ព័ត៌មានក្ដៅ

    បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញជាតិឈ្មោះ ក្អោប រ៉ន ចោល?

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 05 ឆ្នាំ 2019 វេលាម៉ោង 05:41 នាទី ចំនួនអានៈ 1592

    នរណាៗក៏គេបានដឹង​ដែរថាលោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ​ជាជនបំផ្លាញធន​ធាន​ធម្ម​ជាតិ បំផ្លាញ​ជាតិ ហើយ​​បំផ្លាញសន្លឹក​ឆ្នោត​របស់គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទង្វើ​ពុក​រលួយចាក់ឬស​​កប់​យ៉ាង​ជ្រៅពុំអាច​កែប្រែបាន​របស់​ បុគ្គល ក្អោបរ៉ន។

    ១-ដីព្រៃលិច​ទឹកនៅតំបន់៣​ក្នុង​សង្កាត់ជ្រាវ សម្រាប់ត្រីពងកូននៅរដូវ​វស្សារាប់​សិបហិចតា ត្រូវ​បាន​​លោក ក្អោបរ៉ន ចៅសង្កាត់​ជ្រាវ​ ឃុប​ឃិត​គ្នា​ជា​ប្រព័ន្ធ លក់​អោយ​ក្រុម​ឈ្មួញ​មាន​លុយ​មហា​សាល​ដោយសម្ងាត់ ហើយ​បណ្តោយ​អោយ​ឈ្មួញ​​ឈូសឆាយ​កាប់ឆ្ការរុករានទន្ទ្រានបើ​ទោះ​ជា​ក្អោបរ៉ន ​ដឹកថា​ជាដីរបស់រដ្ឋក្រោម​ការ​គ្រប់គ្រង​របស់ខ្លួន​​ហើយក៏ដោយ។

    ២-បឹងបួរត្រពាំង​បុរាណ ក្អោបរ៉ន បិតភ្នែក​អោយ​បក្សពួក​របស់ខ្លួន​លុប​យក​ដីលក់ ឬសាងសង់គេ​ហដ្ឋានរាប់​សិប​កន្លែងនៅសង្កាត់​ជ្រាវ ជាថ្នូរក្នុងការ​យក​លុយក្រោម​តុដាក់ហោប៉ៅប៉ាវ​ស្រីក្មេង​តាម​ខ្ចុះ និង​តាម​ហាងខារ៉ាអូខេនាពេលរាត្រីកាល។

    ៣-ក្អោបរ៉ន ចំណាយថវិការជាតិ សូកប៉ាន់ស្ថាប័នឯករាជ​មួយចំនួន​ដើម្បីបិត​បាំង​រឿង​រាវ​អាស្រូវ​ និង​អំពើពុក​រលួយ​របស់ខ្លួនដែល​បាន​កើត​ឡើង​នៅក្នុង​សង្កាត់​ជ្រាវ។

    ៤-ក្អោបរ៉ន ធ្វើ​ជាមេឃុំ/ចៅសង្កាត់​ជ្រាវជាយូរ​ឆ្នាំ តែ​មិន​មាន​ការ​អភិវឌ្ឍន៍អ្វីសោះ មាន​តែ​ការ​ឃុប​ឃិតបំផ្លាញធនធានធម្ម​ជាតិ ជាហេតុធ្វើ​អោយ​ប្រជាពលរដ្ឋ​នៅសង្កាត់​ជ្រាវ​ស្អប់ខ្ពើម បោះឆ្នោត​ទម្លាក់ដោយសម្ងាត់ ​កាលអីអាណត្តិមុន (បោះឆ្នោតឃុំសង្កាត់)។

    ៥-ក្អោបរ៉ន អោយក្មួយរបស់ខ្លួន​ឈ្មោះ ក្អោប បុត្រា ដែលជាបុគ្គលធ្លាប់ជាប់គុគ គម្រាមកំហែង​ប៉ុង​ប៉ង​សម្លាប់​អ្នក​កាសែត​ ដើម្បីបំបិតមាត់ មិន​អោយ​ផ្សាយរឿង​រាវ​អាស្រូវ និង​រឿង​ពុក​រលួយ​​ដែល​ខ្លួន​បាន​ប្រព្រឹត្តកន្លង​មក។

