លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 02:24 នាទី ចំនួនអានៈ 1429

លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃ​សំពះ​សុំ​អោយ​សម្តេច​ ហ៊ុនសែន​ ជួយផ្តល់យុត្តិធម៌ ករណីលោក ហង្ស ពៅ អគ្គនាយក​​អាជ្ញាធរជាតិ​​អប្សរា ខេត្តសៀមរាប​ គ្រោង​រុះ​រើ​​ការិយាល័យ​របស់​គាត់ នៅលើដី​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ដែល​មាន​ឯក​សារ​គ្រប់​គ្រាន់ នៅចំណុច​ផ្លូវ​៦០ម៉ែត្រ​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរា ដោយ​អាជ្ញាធរជាតិ​អប្សរាបាន​អះ​អាង​ថា ដី​ដោះ​ស្រាយ​គោល​នយោ​បាយ​រួច​ហើយ​។

យោង​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរាលេខ​ ៨៣២/១៩ លសសអតឆ ចុះថ្ងៃទី​​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ២០១៩ បាន​បង្គាប់​អោយ​លោកជំទាវបណ្ឌិត លី អ៊ុំអេង រុះរើ​សំណង់​មួយ​កន្លែង​ដែល​មាន​លេខ​ក្បាលដី ៥២២៩ ដោយ​ខ្លួន​ឯង​បើ​មិន​ដូច្នោះ​ទេ ខាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ធ្វើ​ការ​រុះ​រើ​ដោយ​ខ្លួន​ឯងក្នុង​រយៈមួយសប្តាហ៍​គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំ​ណឹង។

លោកជំទាវបណ្ឌិត លី អ៊ុំអេង បាន​ប្រាប់ កាសែត​កម្ពុជា​សុវណ្ណភូមិ​ថា ខាង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​របាយការណ៍ភូត​កុហក់​ទៅថ្នាក់​លើ​ថា បាន​ដោះ​ស្រាយ​គោល​នយោ​បាយលើ​ក្បាល​ដី​​របស់​លោក ជំទាវរួច​ហើយ តែ​ធាតុ​ពិ​ត​លោក​ជំទាវ​ថា មិន​បាន​ទទួល​លុយ​គោល​នយោ​បាយ​ពី​ខាង​អាជ្ញាធរជាតិ​អប្សរា​សូម្បី​តែ​មួយកាត់​មួយសែន។ លោក​ជំទាវ​បាន​បន្តថា បើ​តុលាការ​រក​ឃើញ​ឯក​សារ​ណា​មួយ​ថា លោកជំទាវ​​ពិត​ជាបាន​ទទួល​លុយ​គោល​នយោបាយ​មែននោះ លោក​ជំទាវ​សន្យាថា ​នឹង​ដើរ​ចូល​គុគ​ដោយខ្លួនឯង ហើយ​ម្យ៉ាង​វិញ​ទៀត​រឿង​រ៉ាវ​​ដី​ធ្លីនេះ លោក​ជំទាវ​បាន​ដាក់​បណ្តឹង​ទៅ​សាលាដំ​បូង​ខេត្ត​សៀមរាប សាលាដំបូងបាន​ចេញ​ដី​កា​រក្សាការពារ ឥឡូវ​សំណុំ​រឿង​ឡើង​ដល់​សាលា​ឧទ្ធរណ៍​ហើយ​តែ​មិន​ទាន់​មាន​សេចក្តី​សម្រេច ឯខាង​ក្រសួង​យុត្តិធម៌ក៏បាន​ចេញ​ដីកាការពារ​ផងដែរ។ លោកជំទាវបណ្ឌិត លី អ៊ុំអេង បន្ត​ថា លោក​​មាន​ឯកសារគ្រប់​គ្រាន់​ដូច​ជា ប្លង់ដី លិខិត​ទិញ​លក់ និង​ឯកសារទទួល​ស្គាល់​ពី​អាជ្ញាធរពាក់​ព័ន្ធជាច្រើនទៀត ក្នុង​ការ​តតាំង​ក្តីនៅ​តុលាការជា​មួយ​អាជ្ញាធរជាតិ​អប្សរា។ លោកជំទាវ​បន្ថែមថា សុំ​ខាង​អាជ្ញាធរ​ជាតិ​អប្ស​រា មាន​ការ​អត់​ធ្មត់​បន្តិច រង​ចាំ​តុលាការ​នៅ​ប្រទេស​កម្ពុជា​សម្រេច​សិន​ថា តើ​អ្នក​ណា​ឈ្នះ​ចាញ់​ កុំ​ទាន់​មក​រុះ​រើ​ស្នាក់​ការ​របស់​គាត់ ព្រោះ​ស្នាក់​ការ​នេះ​មិន​រត់​ទៅ​ណាទេ។

