ព័ត៌មានក្ដៅ

    សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន

    ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 23 ខែ 05 ឆ្នាំ 2019 វេលាម៉ោង 05:20 នាទី ចំនួនអានៈ 17858

    សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ត្រូវបានបង្កើតឡើង នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៦ ដោយម្ចាស់ភាគហ៊ុនជនជាតិខ្មែរ ចំនួន ៤ រូប​ USEA ត្រូវបានទទួលស្គាល់ ដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រិតលេខ ៦៣ អនក្រ.បក ចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រសួងអប់រំយុវជន និងកីឡាបានទទួលស្គាល់ USEA តាមប្រកាសលេខ ៨០២ ចុះថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០០៧។ USEA ទទួលបានការ ទទួលស្គាល់ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាពីរលើកជាប់ៗគ្នាគឺ ឆ្នាំ ២០០៦‑២០០៩ និងឆ្នាំ ២០១០-២០១៣។

    usea image 1

     

     

    កាលពី វេលាម៉ោង ៥ និង២៥នាទីល្ងាច ថ្ងៃពុធ ៤ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ សាកលវិទ្យាល័យខាងលើបានចេញ សេចក្ដីថ្លែងការមួយនៅលើទំព័របណ្ដាញសង្គមហ្វេសបុកផ្លូវការរបស់ខ្លួន ដែលមានក្លឹមសារ បញ្ជាក់ថា និស្សិតឈ្មោះ ឈុន ឌីម៉ី អាយុ ២៤ឆ្នាំ ជានិស្សិតឆ្នាំទី១ មហាវិទ្យាល័យ បច្ចេកវិទ្យា ព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យ​ សៅស៍អ៊ីសថ៍អេយសៀ  ដែលបានច្រៀងបទចម្រៀងមួយបទ(សង្គមនេះ) មានភាពខុសឆ្គង និងមិនមែនជាខ្លឹមសាររបស់សាកលវិទ្យាល័យនោះទេ។ បញ្ជាក់ផងដែរថា បទចម្រៀង “សង្គមនេះ” របស់ និស្សិត ឈុន ឌីម៉ី បានបង្ហាញពីភាពអវិជ្ជមានរបស់ សង្គមកម្ពុជា ភាពឈឺចាប់របស់រាស្ដ្រដែលបានរងគ្រោះដោយការរំលោភយកដីធ្លី ផ្ទះសំបែង និងការហូរចូលរបស់ជនជាតិចិន និងវៀតណាម។

     

    បន្ទាប់ពីសាកលវិទ្យាបានចេញសេចក្ដីថ្លែងការខាងលើរួចមក មានមហាជន សិស្ស និស្សិតដែលកំពុងសិក្សា និងអតីតនិស្សិតជាច្រើន មិនពេញចិត្ត និងទង្វើររបស់សាកលវិទ្យាល័យមួយនេះឡើង។ អ្នកបញ្ចេញមតិជាច្រើនបានសរសេរ ថាសាកលវិទ្យាល័យទ្រពង យកមុខយកមាត់ ចង់ល្បី និងខ្លះទៀតច្រានចោលសេចក្ដីថ្លែងការនេះ។ សេចក្ដីថ្លែងការមួយនេះ ហាក់ដូចជាកំពុងបង្ហាញដល់សិស្ស និស្សិតឲឃើញថា សាកលវិទ្យាល័យមិនពេញចិត្តចំពោះ សិស្ស និស្សិតណាដែលហ៊ានរិះគន់សង្គម និងរដ្ឋាភិបាលបច្ចុប្បន្ននេះឡើយ។ សេចក្ដីថ្លែងការនេះ បានបង្ហាញឲឃើញថា សាកលវិទ្យាល័យមួយនេះបាន និងកំពុងផ្សារភ្ជាប់ខ្លួន ទៅនឹងនិន្នាការនយោបាយ ដែលកំពុងភ្លេចគិតថាខ្លួនមានតួនាទីជាអ្វី។

    សាកលវិទ្យាល័យមួយនេះអាចនឹងបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ សិស្ស និស្សិតជាច្រើន ដោយសារតែអត្ថន័យនៃសេចក្ដីថ្លែងការរបស់សាកលវិទ្យាល័យមួយនេះ។

     

    សូមរំលឹកផងដែរថា សាលកវិទ្យាល័យនេះធ្លាប់បានឲអាជ្ញាធរខេត្ត សៀមរាប ចាប់ខ្លួន និស្សិតម្នាក់ ហើយត្រូវបានជាប់ពន្ធធនាគារម្ដងរួចមកហើយ ដោយសារតែនិស្សិត រូបនោះបានសរសេរ នៅលើបណ្ដាញសង្គមរបស់ខ្លួនថា ចង់ដាក់គ្រាប់បែកនៅសាកលវិទ្យាល័យ សម្លាប់លោក សរ​ ខេង ដោយហេតុថា ខឹងនឹងការកំណត់កាលបរិច្ឆេត នៃការចែកសញ្ញាបត្រ ដល់និស្សិតមានការប្រែប្រួលម្ដងហើយម្ដងទៀត។ បន្ទាប់ពីចែកសញ្ញាបត្ររួច និស្សិតរូបនោះក៏ចាប់ខ្លួនភ្លាមៗផងដែរ។ ក្នុងរឿងនេះ លោក សរ ខេង ថាលោកមិនបានដឹងរឿងនេះឡើយ។

     

    សារព័ត៌មានយើងបានទំនាក់ទំនងទៅ បុគ្គលិកសាកលវិទ្យាល័យជាច្រើនរូបតែពុំមានការឆ្លើយតប។

    ដោយ៖ សៀ វិចិត្រ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន   អាន727ដង ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន6930ដង គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច   អាន2829ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន3070ដង លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា?...    អាន3255ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1043ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន245ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន754ដង ពិធី ឡើងអ្នកតា   អាន6565ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន646ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយបែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភាលោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
    លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញយោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
    លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1214នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    54854នាក់
    ខែនេះ    221932នាក់
    ឆ្នាំនេះ   3297423នាក់
    សរុប   33963669នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 06:05