ព័ត៌មានក្ដៅ

    ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 04:28 នាទី ចំនួនអានៈ 424

    ព្រះភិក្ខុ សេង វណ្ណា មានព្រះជន​៤៩ព្រះវស្សា គង់នៅ វត្តឥន្ទរង្សីពោធិញាណ ហៅវត្តនគរភាស ស្ថិតនៅក្នុង​ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មាន​រឿងរ៉ាវ​​អយុត្តិធម៌ ដោយមាន​ភិក្ខុមួយអង្គ​ផ្សេងទៀត បៀតបៀន ជិះជាន់ គំរាម​កំហែង ប្លន់យក​អំណាច​ បែងចែកទឹកដី ធ្វើ​អោយ​ព្រះអង្គមាន​ការ​ភ័យខ្លាច តក់ស្លុត ដង្ហោយហៅ​រក​យុត្តិធម៌។

    ក្រោម​ដំបូល​រោងប្រក់ស័ង្កសីដែល​ត្រូវ​ខ្យល់បក់​លាយឡំ​នាំយក​ទឹក​ភ្លៀងលឺសំលេង​ឈូឆ​កាល​​ពី​រសៀល​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ព្រះភិក្ខុ សេង វណ្ណា បាន​រៀបរាប់​ពី​ជិវប្រវត្ត និង​ រឿង​រ៉ាវ​នៅ​ក្នុង​វត្តនគរភាស ប្រាប់​កាសែត​ កម្ពុជាសុវណ្ណភូមិ ទាំង​អួល​ដើម​កថា អាត្មាជាអ្នក​នៅស្រុក​ភូមិ​នេះឯង កាលពីព្រះជន​១៣ព្រះវស្សា អាត្មាបានបួសជាសាមណេនៅ​វត្ត​នគរ​ភាសនេះ​​កំឡុង​ឆ្នាំ១៩៨៩  ដល់​ឆ្នាំ១៩៩១អាត្មាបាន​បួសជាភិក្ខុ ឆ្នាំ១៩៩៤អាត្មាបានឡើង​ជាព្រះ​គ្រូវសូត្រឆ្វេង នៅឆ្នាំ​២០០៥​អាត្មាឡើង​ជាព្រះគ្រូសូត្រស្តាំ ហើយ​ឡើង​ជា​ព្រះ​ចៅ​អធិកា​ស្តី​ទី​បន្ទាប់​ពី​ព្រះគ្រូចៅ​អធិកា​ចាស់​ព្រះអង្គបានលាចាកសិក្ខាបទទៅ អត្មា​គង់​នៅ​ក្នុង​វត្ត​នគរ​ភាស​នេះយ៉ាង​សុខសាន្ត មិន​ដែល​មាន​សៅម៉ងអ្វីទេ ពុទ្ធបរិស័តចំណុះជើង​វត្ត តាជីយាយជី ឧបាសក ឧបាសិកា គាំទ្រអាត្មា ព្រោះអាត្មាបានធ្វើ​ព្រះវិហារ ធ្វើ​ផ្លូវ​ថ្នល់ជាច្រើន​ខ្សែនៅក្នុង​ឃុំនេះ តែអកុសល្យរយៈពេល​បីឆ្នាំកន្លងមក​នេះ មានភិក្ខុមួយអង្គព្រះនាម យឿង យុត ព្រះ​ជន​ជាង​សាមសិបព្រះវស្សា​ បាន​មក​គង់នៅ​វត្ត​នេះ តាំង​ខ្លួន​ជាព្រះចៅអធិកាវត្ត បែងចែក​ហែក​យក​ដី​វត្តជាង​ពាក់​កណ្តាល ហើយ​មាន​ពេល​ខ្លះ​បិត​ទ្វារព្រះវិហារ​មិន​អោយ​អាត្មាចូល​ថ្វាយ​បង្គំព្រះ អាត្មាមានការ​ឈឺចាប់​​បាន​ប្តឹង​ទៅ​ថ្នាក់​លើ​ជាច្រើន​ដង តាំង​ពីក្រោម​រហូត​ដល់​លើ តែ​គ្មាន​ពន្លឺយុត្តិធម៌អ្វីបន្តិច​សោះ ដែលជាហេតុ​ធ្វើ​អោយ ភិក្ខុ យឿង យុត បាន​ចិត្ត​កាន់​តែ​មើល​​ងាយអាត្មា រហូត​ហៅ​អាត្មា អាឆ្កែអាឆ្មា ជេរ​អាត្មាដាក់​តាម​មេក្រូ គំរាម​មិន​អោយ​អាត្មា ធ្វើ​បុណ្យ​ធ្វើ​ទាន មិន​អោយ​អាត្មា សាង​សង់ ឬ អភិវឌ្ឍន៍ អ្វី​ទាំង​អស់ ហើយ​ភិក្ខុយឿង​យុត បោះពាក្យ​សម្តីថា អោយ​អាត្មាដេកតែស៊ីទៅ ស្អីក៏មិន​បាច់​ធ្វើ​ដែរ នៅមាន​រឿង​រ៉ាវ​ច្រើន​ទៀត​ដែល​រៀបរាប់​មិន​អស់ទេ តាំង​ពី​ភិក្ខុ យឿង យុត នេះ​ចូល​មក​គង់​នៅ​វត្តនេះ…។ល។

