លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 03:53 នាទី ចំនួនអានៈ 1447

អ្នក​ស្រី លៀម មុំ ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ជ្រូកដ៏ស្អុកកខ្វក់មួយ ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្គាត់​ស្លក្រាម ក្រុង​សៀមរាប បាន​លួច​លាក់​ស្តុក​ឈើ​ប្រណិតអត់​ច្បាប់​ជាច្រើន​ម៉ែត្រគូប នៅក្នុង​កសិដ្ឋានផង នៅ​ក្នុង​ផ្ទះផង និង​នៅខ្ទមមុខ​កសិដ្ឋានផង ដែលត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​បន្ទាប់​ពី​សមត្ថកិច្ច និង​មន្រ្តី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​កសិដ្ឋាន​ បំពុល​បរិស្ថាន និង​បំ​ពុល​ប្រជាពលរដ្ឋ​ ដែលរស់នៅ​ក្នុង​ភូមិ​ជាមួយ។

កាលពីថ្ងៃទី០៣និង​ទី០៤ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះ មាន​ដូចជា ១.ប៉ូលីសសេដ្ឋកិច្ចខេត្ត ដែលដឹកនាំដោយ ឯកឧត្តម​ ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុក​ផែនបង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច ២.ខាងរដ្ឋបាលព្រៃឈើ ដឹក​នាំដោយលោក អ៊ឹង ធារ៉ា នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើបន្ទាយ​ស្រី ដែលបញ្ជាដោយលោក ជូន សុបញ្ញា ​ព្រះរាជអាជ្ញារង​តំណាង​អេយ្យការអម​សា​លា​ដំបូងខេត្តសៀម​រាប បាន​ចុះ​បង្ក្រាប​បទ​​​ល្មើស​ព្រៃ​ឈើ​ដែល​ឈ្មោះ លៀម មុំ ភេទស្រី អាយុ៤៤ឆ្នាំ​ បាន​លាក់​ទុក​នៅ​ក្នុង​ផ្ទះ និង​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក។

ឈើ​ដែល​សមត្ថកិច្ចរក​ឃើញមាន: ឈើលេខ​១ប្រភេទសុក្រមចំនួន ៣៧៧ដុំ ស្មើនឹង២៣.៨៤០ម៉ែត្រគូប ឈើប្រណិតប្រភេទធ្នង់ចំនួន ១២០ដុំស្មើនឹង ១.២០០ម៉ែត្រគូប សរុបស្មើនឹង២៥.០៤០ម៉ែត្រគូប គ្មានវិក័យប័ត្រចំនួន១០.៤០ម៉ែត្រគូប ដែលត្រូវ​បាន​ជំនាញ​ដក​ហូតនិង​ផាក​ពិន័យ​ទៅ​តាម​ផ្លូវ​ច្បាប់។ ឈើ​ដែល​សមត្ថកិច្ចរក​ឃើញ​ទាំង​៣កន្លែងនេះ មាន​១កន្លែងដែល​លាក់ទុក​នៅ​ក្នុង​ខ្ទម​មុខ​កសិដ្ឋាន ជារបស់​ឈ្មោះ អេង សុម៉ាលីន ភេទស្រី អាយុ៣៨ឆ្នាំ ជាអ្នក​ស្នាក់​នៅ​បណ្តោះអាសន្ន ទល់មុខ​កសិដ្ឋាន​សម្អុយរបស់​លៀមមុំ។