ជាចុងក្រោយ​លោកជំទាវ លី អ៊ុំអេង លើកដៃសំពះ​ទៅលោក ហង្ស ពៅ អគ្គនាយក​អាជ្ញាធរជាតិ​​អប្សរា លោក ជំទាវ ភឿង សកណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសីល្បៈ ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន​ និង​លោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន សូម​អាជ្ញាធរ​ជាតិ​អប្សរា មេត្តា​កុំ​រុះ​រើ​ការិយាល័យ​ និង​សុំ​ផ្តល់​ដី​អោយ​មក​លោកជំទាវ​វិញផង ព្រោះ​ដី​ទាំង​នេះ​ជាដី​កម្ម​សិទ្ធិ​ស្រម​ច្បាប់​របស់​លោកជំទាវ​ដែល​បាន​ទិញ​ជាយូរ​ឆ្នាំ​ណាស់​មក​ហើយ។

យោង​តាម​ការ​ឃើញ​ជាក់​ស្តែង ប្រជារាស្ត្រ​នៅ​ខេត្ត​សៀម​រាប​មាន​រឿង​អកុសល្យផល​កម្ម​​ ដោយ​​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំ​ងដូច​ជា​​ អ្នក​ខ្លះ​ជាប់​គុគ​ជាប់​ច្រវ៉ាក់​ អ្នក​ខ្លះ​បាត់​បង់​ដី​ធ្លី​ អ្នក​ខ្លះ​ត្រូវ​បាន​គេ​វៃ​កម្ទេច​ផ្ទះ​សំបែង ជាក់​ស្តែង​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ចុង​ក្រោយ​នេះ ផ្ទះ​ជាង​៧រយខ្នង​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា រុះ​រើ វាយ​កម្ទេច​ហិន​ហោច​ខ្មោច​ផ្សា​ បណ្តាល​​ពល​​ខ្លះដាច់​បាយ​ក្រហាយ​ទេក យក​មេឃ​ធ្វើ​មុង ពលរដ្ឋ​ខ្លះទៀត​​ជំ​ពាក់​លុយធនាគារាប់​ម៉ឺនដុល្លារ ធ្វើ​ចំណាក​ស្រុក​ ព្រាត់​ប្រាស​និរាសគ្រួសារ ម៉ែឪប្តី​ប្រពន្ធ កូន​ចៅ​ញាតិ​សណ្តាន ដូច​ពាក្យស្លោក​មួយ​បាន​ពោលថា ”ក្រោម​មេឃតែ​មួយ តែ​វាសនាខុស​គ្នា“។ ទឹក​ភ្នែក​រាស្ត្រ​ខ្មែរ​នៅ​តំ​បន់​អាជ្ញាធរ​អប្បរា ហូរស្ទើ​កើត​ជាស្ទឹង រឹងកើត​ជាថ្ម បាន​ត្រឹម​តែ​លើក​ដៃ​សំពះ សុំ​រស់​ៗតែប៉ុណ្ណោះ។

កម្ពុជាសុវណ្ណភូមិ​ ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពីលោក ហង្ស ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្ស​រា​ បាន​ទេ​នៅ​រសៀល​ថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៩នេះ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​សម្រាប់​ធ្វើ​ការ​ទំនាក់​ទំ​នង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1394ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1565ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន1379ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1338ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1405ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន1466ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន1448ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1398ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1625ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2259ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7418នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    35271នាក់
ខែនេះ    344439នាក់
ឆ្នាំនេះ   2354978នាក់
សរុប   51714904នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 11:42