ខែនេះ    294205នាក់
    ឆ្នាំនេះ   2945649នាក់
    សរុប   33611895នាក់
    ថ្ងៃទី 22 ខែ 07 ឆ្នាំ 2019 ម៉ោង 00:11