សូម​បញ្ជាក់ថា នៅ​ម៉ោង​៩ព្រឹក​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅ​ពេល​ឈ្មោះ លៀម មុំ​ មិន​ទាន់​បើក​ទ្វាររបង​កសិដ្ឋានអោយ​សមត្ថកិច្ច​ចូល ឈ្មោះ រ៉េ ភេទប្រុស អាយុប្រហែល​ជាង​៥០​ឆ្នាំបាន​ជិះ​ម៉ូតូ​ទាំង​ត្រហេប​ត្រហបមក​ដល់​មុខ​សមត្ថកិច្ច និង​អ្នក​កាសែត ហើយបាន​និយាយថា ខ្ញុំ​ឈ្មោះ រ៉េ ម្ចាស់ឈើ​គេ​អោយ​ខ្ញុំ​មក​ចចារជាមួយបងៗសមត្ថកិច្ច បងៗយក​លុយប៉ុន្មាន ជាថ្នូរ​កុំ​ចាប់​ឈើ​ខាងលើនេះ? សមត្ថកិច្ច​ក្រវីក្បាលហើយ​ឆ្លើយនៅ​មុខ​អ្នក​កាសែតថា សុំ​ទោស​ផង មិន​អាច​ធ្វើ​បាន​ទេ។ នៅ​ពេល​សមត្ថកិច្ច​ចូល​ដល់ក្នុង​កសិដ្ឋានដែល​ស្តុក​ឈើ​ចំនួន​១០ម៉ែត្រគូប សមត្ថកិច្ច​បាន​សួរទៅលៀម​មុំថាឈើបាន​មក​ពីណា ឯលៀមមុំ បាន​ប្រាប់​សមត្ថកិច្ចថា ឈើទិញ​ទុក​២ឆ្នាំហើយ​ទុក​ធ្វើ​ផ្ទះ។ សមត្ថកិច្ច​សួរ​រក​ឯកសារទិញ​ឈើ​ លៀម មុំ ថា២ឆ្នាំហើយ​ ប្រហែល​បាត់​អស់​ហើយ លុះប្រហែល​បីបួន​ម៉ោង​ក្រោយ​មក​កូន​ស្រី​របស់​លៀម មុំ​បាន​កាន់​វិក័យប័ត្រ៤សន្លឹង មក​ប្រគល់​អោយ​សមត្ថកិច្ច ដែលវិក័យប័ត្រ​នេះ ចេញដោយដេ​ប៉ូលក់ឈើឈ្នោះ តារ៉េ ដែលត្រូវ​បាន​មហាជន និង​អ្នក​កាសែតសង្ស័យថា វិក័យប័ត្រ​នេះ ទី១.ទើប​តែសរសេរថ្មីៗ បន្ទាប់​ពី​ តារ៉េ ចចារជាមួយសមត្ថកិច្ចមិន​ត្រូវ​នៅ​មុខ​អ្នក​កាសែត ទី២.លៀម មុំ​ បាន​ប្រាប់​សមត្ថកិច្ចថា ឈើនេះទិញ​ពីរឆ្នាំហើយ ទុក​ធ្វើ​ផ្ទះ តែវិក័យប័ត្រ ចុះ​ថ្ងៃខែតាំង​ពីឆ្នាំ២០១៤ ទី៣.ពលរដ្ឋ​នៅ​ក្បែរលកសិដ្ឋាននេះ បាន​ប្រាប់​ថា ឈើនេះទើប​តែដឹក​យក​មក​ដាក់​ពេលយប់ៗ មិន​ទាន់បាន​១ឆ្នាំនៅឡើយទេ ទី៤.ទឹក​ប៉ិចដែលសរសេរនៅ​លើ​វិក័យប័ត្រ​នេះថ្មីចែស បើធ្វើ​កោសល្យវិច័យច្បាស់​ជាដឹងច្បាស់ ទី៥.លៀម មុំ​ថាទិញឈើនេះ២ឆ្នាំហើយ ដូច្នេះវាគួរតែនៅលើ​វិក័យប័ត្រសរសេរឆ្នាំ២០១៧ ទើបបានវាត្រឹម​ត្រូវ មិន​មែន​ឆ្នាំ២០១៤ដូច​នៅលើ​វិក័យ​ប័ត្រនោះទេ។

ពលរដ្ឋ​នៅភូមិ​ទ្រាំងនេះបាន​លួច​បង្ហើបថា លៀម មុំ ជាស្រីកំណាន់​របស់​ម្ចាស់ដីជាបុរស់​វ័យ​ចំណាស់ម្នាក់ ដែល​ឧត្តម​ភរិយាស្របច្បាប់​ និង​កូនៗរបស់​គាត់​រស់​នៅ​ឯប្រទេសអូស្ត្រាលី ឯណោះ ហើយ​លៀមមុំ ធ្លាប់​បាន​តាំង​ខ្លួន​ជាប្រពន្ធស្រប​ច្បាប់​របស់​បុរស់រូបនេះ ឃុបឃិតគ្នា​ ក្លែង​បន្លំឯកសារសាធារណះ ដោយ​លួច​ផ្តិត​មេដៃជំនួស​ប្រពន្ធគេ​លក់​ដី​អស់​១១ប្លង់ ត្រូវ​បាន​ប្រពន្ធកូន​គេ​ប្តឹង​ឡើង​តុលាការជាប់​គុគអស់​រយះ​ពេល​២០ថ្ងៃទើប​តែចេញ ហើយ​ការ​ប្តឹង​ផ្តល់​នេះឡើង​ដល់​សាលាឧទ្ធរណ៍ហើយ មិន​ទាន់​ចប់​នៅឡើយទេ។

