ព័ត៌មានក្ដៅ

    អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះលែង

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 06 ឆ្នាំ 2019 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 766

    ក្រុម​ប្រជាពលរដ្ឋជួលដីគេធ្វើស្រែស្ថិតក្នុង ភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បាន​អះ​អាង​ថា អាជ្ញាធរស្រុកពួក រួមជាមួយមេ​ប៉ុស្តិ៍ ប្រធាន​សហគមន៍ និង​ប្រ​ធាន​ការិយាល័យអន្តរវិស័យ បាន​ចុះចាប់អាត្រាក់ភ្ជួរ​ដី​ស្រែ​របស់​ពួក​គាត់កាល​ពី​ថ្ងៃទី​៦ ខែ​ឧសភា​ឆ្នាំ២០១៩​ ហើយ​កំហែង​​ទា​ប្រាក់​២៥០០​ដុល្លារ​ជាថ្នូរ​ទៅ​នឹង​ការ​ដោះ​លែងអាត្រាក់​មក​វិញ។

    នៅ​ព្រឹក​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១៩ ក្រុម​ប្រជា​ពលរដ្ឋ​បាន​ប្រាប់​អ្នក​កាសែត​យើងថា ​លោកសិន ចាន់ថុល អភិបាលរងស្រុកពួក បាន​បញ្ជាឲ្យលោក ថ្លៃ ចិន ប្រធានការិយាល័យអន្តរ:វិស័យ មេ​ប៉ុស្ត៍ និង​ប្រធានសហគមន៍ ចុះចាប់ត្រាក់ទ័រពលរដ្ឋមួយគ្រឿងកំពុងភ្ជួរស្រែក្នុង​​អាស័យ​ដ្ឋាន​ខាង​លើ យកមករក្សាទុកនៅប៉ុស្តិ៍ល្វាដើ​ម្បីឲ្យម្ចាស់ចចារ​បង់​ប្រាក់២៥០០ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អា​​​ត្រាក់​ភ្ជួរ​ស្រែក​នោះ​វិញ។

    លោក សំរិទ្ធ ស៊ឹង អ្នក​ភ្ជួរ​ស្រែ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រែ​ជាច្រើននាក់​​បាន​ប្រាប់​ថា លោក​បាន​សុំ​បង់​លុយ​២លាន​រៀលអោយ​ទៅ​អាជ្ញាធរ​ដើម្បី​សុំ​យក​អាត្រាក់​ភ្ជួរ​ស្រែ​មក​ភ្ជួរ​ស្រែ​វិញ ព្រោះ​នេះ​ជា​រដូវ​ធ្វើ​ស្រែវស្សា​ហើយ តែ​ក្រុម​អាជ្ញាធរ​ និង​សមត្ថកិច្ច​ខាង​លើ​មិន​ព្រម​ នៅ​តែ​ស្រែក​ថា ពីពាន់​ប្រាំ​រយដុល្លារៗៗៗ ទន្ទេញ​ជាប់​មាត់​ មិន​បន្ថូបន្ថយ​សោះ។ លោក សំរិទ្ធ ស៊ឹង បាន​បន្តថា លោក​បាន​ដើរ​ស្វះស្វែង​រក​គ្រប់​មធ្យោ​បាយ តាំង​ពី​ថ្នាក់ក្រោម ​ដល់​ថ្នាក់​លើ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​យក​ត្រាក់​ទ័រ​វិញ​បាន​ រហូត​ដល់​លោក​សម្រេច​ចិត្ត​ប្តឹង​ទៅ​តុលាការ​ដើម្បី​ស្វែង​រក​យុត្តិធម៌។ លោក សំរិទ្ធ ស៊ឹង បាន​បន្ថែម​ថា ដីស្រែ​ដែល​លោក​ភ្ជួរ​ខាងលើ​នេះ លោក​ជួល​គេ​១ហិចតា​ ១រយ​ដុល្លារ​ក្នុង​មួយ​រដូវ​ ហើយ​ដី​នេះ​ជា​ដី​ស្រែ​យូរ​ឆ្នាំណាស់​មក​ហើយ មិន​មែន​ដី​ព្រៃ​លិច​ទឹក​ដូច​ក្រុម​អាជ្ញាធរ​ចោទ​ប្រកាន់​នោះទេ។

