ព័ត៌មានក្ដៅ

    ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 06:14 នាទី ចំនួនអានៈ 1569

    ប្រជាពលរដ្ឋ​៨គ្រួសារ​ស្ថិតនៅក្នុង​ភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង​សៀមរាប បារម្ភថា អាជ្ញាធរធ្វើ​ការ​រុះរើ​ផ្ទះទាំង​៨ខ្នងរបស់​ពួកគាត់ ដោយ​គ្មានការ​ដោះ​ស្រាយ​គោល​នយោ​បាយជូនពួនគាត់ បើទោះ​ជាពួកគាត់​រស់នៅ​លើ​ដីនេះ២៧ឆ្នាំហើយក៏ដោយ។​

    ប្រភពពីប្រជាពល​រដ្ឋបាន​ប្រាប់ កាសែត​កម្ពុជាសុវណ្ណភូមិថា ស្ពាន​ថ្មថ្មីមួយ​បានសាសង​ឡើង​ដោយ​ចំណាយថវិការរបស់​ព្រះចៅ​អភិការវត្តពោធិ៍​បន្ទាយជ័យ ស្ថិត​ក្នុង​អាស័យ​ដ្ឋានខាងលើ ហើយ​ស្ពាន​ថ្ម​នេះ ធ្វើ​ខុស​ប្លង់ ខុស​បច្ចេកទេសទាំងស្រុង ព្រោះ​ស្ពាន​នេះបាន​សាងសង់ខុស​ផ្លូវ​ដែល​ពលរដ្ឋ​បើក​បរ​រាល់ថ្ងៃ សាងសង់​ឡើង​បុក​ចំផ្ទះ​ប្រជាពលរដ្ឋ​៨ខ្នង​ និង​មាន​កម្ពស់​ខ្ពស់​ខុស​បច្ចេកទេស ខុសពីប្លង់​ដែល​បាន​គូ។ ពលរដ្ឋ​បន្តថា គណកម្មការ​អាចារ្យវត្ត បាន​ស្នើ​សុំ​អោយ​លោក​ចៅ​សង្កាត់​សៀមរាប ប្រាប់​ប្រជាពលរដ្ឋ​អោយ​រុះ​រើ​ផ្ទះ​ចេញ ដោយ​អះអាង​ថា ផ្ទះ​ទាំង​៨ខ្នង​នេះ ធ្វើ​លើដីរបស់វត្តពោធិ៍បន្ទាយជ័យ។

    ពលរដ្ឋ២គ្រួសារក្នុង​ចំណោម​៨គ្រួសារ បាន​អោយដឹងថា ដីដែល​ពួកគាត់​រស់​នៅ​នេះ គាត់​បាន​ទិញ​ពីអ្នក​ផ្សេងជាង​២០ឆ្នាំហើយ ចំណែក៦គ្រួសារទៀត ពួកគាត់​ក៏បាន​ប្រាប់ថា បាន​រស់នៅ​២៧​ឆ្នាំ​ហើយដែរ តែ​មិន​មាន​ប្លង់កម្មសិទ្ធទេ ព្រោះ​កាល​គេ​ចុះ​ធ្វើ​ប្លង់​រឹង ខាង​គណកម្ម​ការ​អាចារ្យ​វត្ត​ ប្តឹង​ទាស់​ថា ជាដីរបស់​វត្ត ទើប​ខាង​សូយោដី​គេ​ចាត់​ទុក​ថាដី​នេះ ជាដី​មាន​ទំនាស់ ពុំ​ទាន់​អាច​ធ្វើ​ប្លង់​បាន​ទេ។

    ប្រជាពលរដ្ឋ​ទាំង​៨គ្រួសារនេះ បាន​ប្រាប់​ថា ពួក​គាត់​មិន​ជំទាស់​ទេ បើ​រដ្ឋ​ត្រូវ​ការ​ដី​របស់​ពួកគាត់ តែ​ពួក​គាត់​សុំ​អោយ​មាន​ការ​ដោះ​ស្រាយ​គោលនយោបាយជូន​ពួក​គាត់​ផង ព្រោះ​ដី​នេះ​ពួកគាត់​រស់នៅអស់រយះពេល​២៧ឆ្នាំហើយ។

