អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 14 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 01:46 នាទី ចំនួនអានៈ 1477

នៅលើលោកនេះគ្មាន​អ្វី​ទៀងទាត់​នោះទេ ជីវិត កើតចាស់ឈឺស្លាប់ វាជាច្បាប់​របស់​ធម្មជាតិទៅហើយ តែ​ក៏មាន​រឿង​រ៉ាវអកុសល្យខ្លះ​ ធ្វើ​អោយ​ជីវិត​មនុស្ស​រស់​ពិបាក​ជាងស្លាប់​ទៅទៀត ដូច​ជាលោកគ្រូភ្លេង​ម្នាក់​ពិការ​ភ្នែក​ទាំង​សងខាង មាន​ជីភាព​ក្រលំបាក ហើយថែម​ទាំងជំពាក់​ប្រាក់​ធនាគារជាច្រើន​ទៀតផង។

លោក កេត ចន្ត្រា មានវ័យ​ជាងហាសិបឆ្នាំ អតីត​ជាគ្រូភ្លេងសម័យ មាន​ស្រុក​កំណើត​នៅ​ឯខេត្ត​កណ្តាល បច្ចុប្បន្នរស់​នៅ​ ភូមិ​បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប និង​មាន​ឧត្តម​​ភរិយាម្នាក់ឈ្មោះ នួន សាមិន ដែល​ជាអតីត​អ្នក​ចម្រៀង​សម័យ ហើយ​មានកូន​ពីរ​នាក់​ប្រុស​ម្នាក់​ស្រីម្នាក់។

រសៀលម៉ោងប្រាំសូរិយារៀបអស្តង្គត់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ក្បែខ្ទមស្បូវដ៏កម្សត់មួយ លោកគ្រូ កេត ចន្ត្រា បាន​រៀបរាប់​ប្រាប់​ ចាងហ្វាងកាសែតកម្ពុជាសុ​វណ្ណ​ភូមិ ទាំង​ទឹក​ភ្នែក​រលីង​រលោកថា លោក​ស្រលាញ់​វិស័យ​សិល្បៈ តាំង​តែ​ពី​ក្មេង រហូត​ដល់​សម័យ​ប៉ុលពត លោក​ចេះ​ដេញ​​ហ្គីតា អោយ​ប៉ុលពតស្តាប់ ដល់សម័យ​ចប់​សង្គ្រាម លោក​ដេញ​ហ្គីតា តាម​ភូមិ​ដើម្បី​ប្តូរ​បាយ ប្តូរយក​អង្ករសម្រាប់​ចិញ្ចឹម​ជីវភាពគ្រួសារ លុះ​ដល់​ឆ្នាំ១៩៨៦ លោក​បាន​ក្លាយ​ជាគ្រូភ្លេង បង្រៀន​សិស្ស​អោយ​ចេះ​ដេញ​ហ្គីតា។ លោកគ្រូបាន​បន្តថា គ្រោយ​មក​លោក​បាន​បង្រៀន​សិស្ស​ជាច្រើន​នៅ​ប្រទេសកម្ពុជាដូច​ជានៅ ខេត្តបាត់​ដំបង ខេត្តសៀមរាប ខេត្តកំបង់ធំ និង​សិស្ស​មក​ពី​ខេត្ត​នា​នា​ទៀតផង មិន​តែប៉ុណ្ណោះ​លោកគ្រូ​ធ្លាប់​បាន​ទៅ​ប្រលង​ភ្លេង​យក​ពានរង្វាន់​នៅ​ឯប្រទេស​ថៃ​ផង​ដែរ តែសម័យនោះគ្មាន ទូរទស្សន៍ គ្មានបណ្តាញសង្គម សម្រាប់ចាក់ផ្សាយដូច​សពថ្ងៃនេះទេ។ លោក​គ្រូក៏ធ្លាប់​ចូល​រួម​លេង​ភ្លេង​នៅរាជធានី​ភ្នំពេញ ហើ​យ​ធ្លាប់​បាន​លេង​អោយ​ផលិតកម្ម SM KSM និង​នៅ​តាម​ឆាកផ្សេងៗ ទាំង​នៅ​រាជធានី ​តាម​បណ្តាខេត្ត និង​នៅ​តាម​សណ្ឋាគារក្នុង​ក្រុង​សៀមរាប។ លុះ​ដល់​ឆ្នាំ២០១២ លោក​គ្រូបានងងឹតភ្នែក បន្ទាប់​ពី​បក​ភ្នែករួច ហើយ​តាំង​ពី​ពេល​នោះមក​ស្បៃអន្ធកាលបាន​ឈាន​ចូល​មក​ក្នុង​ជីវិតលោកគ្រូ និង​ក្រុម​គ្រួសារ។ និយាយទាំង​អួល​ដើម​ក ហែហមអមជាមួយ​ទឹក​ភ្នែករលីង​រលោង លោកគ្រូវ​បាន​ប្រាប់​ទៀតថា ”លោក​គ្រូអស់​សង្ឃឹម​ក្នុង​ជីវិតហើយ កាល​ពី​ងងឹតភ្នែក​ដំបូង លោកគ្រូចង់​សម្លាប់​ខ្លួន តែអ្នក​គ្រូ (ភរិយា) អង្វ​អោយ​លោកគ្រូ​ខំរស់​បន្តទៀត លោកគ្រូបាន​យក​ប្លង់​ដី​ទៅ​បញ្ចាំធនាគារជាងបីម៉ឺនដុល្លារអាមេរីក  និង​ខ្ចីលុយបងប្អូនកូនចៅអស់​ជាច្រើន​ថែមទៀត ដើម្បីស្វែងរក​ពេទ្យ​ព្យាបាល​ភ្នែក តែ​ជា​អកុ​សល្យ​ ភ្នែកក៏មិន​ជា ធនាគារក៏ជំពាក់ មុខ​របរ​ក៏គ្មាន តើ​អោយ​លោកគ្រូ​សង្ឃឹងអីទៀត រាល់​ថ្ងៃ​បាន​​ព្រឹក​ខ្វះល្ងាច សង្ឃឹមលើ​អ្នកគ្រូ លក់ម្អូប​អាហារនៅ​ផ្ទះ ថ្ងៃខ្លះបាន ថ្ងៃខ្លះក៏អត់ បាន​អ្នក​ស្គាល់ ហើយ​អតីតកូន​សិស្ស គេ​មក​ជួយ​ទិញ​ម្ហូប ហើយ​អោយ​លោក​គ្រូដេញ​ហ្គីតា អោយពួក​គាត់​​ស្តាប់ ពួកគាត់​បាន​ជូនថវិការ​​លោកគ្រូ ខ្លះប្រាំដុល្លារ ខ្លះ​ដប់​ដុល្លារ គ្រាន់​ទិញ​ចំ​ណី​អោយ​មាន់​ អោយក្ងាន ទុក​លក់​បាន​កម្រៃខ្លះ តែលោក​គ្រូមិន​ដឹង​ជាវេទនាដល់ពេលណាទេ“។