    លោក សិន ចាន់ថុល អភិបាលរងស្រុកពួកបានឲ្យដឹងតាមទូរស័ព្ធនៅល្ងាចថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩​នេះថា ការចុះ​ឃាត់​អាត្រាក់​របស់​ពល​រដ្ឋ​មួយ​គ្រឿងនេះ ដោយ​​លោក​បាន​ធ្វើ​សេច​ក្តី​ជូន​ដំ​ណឹង​​ឲ្យ​ស​ម៉ី​ខ្លួនមកធ្វើពាក្យស្នើ​សុំ ព្រោះទីតាំងនោះជាតំបន់ព្រៃលិចទឹក។ លោក​បាន​បញ្ជាក់​ទៀត​ថា ព្រៃ​ទាំង​នោះ​ម្ចាស់​អាត្រាក់​បាន​ឈូស​ឆាយ​រយៈពេល​២​ឆ្នាំ​ហើយ​។  លោកអភិ​បាល​រងស្រុក​រូប​នេះ​បាន​បន្ថែមថា ចំ​ពោះ​បញ្ហា​អា​ត្រាក់​ដែល​លោក​ឃាត់​នោះ​លោក​មិន​បាន​យក​ទៅ​លាក់​ទុក​ដូច​ការចោតប្រកាន់ពីម្ចាស់អាត្រាក់នោះទេ គឺ​លោក​បាន​យក​ទៅ​​ទុក​នៅ​ក្នុង​ស្ថាន​នី​របស់មន្ទីរ​ កសិកម្ម។

    លោក ថ្លៃ ចិន ប្រធានអន្តរវិស័យស្រុកពួក បានចុះទៅចាប់​អាត្រាក់​ដោយ​ផ្ទាល់ជា​មួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ខាង​លើ​ ហើយ​ត្រូវ​បាន​ពលលរដ្ឋ​ចោទផង​ដែរ​​ថា ជាអ្នក​ចចារ​ទាប្រាក់​២៥០០ដុល្លារ តែ​ដល់​ចចារ​គ្នា​មិន​ត្រូវ​ទើប​រៀប​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ប្រកាន់​ពលរដ្ឋ​ថា ឈូស​ដី​តំបន់​ព្រៃ​លិច​ទឹកទៅវិញ។

    អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ ថ្លៃ ចិន ប្រធាន​អន្តរ​វិស័យ​ស្រុក​ពួក​បាន​​ទេ ​ព្រោះ​កាលពី​ល្ងាច​ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ២០១៩​ម្សិល​មិញនេះ ​ក្រុម​ការ​ងារ​បាន​ខល​ទូរស័ព្ទ​ចូល​តែ​ស្តាប់​គ្នា​មិន​បានព្រោះ​មិន​សូវ​មាន​​សេវា សំលេង​​លឺដាច់ៗ​។

    សួម​បញ្ជាក់ផង​ដែរថា ខាង​អាជ្ញាធរ​ស្រុក​ពួក បាន​បញ្ជូន​សំណុំ​រឿង​ចាប់​អាត្រាក់​ភ្ជួរ​ស្រែទៅ​តុលា​ការ​​ដោយ​ចោទ​ប្រកាន់ថា ភ្ជួរ​ប៉ះ​ព្រៃ​លិច​ទឹក បន្ទាប់​ពី​ទាប្រាក់​២៥០០ដុល្លារមិន​បាន ឯចំណែក​ម្ចាស់​ត្រាក់ទ័រ​ភ្ជួរ​ស្រែ ក៏បាន​ដាក់​ពាក្យ​បណ្តឹង ទៅ​តុលាការ​ផង​ដែរ ដោយ​ចោទ​ខាង​អាជ្ញាធរថា ចាប់​ត្រាក់​ទ័រ​ភ្ជួរ​ស្រែកំហែង​ទាប្រាក់​២៥០០ដុល្លារជាថ្នូរ​ក្នុងការ​ដោះលែង។

    ក្រុម​ប្រជាពលរដ្ឋ​បាន​សុំ​អំពាវ​នាវ ទៅ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​តុលាការ​ មេត្តា​ជួយ​ផ្តល់​យុត្តិធម៌​ដល់​ពួកគាត់​ផង ជាពិសេស​សុំ​យក​ត្រាក់ទ័រ​ទៅ​វិញ​ដើម្បី​អោយ​ទាន់​រដូវ​ភ្ជួរ​រាស់​ឆ្នាំនេះ។

    យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋបាន​អះអាងថា ក្រុម​អាជ្ញាធរ​ស្រុក​ពួក​ខាង​លើនេះ មិនមែន​ទើប​តែ​ចាប់​ត្រាក់​ទ័រ​ភ្ជួរ​ស្រែក១នេះទេ កន្លង​មក​ចាប់​យក​លុយ​ពីរ​បី​បួន​ប្រាំ​រយ​ដុល្លារ​តែរហូត​ ចាប់​យក​លុយ​ៗ ហើយ​ដោះលែង​៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន863ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន647ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន3711ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន689ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1361ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន956ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន962ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន300ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន363ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន624ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
    យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាបយីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
    លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
    លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      274នាក់
    ម្សិលមិញ    10642នាក់
    សប្ដាហ៍នេះ    22631នាក់
    ខែនេះ    120213នាក់
    ឆ្នាំនេះ   3774421នាក់
    សរុប   34440667នាក់
    ថ្ងៃទី 17 ខែ 10 ឆ្នាំ 2019 ម៉ោង 01:11