កូនប្រុស​កូនស្រីរបស់​បុរស់​ម្ចាស់​ដីកសិដ្ឋានខាងលើនេះ បាន​ខលទូរស័ព្ទពី​ប្រភេស​អូស្ត្រាលីមក​កាសែតកម្ពុជាសុវណ្ណភូមិ​ថា លៀម មុំ​ មិន​មែន​ជាប្រពន្ធស្របច្បាប់​របស់​ឪពុក​គាត់​ទេ លៀម មុំ​ ជាសាហាយរបស់​ឪពុក​គាត់​តែប៉ុណ្ណោះ ហើយ​លៀម មុំ​ បាន​កេងប្រវ័ញ្ញយក​ទ្រព្យ​សម្បត្តិរបស់​ពួកគាត់ ដែលជាកេរមរតក និង​ជាទ្រព្យរួម​របស់​ឪពុក​គាត់​ជាមួយ​ម្តាយគាត់ ដែល​ខិតខំ​រក​បាន​មក​តាំង​ពី​បាតដៃទទេ។ ពួក​គាត់​បន្ថែម​តាមទូរស័ព្ទទៀតថា ការ​ប្តឹងប្តល់ នៅ​មិន​ទាន់​ចប់​ទេ រវាងលៀមមុំស្រីកំស្នេហ៍របស់ឪពុក​គាត់ និង​ពួកគាត់​ជាកូន​ៗស្រប​ច្បាប់ពិតប្រាកដ។

ប្រភពពីពលរដ្ឋមួយចំនួន​សុំ​មិន​បញ្ចេញឈ្មោះបានលួច​ខ្សឹបប្រាប់​ ចាងហ្វាងកាសែត កម្ពុជា​សុវណ្ណភូមិថា លៀម មុំ មាន​ខ្នងបង្អែកម្នាក់​នៅ​ធ្វើ​ការក្នុងតុលាការខេត្តសៀមរាប ដែល​ជាប់​ពាក់ព័ន្ធជាមួយរឿងក្តី និង​ជាមួយរឿងឈើ តែកម្ពុជាសុវណ្ណភូមិ​សូម​លាក់​ទុក​សិន មិន​ទាន់​បញ្ចេញ​ឈ្មោះ​ទេ តែសុំ​អោយ​អ្នក​នៅ​ក្រោយ​ខ្នងលៀមមុំ​នេះ​ដកខ្លួន​ចេញ​ទៅ​កុំ​អោយ​ប៉ះ​ពាល់​ដល់​កិត្តិយសរបស់ខ្លួន ព្រោះលៀមមុំ ជាមនុស្ស​មិន​សម​និង​រាប់​អានទេ។

ជាចុងក្រោយកូនៗដែលនៅអូស្ត្រាលី និង​ប្រជាពលរដ្ឋ​ដែល​បាន​ដឹង​ហេតុការណ៍នេះ ស្នើសុំ​ទៅ​លោក នួន ពុទ្ធារ៉ា អភិបាល​ក្រុងសៀមរាប លោកឯកឧត្តម ទិត្យ ណារ៉ុង ស្នង​ការ​ខេត្ត​សៀម​រាប លោក ម៉ុង ប៊ុនលីម នាយ​រដ្ឋ​បាលព្រៃឈើខេត្តសៀមរាប លោក ​កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលាដំបូង​​ខេត្តសៀមរាប ជាពិសេសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀម​រាប មេត្តាសិក្សាករណី​បទល្មើស​ព្រៃឈើ​ខាងលើ​សាជាថ្មីឡើង​វិញ ហើយ​ផ្តន្ទាទោស​អ្នក​ស្រី លៀម មុំ​ ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​អោយ​ពលរដ្ឋ​បាន​ស្ងប់ចិត្ត និង​មាន​ការ​ជឿជាក់​ទៅ​លើ​ប្រព័ន្ធច្បាប់ និង​ជឿជាក់​ទៅលើ​ថ្នាក់​ដឹក​នាំ៕ ដោយ:ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1514ដង តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1422ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1482ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន1578ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1713ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន846ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1607ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1662ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1386ដង ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន   អាន1432ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6315នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    152799នាក់
ខែនេះ    536079នាក់
ឆ្នាំនេះ   1918311នាក់
សរុប   51278237នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 05:45