ព័ត៌មានក្ដៅ

    គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 06:38 នាទី ចំនួនអានៈ 413

    បុរសវ័យ​ចំណាស់​ម្នាក់​ឈ្មោះ ហង្ស សីហា អាយុ៥២ឆ្នាំ ជាចៅ​កែ​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ​ប៉ាតត ឃុំគោគធ្លកក្រោម ស្រុកជីក្រែង បាន​​វាយ​ប៉ុនប៉ង​សម្លាប់​​ស្ត្រី​ម្នាក់ឈ្មោះ ឈិន ម៉ៅ អាយុ៤៦ឆ្នាំ ​ដល់​ផ្ទះបណ្តាល​អោយ​កក​ឈាម​​ក្នុង​ខួរ​ក្បាល​ កាល​ពី​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។

    លោក សួន ចក់ ដែល​ជាប្តី​ស្រ្តី​រង​គ្រោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ដើ​ម​ចម​នៃ​រឿង​នេះ គឺ​កាល​រសៀល​ម៉ោង​២​នៃ​​ថ្ងៃ​កើត​ហេតុ មាន​គោ​មក​ស៊ី​ដំណាំរបស់​ស្ត្រី​រង​គ្រោះ ហើយ​ស្ត្រី​រង​គ្រោះ​បាន​ជេរ​សត្វ​គោ​ រួច​ក៏ចូល​ទៅ​សម្រាក​ក្នុង​ផ្ទះ។ រហូត​ដល់​ល្ងាច​ម៉ោងប្រហែល​៥ លោក ហង្ស សី​ហា ថៅ​កែ​ឡ​ឥដ្ឋ ដែល​នៅ​ក្បែរ​ខ្ទម​របស់​គាត់ បាន​ចូល​ទៅ​ដល់​ក្នុង​ខ្ទម​របស់​ស្ត្រី​រង​គ្រោះ ហើយ​វៃ​ជាច្រើន​ដៃទៅលើជនរងគ្រោះ​ បន្តិច​ក្រោយ​មក​​លោក សួន ចក់ បាន​ទៅ​ដល់ក្នុង​ផ្ទះ​ ហើយ​បាន​​ប្រើ​ពាក្យ​សម្តី ​ឃាត់​ជន​ដៃ​ដល់​សុំ​អោយ​ឈប់​វៃ​ប្រពន្ធ​របស់​គាត់ ​តែជា​អកុសល្យ​​ឈ្មោះ​ ហង្ស សីហា មិន​ព្រម​ឈប់​វៃ​ ថែម​ទាំង​ចង់​វៃ​ទាំង​ប្តីរបស់​ជន​រងគ្រោះ​ទៀតផង។ លោក សួន​ ចក់ បាន​បន្ថែម​ថា កូន​របស់​លោក​ ហង្ស សីហា ដែល​ជាជន​ដៃ​ដល់​បាន​ស្រែក​ប្រាប់​ឪពុក​ថា វៃ​វា​អោយ​ស្លាប់​ទៅ​យ៉ាង​ច្រើន​បង់​លុយ​អស់​ $1500 (មួយពាន់​ប្រាំរយដុល្លារ)តែប៉ុណ្ណោះ។

    លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បាន​ឲ្យដឹង​នៅរសៀល​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩​នេះថា មានករណី​ហឹង្សាមួយ​បាន​កើត​ឡើង​រវាង​បុរស​ម្នាក់​ឈ្មោះ ហង្ស សី ហា បាន​វាយស្ត្រី​ម្នាក់ឈ្មោះ ឈិន ម៉ៅ ​​​ទៅ​លើ​ផ្ទៃ​មុខ​បណ្តាលឲ្យរងរបួសជាទម្ងន់។ ចំ​ណែក​ជន​បង្ក​ ខាង​នគរ​បាល​ជំនាញ​ស្រុក​ជីក្រែងបាន​​ឃាត់​ខ្លួន​និង​រៀប​ចំ​សំ​ណុំ​រឿង​បញ្ជូន​ទៅ​ការិយា​ល័យ​ជំនាញ​រួច​ហើយ ដោយចោទពីបទ ហឹង្សា​ដោយ​ចេតនា ។

    ចំណែក​ឯស្ត្រីជន​រងគ្រោះឈ្មោះ ឈិន ម៉ៅ កំពុងសម្រាក់ព្យាបាល​នៅ​មន្ទីរ​ពេទ្យខេត្តសៀមរាប ហើយ​ត្រូវ​បាន​គ្រូ​ពេទ្យ ធ្វើ​កោសល្យ​វិច្ច័យ បញ្ជាក់ថា កកឈាមក្នុងខួរក្បាល និង​កក​ឈាម ក្បែរ​កន្ទុយភ្នែក។

    ប្តីជន​រងគ្រោះ​និង​ជន​រងគ្រោះ​មាន​ការ​បារម្ភ​នៅពេ​ល​ពួកគាត់​លេចលឺ​ព័ត៌មាន​មិន​ទាន់​ច្បាស់​ការ​ថា មាន​គេ​រត់​ការ​ដោះលែង​ជន​​ដៃដល់ចេញពីគុគ ដោយ​ប្រើ​ទឹកប្រាក់​ក្រោមតុ។ ជន​រងគ្រោះ​និង​ប្តី​ជន​រង​គ្រោះ​សំនូមពរទៅតុលាការ​ខេត្តសៀមរាប មេត្តាចាត់ការជនដៃដល់ទៅតាម​ច្បាប់៕ ដោយ៖ រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន97ដង កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន404ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1538ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន6449ដង ជ​ញ្ជីង​ថ្លឹង​រថយ​ន្តផ្លូ​វជា​តិលេ​ខ៣ ​កំពុងសប្បាយប្រ​មូលលុយ​ពី​អ្នក​ដឹក​ទំនិញ​   អាន656ដង លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន1595ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1340ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1142ដង មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន4591ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
    កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
    គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេចរឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      7325នាក់
    ម្សិលមិញ    6156នាក់
    សប្ដាហ៍នេះ    22666នាក់
    ខែនេះ    7325នាក់
    ឆ្នាំនេះ   1362397នាក់
    សរុប   36518502នាក់
    ថ្ងៃទី 01 ខែ 04 ឆ្នាំ 2020 ម៉ោង 18:30