ព័ត៌មានក្ដៅ

    សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 02:44 នាទី ចំនួនអានៈ 605

    កាលពីរសៀល​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ កម្លាំសមត្ថកិច្ច​ចម្រុះ​រួម​មាន ប៉ូលីសសេដ្ឋ​កិច្ច​ខេត្តដែលបញ្ជាដោយឯកឧត្តម​ ម៉ក ធារ៉ា ស្នង​ការ​រង​ខេត្តសៀមរាប​ទទួល​ផែន​ប្រឆាំង​​បទ​ល្មើស​សេដ្ឋកិច្ច មន្ត្រីពេទ្យសត្វ មន្ត្រីបរិស្ថាន អាជ្ញាធរដែនដី ដែលដឹកនាមដោយ ព្រះរាជអាជ្ញារង​ខេត្តលោក ជូន សុបញ្ញា បានចុះត្រួតពិនិត្យ​កន្លែង​កសិដ្ឋានចិញ្ចឹម​ជ្រូក​មួយកន្លែងស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប ដែល​ពលរដ្ឋ​ប្តឹងថា បំផ្លាញ​សុខ​ភាព​របស់​ពួក​គាត់ និង​បំពុល​បរិស្ថាន ជាង១០ឆ្នាំហើយ តែមន្ត្រី​ជំនាញ​ហាក់​ដូច​ជាងងឹតភ្នែកមើល​មិន​ឃើញ​។

    ប្រភព​បែប​ធ្លាយ​ពី​ពលរដ្ឋ​បាន​អោយ​កម្ពុជា​សុវណ្ណភូមិ​ដឹងថា ទី១.កសិដ្ឋានចិញ្ចឹងជ្រូកនេះក្មាន​អនាម័យ បណ្តាល​អោយ​ស្អុយ​អាចម៌​ជ្រូកជះក្លិន​អាសោចពេញ​ភូមិ ទី២.តាំងពីរដូវ​ភ្ជុំ​បិណ្ឌមក​ជ្រូក​ឈឺស្លាប់ ដុត​ចោល​ក្នុង​កសិដ្ឋានដោយ​ប្រើកង់ឡាន​ កង់ម៉ូតូ គល់អុះ បណ្តាល​អោយ​ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់បក់បោក​ពេញ​ភូមិ​ស្អុយ​ហើយ​ឆ្ងៀម​ទៀតធ្វើ​អោយ​ពលរដ្ឋ​ក្តៅ​ក្រហាយ ទី៣.ពលរដ្ឋ​ប្រាប់​ថា កាប់​ជ្រូក​ឈឺ​ដឹក​តាម​ម៉ូតូលក់​ចែក​ចាយ ដោយ​គ្មាន​ការ​ឆ្លង​កាត់​ឃាត្តដ្ឋាន (កុងស៊ី) និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​ពេទ្យ​សត្វ។

    បើ​យោង​តាម​សម្តីរបស់​ប៉ូលីស​សេដ្ឋកិច្ច​បន្ទាប់​ពី​ចូល​ទៅ​ពិនិត្យ​ក្នុង​កសិដ្ឋាន​ខាង​លើ​នេះ បាន​អោយ​ដឹង​ថា ទី១.បរិស្ថានមិន​ល្អគ្មាន​អនាម័យ ទី២.ជ្រូកនៅសល់មានជីវិត៣០ក្បាល ទី៣.ម្ចាស់កសិដ្ឋានឈ្មោះ លៀម មុំ ភេទស្រី បាន​ប្រាប់សមត្ថកិច្ចថា កាលពី​កំឡុង​ភ្ជុំ​បិណ្ឌ គាត់​ពិត​ជាបាន​ដុត​ជ្រូក​ដែល​ស្លាប់​ចំនួន​១២ក្បាល​មែន ទី៤.កសិដ្ឋាននេះគ្មាន​ច្បាប់​អនុញ្ញាតិ។

    បើ​យោង​តាម​សម្តី​មន្ត្រី​ពេទ្យសត្វ​វិញបាន​អោយ​ដឹងថា កន្លែងកសិដ្ឋាន​នេះ​ពិត​ជាគ្មាន​អនាម័យ​មែន ហើយ​លទ្ធផល​ជំងឺជ្រូក​ពុំ​ទាន់​ប្រាប់​បាន​ទេ រង​ចាំ​យក​ឈាម​ជ្រូក​ទៅ​ធ្វើ​ការពិនិត្យ​ចំ​ណាយ​ពេល​ប្រ​ហែល​២ថ្ងៃទើប​ដឹង​លទ្ធផល។