    កាលពីថ្ងៃទី២២ ២៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម​ ផន សុខា ជំនួយការ​ផ្ទាល់​សម្តេច​ព្រះ​សង្ឃរាជ្យទេពវង្ស ​បាន​ដង្ហែអង្គកឋិន​ទាន ចូល​វត្តនគរភាស ដែល​មាន​ការ​អនុ​ញ្ញាតិពី​សម្តេច​ព្រះ​សង្ឃ​រាជ ទេព វង្ស និង ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា ហើយ​ត្រូវ​បាន​ព្រះ​សង្ឃមួយ​អង្គ​ព្រះ​នាម លោកតាក្លិក ជាព្រះគ្រូសូត្រ​ឆ្វេង នៅវត្តនគរភាស ជា​បក្សពួក​របស់​ព្រះភិក្ខុ យឿង យុត បាន​បង្ហោះ​សារតាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុគរិះគន់​ ជេរប្រមាត ដល់​ឯកឧត្តម​ និង អ្នក​ចូលរួមដង្ហែអង្គកឋិនទាននេះទាំងអស់​ ដែលមាន​អត្ថន័យខ្លឹមសាដូចតទៅ: ឃ្លាទី១ថា នេះគឺជាក្រុម​បំផ្លាញ​សាសនា ធ្វើ​កឋិនពីរដង មិន​ដែល​ឃើញ​ទេ តើពុក​ម៉ែបង​ប្អូនណា ឬក៏តាម​វត្តអា​រាម​ណាធ្លាប់​ធ្វើ​ដែរ ខ្ញុំ​អោយ​បង​ប្អូន​ទាំង​បានឃើញ នូវ វត្ត ន/ស ស្រុក អ ង ជា ឃ្លាទី២ សូម​បងប្អូនជិតឆ្ងាយចងចាំ​ថាក្នុង​ប្រវត្តសាស្ត្រតើ​មានវត្តណាមានកឋិន​គ្រងពីរដងដែរទេ បើតាម​គំនិត​ខ្ញុំ​ថា មានតែ សង្ឃនោះ​ដើរ​កុហក់​បោក​ប្រាសបង​ប្អូន​ទេ​ដើម្បី​យក​លុយ​មក​ចែក​គ្នា​តែប៉ុណ្ណោះ​មេនឬ មិន​មែន​បង​ប្អូន​ពិចារណាដោយ​ខ្លួន​ឯង​ចុះ សូម​អរគុណ ឃ្លាទី៣ នាំគ្នាធ្វើ​តាម​ពួក​បំ​ផ្លាញ​សាសនា​សុទ្ធតែពួក​ឆ្កួតៗទាំង​អស់ ឃ្លាទី៤ មិន​ដែល​មាន​កឋិន​ណា​វត្តមួយ​ចូល​ពីរ​ដងទេ មាន​តែបោក​ប្រាសគេ ដើម្បី​យក​លុយ​ចែក​គ្នា​តែប៉ុណ្ណោះ ដើរកុហក់គេ​គ្រប់​ៗគ្នា

