ព័ត៌មានក្ដៅ

    ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 06 ខែ 09 ឆ្នាំ 2019 វេលាម៉ោង 05:24 នាទី ចំនួនអានៈ 834

    ក្រុម​អាជ្ញាធរជាតិអប្សរាមួយក្រុម​ដែលមាន​​គ្នា​ជាងដប់នាក់ ជិះម៉ូតូ២គ្រឿង និងរថ​យន្ត​​១គ្រឿង បាន​ចុះ​ទៅ​កាច់បំបាក់ ធាក់ប្រលំ ដកទាំងឬស ផល​ដំណាំ​ប្រជាពលរដ្ឋ​មានដូច​ជា ដើម​ចេញ​ ដើម​ស្វាយ ​នៅ​ក្នុង​ដី​ចម្ការពលរដ្ឋ ស្ថិត​ក្នុង​ភូមិ​ត្រពាំ​រុណ ឃុំ​អំពិល​ ស្រុក​ប្រាសាទបាគង​ កាល​ពី​ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

    ពលរដ្ឋ​ដែល​ជាម្ចាស់ដី​បានរៀបរាប់ទាំង​អារម្មណ៍អួលអាក់ថា ខ្ញុំ​មាន​ការ​ឈឺចិត្ត​ណាស់ តែ​មិន​ដឹង​ធ្វើ​យ៉ាង​មេច ព្រោះ​ក្រុម​អាជ្ញាធរ​អប្សរា មួយ​ក្រុម​នេះ​មក​រក​រឿង​រុកគួន​ខ្ញុំ​ច្រើន​ដង​ហើយ ពេល​ពួកគាត់​មក​ម្តងៗ គឺគ្មាន​ផល​ចំនេញ​ទេ មាន​តែ​កាប់​ កាច់ ទាត់ ធាក់​ ប្រលំ ដក​ទាំងឬស ​ផល​ដំ​ណាំ​របស់​ខ្ញុំ​អោយ​ដួល​រាបដល់ដី

    បើ​យោងតាម​អនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា ដី​នៅក្នុង​​ឃុំ​អំពិល​ត្រូវ​បាន​កាត់​ចេញ​ពី​តំបន់​អាជ្ញាធរ​អប្សរាហើយ តែ​ក្រុម​អាជ្ញាធរអប្សរា នៅ​តែ​មិន​ព្រម​អនុវត្តតាម​ទាល់តែសោះ នៅ​តែ​ដើរ​រុកគួន​ប្រជាពលរដ្ឋ​ អោយ​រងទុក្ខ​ឥតល្ហែល្ហើយ ធ្វើ​អោយ​ពួកគាត់ទឹក​ភ្នែក​រហេមរហាម ម្តង​ហើយ​ម្តងទៀត។

    ប្រជាពលរដ្ឋ​ជាម្ចាស់ដី​ខាងលើ​បាន​លើដៃ​សំពះ​សុំ​អង្វទៅ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ឯកឧត្តម ទៀ សី​ហា អភិបាល​ខេត្តសៀមរាបជួយ​ដោះស្រាយ​ជូន​គាត់​ផង​ និង​សុំ​សំណូម​ពរយ៉ាង​ទទូច​​ទៅ​ ឯកឧត្តម​ ហង្ស ពៅ អគ្គនាយក​អាជ្ញាធរ​អប្សរា មេត្តា កុំ​អោយ​ក្រុម​អាជ្ញាធរអប្សរាមួយ​ក្រុម​នេះ​ទៅ​បំផ្លិចបំផ្លាញ​ផល​ដំ​ណាំ​របស់​ពួក​គាត់​ទៀត ព្រោះ​ទៅ​បំផ្លាញ​ច្រើន​ដង​ហើយ។

    កាសែតកម្ពុជាសុវណ្ណភូមិ ​មិន​អាច​សុំ​ការបកស្រាយ​ពី​ឯកឧត្តម ហង្ស ពៅ បាន​ទេ ព្រោះ​គ្មាន​លេ​ខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង៕ ដោយ: ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន754ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន1992ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន846ដង អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន   អាន928ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន5844ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន832ដង ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន1044ដង ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប   អាន908ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន2549ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន1016ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនយោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
    សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀងក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2055នាក់
    ម្សិលមិញ    14120នាក់
    សប្ដាហ៍នេះ    2055នាក់
    ខែនេះ    414255នាក់
    ឆ្នាំនេះ   891847នាក់
    សរុប   36047952នាក់
    ថ្ងៃទី 24 ខែ 02 ឆ្នាំ 2020 ម៉ោង 05:03