    ៦-ក្អោមរ៉ន ឃុបឃិត​គ្នា​ជាប្រព័ន្ធ ឈូសព្រៃ​អាង​ស្តុកទឹក​ទំនប់៧៨ជាង​២០០ហិចតា ហើយកាយ​យក​ដី​លក់យក​លុយដាក់ហោប៉ៅ ដោយធ្វើ​របាយការណ៍បោកសម្តេច​ព្រះសង្ឃរាជ​ទេពវង្សថា ធ្វើ​បារាយណ៍ជូន​ព្រះអង្គ ដោយ​ប្រើស្តាយយក​​ស្លឹកត្នោត​ខ្ចប់ស្ករត្នោត បើទោះជាក្អោបរ៉ន​ដឹងថា ការជីកកកាយយកដី​លក់នេះ​គ្មាន​ច្បាប់​ទម្លាប់​អ្វីក៏ដោយ។

    ៧-ក្អោបរ៉ន យកទួនាទីជាមន្ត្រីសាធារណះ ដាក់ពាក្យបណ្តឹង​អ្នកកាសែត ដែល​ជា​ពល​រដ្ឋ​របស់​ខ្លួន​​ ទៅតុលាការខេត្តសៀមរាប ក្នុង​ការ​គម្រាម​កំហែង ដើម្បីបំបិតមាត់ កុំអោយផ្សាយរឿង​អាស្រូវ​​របស់ខ្លួនបន្តទៅទៀត។

    ៨-ក្អោបរ៉ន ជាចៅសង្កាត់ដែលមានវ័យចំណាស់ តែចរិតឆេវឆាវ ក្អេងក្អាងដូចក្អាត់ចូល​ក្អម ប្រើ​ពាក្យ​អសុរោះ អាមឹងឯងអញ់ គោះតុគោះកៅអី ក្នុង​ពេល​សម្រប​សម្រួលរឿង​វិវាទ​របស់​អ្នក​កាសែត និង​ប្រធានសហគមន៍ ដែល​ទង្វើ​ទាំង​នេះត្រូវ​បាន​ពលរដ្ឋ​រិះគន់ថា មិន​សម​កាន់​តំណែង​ជា​ចៅ​សង្កាត់​នោះទេ គួរតែជាអ្នកបោស​សម្រាម​ក្នុង​សង្កាត់ទើប​បាន​សម។

    ៩-ថ្នាក់ដឹកនាំជាតិ និង​ថ្នាក់ដឹកនាំក្រោមជាតិ ពិត​ជាអាប់ឱនកិត្តិយសព្រោះតែបុគ្គល​ ក្អោមរ៉ន ដែលបាន​ប្រព្រឹត្ត និង​​កំពុងតែ​ប្រព្រឹត្ត​នាពេល​បច្ចុប្បនេះ ហើយ​និង​បន្ត​បាត់​បង់​ការ​គាំទ្របន្ត​ទៅ​ទៀត​បើ​នៅ​តែ​ទុក ក្អោបរ៉ន អោយធ្វើ​ជាចៅ​សង្កាត់ជ្រាវ​​បន្តទៀត។

    សម្តេច​ ហ៊ុនសែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា សម្តេច សខេង ឧបនាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា និង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណអភិបាល​ខេត្តសៀមរាប សូម​មេត្តាចាត់​ចែងវះកាត់​បុគ្គល ក្អោបរ៉ន ចៅសង្កាត់​ជ្រាវ​នេះចេញទៅ កំទុកនៅអោយ​បន្ត​បង្ក​វិនាស​កម្ម​ធនធាន​ធម្ម​ជាតិ​នៅសង្កាត់​ជ្រាវ​បន្តទៀត ម្យ៉ាង​វិញ​ទៀត ដើម្បី​ស្រោចស្រង់សម្លេង​គាំទ្រ​ពីប្រជាពលរដ្ឋ​នៅសង្កាត់​ជ្រាវ​មក​វិញ សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិក្រោយៗទៀត៕ ដោយ៖ ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង   អាន707ដង លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន2426ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន406ដង បុណ្យចូលឆ្នាំខ្មែរ   អាន9884ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន594ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន356ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន804ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន430ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន766ដង លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើ?...    អាន3600ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋមអគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
    ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយមេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញនៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
    សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
    កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
    ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      10499នាក់
    ម្សិលមិញ    5358នាក់
    សប្ដាហ៍នេះ    22200នាក់
    ខែនេះ    119782នាក់
    ឆ្នាំនេះ   3773990នាក់
    សរុប   34440236នាក់
    ថ្ងៃទី 16 ខែ 10 ឆ្នាំ 2019 ម៉ោង 23:39