    លោក មៃ សាម៉េត ចៅសង្កាត់​សៀមរាប បាន​ប្រាប់កម្ពុជាសុវណ្ណភូមិ កាលពីរសៀល​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញថា ខាងគណកម្មការអាចារ្យវត្តពោធិ៍បន្ទាយជ័យ បាន​ស្នើសុំ​មក​សង្កាត់សៀមរាប​អោយ​ប្រាប់​ប្រជាពលរដ្ឋ​អោយរុះរើ​ផ្ទះចេញ ហើយ​លោកចៅសង្កាត់ ក៏បាន​ហៅ​ពលរដ្ឋ​ទាំអ​៨គ្រួសារនេះ មក​ធ្វើ​ការ​ចចារ ធ្វើ​កិច្ច​សន្យាតាម​គតិយុទ្ធផងដែរ ព្រម​ទាំង​បាន​ធ្វើ​របាយការ​ដាក់​ជូន​ខាង​សាលាក្រុងរួច​ហើយ​ ដើម្បី​សុំ​គោល​នយោបាយជូន​ពួកគាត់​ ប្រសិន​បើ​មាន​ការ​រុះ​រើមែន។

    ជាក់ស្តែងគេ​សង្កេត​ឃើញ​ថា វត្តពោធិ៍បន្ទាយជ័យ មានរបងហុំព័ទនៅ​ខាង​ត្បូង​ផ្លូវ ចំណែក​ផ្ទះប្រជាពលរដ្ឋ៨គ្រួសារសាងសង់ នៅ​ខាងជើង​ផ្លូវ មិន​មែន​នៅក្នុង​របងវត្តទេ ចុះ​ហេតុអ្វី បាន​ជាគណកម្មការ​អាចារ្យវត្តហ៊ាន​អះ​អាងថា ជាដីរបស់វត្តទៅវិញ?

    សម្តេច​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​មាន​ប្រសាសន៍តាម​កញ្ចក់​ទូរទស្សន៍ថា បើពលរដ្ឋ​គាត់​រស់​នៅ​ហើយ អោយគាត់​ទៅ ដីហ្នឹង​ជាដីម៉ែលោកឯងមែនទេ? ម្យ៉ាវិញទៀតយោងតាម​ច្បាប់ បើ​ពលរដ្ឋ​រស់នៅជាក់ស្តែងលើ​ដី​នោះ​ចាប់ពី៧ឆ្នាំឡើងទៅ រដ្ឋ​អាច​ប្រគល់ដីនោះ​អោយ​អោយ​ពួកគាត់បានហើយ តែនេះមិន​ត្រឹមតែ៧ឆ្នាំទេ គឺ២៧ឆ្នាំហើយ​ដែល​ពួកគាត់​រស់នៅលើដីនេះ។

    ពលរដ្ឋ​ទាំង​៨គ្រួសារសំណូម​ពរ​យ៉ាង​ទទួល​ទៅ​លោក នួន ពុទ្ធារ៉ា អភិបាលក្រុង​សៀមរាប និង​ជាពិសេស​ឯកឧត្តម​ ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយ​ដោះ​ស្រាយ​ជូន​ពួកគាត់ផង ព្រោះ​ពួកគាត់​ក្រីក្រណាស់៕ ដោយ: ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1068ដង សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន4797ដង ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន768ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន560ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1172ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន782ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន599ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន1519ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន983ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន774ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែកគ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
    ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយមេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
    ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែសិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      611នាក់
    ម្សិលមិញ    4797នាក់
    សប្ដាហ៍នេះ    7571នាក់
    ខែនេះ    119594នាក់
    ឆ្នាំនេះ   3985371នាក់
    សរុប   34651617នាក់
    ថ្ងៃទី 20 ខែ 11 ឆ្នាំ 2019 ម៉ោង 13:20