រីឯអ្នកគ្រូ នួន សាមិន ដែល​ជាឧត្តមភរិយារបស់​លោក​គ្រូ កេត ចន្ត្រា បាន​រៀបរាប់ថា គាត់​ធ្លាប់​ប្រ​លង​​ជាប់​លេខ​១ផ្នែក​ចម្រៀង​សម័យនៅ​ខេត្ត​បាត់​ដំបង​តាំង​ពីឆ្នាំ ១៩៨៧មក​ម្លេះ កាល​នោះ​អ្នក​គ្រូ​មាន​អាយុទើបតែ១៧ឆ្នាំ។ ក្រោយ​ៗមក​អ្នក​គ្រូវ​បាន​ក្លាយ​អ្នក​ចម្រៀង​ប្រចាំខេត្តបាត់​ដំបង និង​ធ្លាប់​បាន​ទៅ​ច្រៀង​នៅ​ក្រសួង​មហាផ្ទៃ អោយ​សម្តេច​ ទ្រង់​ឯកឧត្តមស្តាប់ ជាពិសេសអ្នក​គ្រូធ្លាប់​ច្រៀង​អោយ​សម្តេច​ហ៊ុនសែនស្តាប់ទៀតផង រហូត​ដល់​សម្តេចពេញចិត្ត ហើយ​មាន​ប្រ​សាសន៍​ថា ”ច្រៀង​ក៏ពិរោះ រូប​សម្ភស្សក៏បាន ដាក់​ឈ្មោះ នួន សាមិន មិន​ពិរោះទេ ដូរ​ដាក់ កូ​លាប​​បាត់ដំបង​វិញទៅ​​បាន​ពិរោះ“។ បទចម្រៀងដែលអ្នកគ្រូបាន​ច្រៀងមានច្រើន​បទ តែ​កាសែត កម្ពុជាសុវណ្ណភូមិ​បាន​ដក​ស្រង់ខ្លះៗ​​ពី​ យូធូប (YouTube) មានដូចជា បទ ផ្គរលាន់គគ្រឹគ បទ​កម្លោះ​ប្រពន្ធបួន បទសត្វចាបយំចេប បទចង់បានប្តីក្មេង និង បទផ្កាកប្បាស ជាដើម។

លោកគ្រូ កេត ចន្ត្រា និង អ្នកគ្រូ នួន សាមិន បាន​លើក​ម្រាម​ដៃ១០ អំពាវនាវដល់​សម្តេច ទ្រង់​ ឯកឧត្តម លោកជំទាវ ពុកម៉ែបងប្អូន លោកតាលោកយាយ សប្បុរសជនទាំង​ក្នុង​និង​ក្រៅ​ប្រទេស ​ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មេត្តាជួយ​ពួក​គាត់​ផង ព្រោះ​ពេល​​នេះ​ពួក​គាត់​មាន​ទុក្ខ​លំបាក​ជាពន់ពេក ភ្នែក​ក៏ពិការ មុខ​របរក៏គ្មាន ថែមទាំងជំពាក់លុយធនាគារ ជាងបីម៉ឺន​ដុល្លារអាមេរីក ទៀតផង៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន1954ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1411ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន2006ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1479ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន819ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន1818ដង ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន1925ដង ការហែរគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ   អាន5799ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1652ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1535ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      41601នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    144772នាក់
ខែនេះ    528052នាក់
ឆ្នាំនេះ   1910284នាក់
សរុប   51270210នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 22:26