    ឯកឧត្តម ផន សុខា ជំនួយការផ្ទាល់​របស់​សម្តេច​ព្រះសង្ឃរាជ្យ ទេព វង្ស លោក​ទំទាវ ទ្រង់ ឯកឧត្តម​ផ្សេងៗ ព្រម​ទាំង​អ្នក​ចូល​រួម​ដង្ហែអង្គកឋិន​ទាន​ខាងលើ​នេះ​មាន​ការ​ អាក់​អន់​ស្រពោន​ចិត្ត​យ៉ាង​ពន់ពេក ដែល​នៅ​ក្នុង​វត្តនគរភាស មាន​ព្រះសង្ឃចែកបក្សពួក បាន​​ប្រើ​សង្ឃ​ដី​ការ​ស្អុយ​​កខ្វក់​ រិះ​គន់​មើល​ងាយ ដៀលត្មេះ ដល់​ម្ចាស់​កឋិនទាន ដែល​មានចិត្តបុណ្យ​ ចិត្តធម៌ ក្នុង​ការ​ចូល​រួម​លើក​ស្ទួយ​ព្រះពុទ្ធសាសនា ដែល​ជាសាសនារបស់​រដ្ឋ។

    សូម​បញ្ជាក់​ផង​ដែរថា កាលពីថ្ងៃទី១៣ ១៤ ខែតុលា ឆ្នាំ២០១៩ ភិក្ខុ យឿង យុត បាន​ដង្ហែអង្គ​កឋិនទាន​មួយ​ចូល​វត្តនគរភាស ដែល​ត្រូវ​បាន​ពលរដ្ឋ ឧបាសក ឧបាសិកា រិះ​គន់ថា កឋិន​មួយ​នេះ ខុស​នឹង​ទំនៀមទំលាប់ ព្រះ​ហែរកឋិនចូល​វត្ត​មុន​ឆ្លងព្រះវស្សា។

    ដូនជីតាជីដែល​គាំទ្រព្រះភិក្ខុ សេង វណ្ណា បាន​ប្រាប់កាសែត​ កម្ពុជាសុវណ្ណភូមិថា “ព្រះភិក្ខុ សេង វណ្ណា ជាព្រះសង្ឃល្អ ស្លូតត្រង់ គ្មាន​ចិត្តលោភលន់ មិន​ចេះ​កេងប្រវ័ញ ចេះ​អភិវឌ្ឍន៍ វត្តអារាម ផ្លូវ​ថ្នល់ រៀន​សូត្រ​បាន​ជ្រៅ​ជ្រះ បួស​តាំង​ពី​ក្មេង​មិន​ព្រម​សឹក ព្រម​ដាក់ព្រះ​កាយ ដាក់​ចិត្ត​ថ្វាយ​ព្រះពុទ្ធសាសនា នៅ​ក្នុង​វត្តនគរភាសនេះ ព្រះអង្គមាន​ពលរដ្ឋ​គាំទ្រ​ច្រើន​ណាស់ នៅ​ស្រុកអង្គរជុំ​នេះ មិន​គួរណា​មាន​ព្រះភិក្ខុ យឿង យុត មក​បំផ្លាញ​ក្តីសុខ​នៅក្នុង​វត្តនេះទេ។ លោក​យាយបាន​បន្ថែមថា ពលរដ្ឋ​ ឧបាសក ឧបាសិកា មិន​គាំទ្រព្រះភិក្ខុ យឿង យុត អោយ​គង់​នៅ​វត្តនេះទេ ហើយ​ធ្លាប់​បាន​នាំ​គ្នា​ផ្តិតមេដៃបាន​ជាង​ប្រាំរយគ្រួសារ ប្តឹង​ទៅ​ថ្នាក់​លើ​ដែរ តែដាក់​ទៅ​ស្ងាត់ឈឹងរហូត​ រលាយសូន្យ ដូច​ក្រដាសត្រូវ​ទឹក មិន​ដឹង​ថ្នាក់​លើ​របស់​ព្រះ​សង្ឃ គិត​យ៉ាង​មេចនោះទេ ប្រហែល​ជា ព្រះភិក្ខុ យឿង យុត នេះមានខ្នងមានខ្សែធំហើយ បាន​ជា​មិន​​ដោះ​ស្រាយ​ រឿង​វិវាទនេះ”។

