ព័ត៌មានក្ដៅ

    តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?

    ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 18 ខែ 05 ឆ្នាំ 2019 វេលាម៉ោង 06:40 នាទី ចំនួនអានៈ 318

    លោក ផ្លុងរ៉េត អាយុ៣៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិតាចេក​ សង្កាត់ជ្រាវ ក្រុង​សៀម​​រាប មុខរបរ​ជា ចាងហ្វាង​កាសែត កម្ពុជាសុវណ្ណភូមិ ដែលមានទីស្នាក់ការ​កណ្តាល​ក្នុង​ភូមិ​ជ្រាវ សង្កាត់ជ្រាវ ក្រុង​សៀមរាប មានគេហទំព័រឈ្មោះ www.ksnews.info និង បណ្តាញ​សង្គម​ហ្វេស​​ប៊ុគឈ្មោះ Ret Phlong។

    កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ម៉ោង៨ព្រឹក លោក ក្អោប រ៉ន ចៅសង្កាត់​ជ្រាវ បាន​កោះ​អញ្ជើញ​​លោក ផ្លុង រ៉េត ទៅសាលាសង្កាត់ជ្រាវ​ដើម្បីដោះ​ស្រាយបណ្តឹង ដែល​លោក គង់ មង្គល​ប្រធានសហគមន៍ជ្រាវ បានប្តឹងចោទថា ផ្សាយព័ត៌មានមិន​ពិត បរិហាកេរ្តិ៍ និង បទញុះញង់ បន្ទាប់ពី​លោក​ ផ្លុង រ៉េត បាន​​ឡាយផ្សាយព័ត៌មាន រឿង​ឈូស​ឆាយ​ដីព្រៃ​លិច​ទឹក ​លក់ដីព្រៃលិច​ទឹក កាយ​ដី​លក់ថា​ធ្វើ​បារាយណ៍ ហើយបឹងពារាំងអស់ព្រៃ អស់សត្វ អស់ត្រី មានធម្មជាតិ មិន​ចេះ​ថែរក្សា ​តាមបណ្តាញសង្គមឈ្មោះ Ret Phlong។

    ភាគីខាងលោក ក្អោប រ៉ន និង លោក គង់ មង្គល់ តម្រូវ​អោយលោក ផ្លុង រ៉េត ឡាយ​ផ្សាយ​ព័ត៌​មាន​បក​ស្រាយទទួលថា ខ្លួនបាននិយាយខុសទាំងស្រុង។ តែខាងលោក ផ្លុងរ៉េត ចាង​ហ្វាង​កា​សែត​​កម្ពុជា​សុវណ្ណភូមិ សុំអោយលោក គង់ មង្គល សរសេរលិខិតបកស្រាយដោយខ្លូនឯង ប្រ​គល់​ជូនលោក នោះលោក និង​ចុះផ្សាយអោយ តែខាងលោក គង់ មង្គល មិន​ព្រម​ហើយ​លោក​ ផ្លុងរ៉េត ក៏បានបដិសេធផងដែរ ក្នុងការ​បកស្រាយបំភ្លឺសាឡើងវិញជំនួសលោកគង់ មង្គល់ ព្រោះលោក​សំអាងថា អ្វីៗ​ដែល​លោក​​​បាន​ផ្សាយសុទ្ធតែត្រឹមត្រូវ ហើយជារឿងពិត ជាពិសេស​ពាក្យសម្តី​ទាំង​ឡាយ​ដែល​លោក​បាន​និយាយ​គឺគ្មានពាក្យណាមួយដែលបានញុះញង់ អោយ​នរ​ណា​ម្នាក់ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នោះ​ទេ។

    ការ​ចចារ​មិន​ត្រូវ​គ្នា ជាហេតុធ្វើ​អោយលោក​ ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ជាអ្នក​សម្រប​សម្រួល​រវាង​លោក គង់ មង្គល និង​ លោក ផ្លុង រ៉េត ខឹងច្រឡោត​តោតតូង បិត​សាវនាការដើរចេញពីសាលា​សង្កាត់​​យ៉ាង​លឿន ហើយបោះពាក្យសម្តីថា អញ់នឹងប្តឹងឯងទៅតុលាការ។

    ដីកាកោះពីតំណាង​អយ្យ​សាលាដំបូង​ខេត្តសៀមរាប សុំណុំរឿងព្រហ្មទណ្ឌ លេខ ២៧២ ចុះ​ថ្ងៃ​ទី១៤​ ខែមីនា ឆ្នាំ២០១៩ ដែល​ចេញ​ដោយលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប អញ្ជើញឈ្មោះប្លង់ រ៉េត អោយចូលខ្លូន​បំភ្លឺ​នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២ និង ៣០នាទីរសៀល ត្រូវ​បាន​មន្ត្រីប៉ូលីស​សង្កាត់ជ្រាវ យកទៅ​ប្រគល់ជូនសាច់ញាតិរបស់លោក ផ្លុង រ៉េត អោយ​ផ្តិត​មេដៃទទួលជំនួស។

    រហូតមកដក់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ លោក ផ្លុង រ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណ​ភូមិ​មិន​ទាន់សម្រេច​ចិត្តនៅ​ឡើយថា គួរ​ចូលទៅបំភ្លឺ ឬមិន​ទៅនោះទេ ព្រោះដីកាកោះ មិន​មែន​ជា​ឈ្មោះ​របស់លោកទេ។ លោក ផ្លុងរ៉េត បារម្ភថា ក្រែងតុលាការកោះហៅអ្នក​ផ្សេង ហើយ​លោក​ទៅ​ចូល​ខ្លួន​ជំនួស វាខុសទៅនឹងនីតិវិធី។

    សូមបញ្ជាក់បន្ថែមថា ទាំងលោក គង់ មង្គល ទាំងលោក​ ក្អោប រ៉ន សុទ្ធតែជាបុគ្គលបំផ្លាញជាតិ​ ដូច​ជា លក់ព្រៃលិចទឹកតំបន់បី អោយឈ្មួញឈូសឆាយព្រៃលិចទឹក កាយដីលក់រាប់រយ​ហិកតា យកលេសថា ធ្វើ​បារាយណ៍អោយសម្តេចសង្ឃ អោយគេ​លួចឆក់ត្រីក្នុង​បឹង​ពារាំង រៀបគម្រោង សម្លាប់​អ្នកកាសែតជាដើម ហើយ​នៅ​មាន​រឿង​រាវអាស្រូវ​ជាច្រើនទៀត ដែល​បណ្តាលអោយ​ប្រជាពលរដ្ឋ​នៅសង្កាត់ជ្រាវ មាន​ការ​ខឹង​សម្បារ​មិន​គាំទ្រ ហើយបានបោះឆ្នោតទំលាក់ចៅ​សង្កាត់​​រូប​នេះ កាលពីបោះឆ្នោតឃុំសង្កាត់អាណត្តិមុន៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន135ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន2891ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន684ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន883ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន615ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន748ដង បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន741ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន822ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន780ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1263ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
    មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
    លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយបែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
    វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាមក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      844នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    54484នាក់
    ខែនេះ    221562នាក់
    ឆ្នាំនេះ   3297053នាក់
    សរុប   33963299នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 04:58