    ប្រជាពលរដ្ឋ​រិះគន់​ថា លោក ព្រំ វិច ប្រធានការិយាល័យបសុ​ពេទ្យខេត្ត​សៀមរាប​ មិន​គួរ​អនុញ្ញាតិអោយ​ម្ចាស់​កសិដ្ឋានឈ្មោះ​ លៀម មុំ នេះបើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូកដោយ​ឥត​ច្បាប់​ ជាង១០ឆ្នាំកម្លង​មក​ ហើយ​បំ​ពុល​បរិស្ថាន ធ្វើ​អោយ​ពលរដ្ឋ​រស់​នៅ​ជុំ​វិញ​ឈឺ​ជិត​ដាច​ខ្យល់​គ្រប់​គ្នា​បែបនេះ។ ពលរដ្ឋ​ស្នើ​សុំ​អោយ​ថ្នាក់​ដឹក​នាំរបស់​លោក​ ព្រំ វិច មេត្តាដក​លោក​ព្រំវិចចោលទៅ បើ​ទុក​អោ

    យ​នៅ​បន្ត​ការងារទៀត ខ្លាច​ក្រែង​តែ​បង្កអោយ​កសិដ្ឋានបែបនេះកើត​ឡើង​រាប់​ម៉ឺន​កន្លែង​ផ្សេងទៀត​ក្នុង​ការ​ចិញ្ចឹម​ឆ្នាំបាយ​ផ្ទាល់​ខ្លួន​។

    រីឯលោក ស៊ីន គង់ ប្រធាន​បរិស្ថាន​ខេត្តសៀមរាប ក៏បាន​បញ្ជាមន្ត្រី​របស់​ខ្លួន​មក​ចូល​រួម​ផងដែរ តែជាអកុសល់ ខាង​បរិស្ថាន​មិន​បាន​ឈឺក្បាល​វិល​មុន​អីទេ បើ​ទោះ​ជា​ផ្សែង​ពុល ក្លិន​ស្អុយ​ សាយ​ភាយ​ពេញ​មេឃ​​បែបនេះក៏ដោយ។

    ពលរដ្ឋបន្តរិះគន់ទៀតថា ករណីខាងលើនេះ វាជាសមត្ថកិច្ច និង​ជាកាតព្វកិច្ច​របស់​មន្ទីរ​បរិស្ថាន និងពេទ្យសត្វ​ ដែល​ជាមន្ត្រី​ជំ​នាញ តែ​មិន​ដឹង​ជាមូល​ហេតុ​អ្វី​បាន​ជាជំនាញ​ទាំ​ងពីរ​នេះ អត់​មាន​ធ្វើ​ដឹង​ធ្វើ​លឺ​អីទាល់​តែសោះ​ រហូត​ដល់​ផ្ទុះ​រឿង​ លាន់​លឺ​ឡើង​កក្រើកដូច​គ្រាប់​បែប​បរិមាណូ​ទើប​ឃើញ​ជំនាញ​ចុះ​មក​ពិនិត្យ។ ពលរដ្ឋ​សំនូម​ពរ​យ៉ាង​ទទួចទៅ​សមត្ថកិច្ច មន្រ្តីជំនាញ អាជ្ញាធរដែនដី តុលាការខេត្តសៀមរាប និង ឯកឧត្តម​ ទៀ សី​ហា អភិបាល​ខេត្ត​សៀមរាប មេត្តា ចាត់​ការ​ម្ចាស់កសិដ្ឋានឈ្មោះ លៀម មុំ​ នេះទៅ​តាម​ផ្លូវ​ច្បាប់​អោយ​ខាន​តែបាន​ផង៕ ដោយ: ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន1029ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1776ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន810ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន705ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន766ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន1688ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន820ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1384ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន81ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន643ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្តយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
    ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធាកម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
    ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធីសេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      317នាក់
    ម្សិលមិញ    16817នាក់
    សប្ដាហ៍នេះ    35315នាក់
    ខែនេះ    319431នាក់
    ឆ្នាំនេះ   319431នាក់
    សរុប   35475536នាក់
    ថ្ងៃទី 22 ខែ 01 ឆ្នាំ 2020 ម៉ោង 01:29