    ព្រះភិក្ខុ សេង វណ្ណា ជាព្រះគ្រូសូត្រស្តាំ និង ជាព្រះចៅអធិការ​ស្តីទី ព្រម​ទាំង​ពុទ្ធបរិស័ត​ចំ​ណុះជើងវត្ត ពលរដ្ឋ ដូនជីតាជី ឧបាសក ឧបាសិកា នៅក្នុង​ឃុំ​នគរភាសនេះ សូម​សំនូម​ពរទៅ​ មន្ទីរធម្មការ និង​សាសានា ខេត្តសៀមរាប ក្រសួង​ធម្មការ និង សាសនា សម្តេច​ព្រះ​សង្ឃរាជ្យគ្រប់​អង្គ គ្រប់​ជាន់ថ្នាក់ មេត្តាជួយ​ដោះ​ស្រាយ​វិវាទនេះផង ព្រោះ​ព្រះភិក្ខុ យឿង យុត មិន​សម​ធ្វើ​ជាព្រះគ្រូចៅ​អធិការនៅ​វត្តនគរភាសនេះទេ ដោយ​ហេតុថា ព្រះភិក្ខុអង្គនេះ មាន​ចរិកពាល ចំណេះដឹងក៏ទាប ចូល​ចិត្តធ្វើ​សង្គ្រាម ពុះ​ហែក​បែងចែកទឹកដី ជិះជាន់​ ដល់​ម្ចាស់​ស្រុក ​ម្ចាស់ទឹក​ដី បង្កើតបក្សពួកនិយម ធ្វើ​អោយ​វត្តនេះ បាត់​បង់​ក្តីសុខ ដែលកន្លងទៅ​ ក្នុង​វត្ត​នេះ​​ ​ធ្លាប់​តែ​រស់​នៅ​សុខ​សាន្តជាយូរ​យាណាស់​មក​ហើយ។

    នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ព្រះភិក្ខុ យឿង យុត បាន​មាន​សង្ឃដីកាតាម​ទូរស័ព្ទ​ប្រាប់​កម្ពុជាសុវណ្ណភូមិថា រឿង​រ៉ាទាំងប៉ុន្មានខាងលើ វាជារឿង​មិន​ពិតទេ ព្រះអង្គមិន​ដែល​បាន​ជេរប្រមាថ មិន​ដែល​បាន​បិត​ព្រះវិហារ ហើយ​ក៏មិន​បាន​បែងចែកទឹក​ដីអីដែរ។ ម្យ៉ាង​វិញ​ទៀត​ ព្រះអង្គមាន​លិខិត​តែងតាំងជាព្រះគ្រូចៅ​អធិការវត្តនគរភាស​​ពីសម្តេច​សង្ឃ​នាយ​ក​រង​ព្រះនាម អំ លឹមហេង មិន​មែន​គ្មាន​ការ​តែងតាំង​ដូច​ការ​ចោទ​ប្រកាន់នោះទេ។ ព្រះភិក្ខុ យឿង យុត បាន​ចោទមក​ព្រះភិក្ខុ សេង វណ្ណា វិញ​ថា ធ្លាប់​បាន​ខ្ចីលុយ​គណកម្មការវត្ត យក​ទៅ​ទិញ​ដីហើយ​សន្យាថា ចាំ​លក់​ដី​បាន​យក​មក​សងវិញ តែបាត់​ឈឹងរហូត ឯព្រះភិក្ខុ សេង វណ្ណា បាន​បដិសេធវិញ​ដែរថា មិន​ដែល​បាន​យក​លុយ​វត្ត​ទៅ​ទិញ​ដីទេ មាន​តែ​យក​លុយ​ដែល​ព្រះអង្គខំ​ស្រោចទឹក​បាន​ ទៅ​ធ្វើ​ផ្លូវ​ថ្នល់​ អោយ​អ្នក​ភូមិ​តែ​ប៉ុណ្ណោះ៕ ដោយ: ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន704ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន824ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន2755ដង លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគ...    អាន5491ដង សមត្ថកិច្ចបប្រាប់ពីមួលហេតុឃាតករយក ក្មេងប្រុសអាយុ៤ឆ្នាំទៅបោកសម្លាប់ឯវាលស្រែ   អាន1383ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន5507ដង លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន754ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន642ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន721ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1786ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាពប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
    iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយiPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      7251នាក់
    ម្សិលមិញ    6156នាក់
    សប្ដាហ៍នេះ    22592នាក់
    ខែនេះ    7251នាក់
    ឆ្នាំនេះ   1362323នាក់
    សរុប   36518428នាក់
    ថ្ងៃទី 01 ខែ 04 ឆ្នាំ 2020 ម៉ោង 18:10