សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់

ដោយៈ រ៉េត ភ្នំពេញ ថ្ងៃទី 16 ខែ 12 ឆ្នាំ 2019 វេលាម៉ោង 02:55 នាទី ចំនួនអានៈ 1404

នៅព្រឹកថ្ងៃច័ន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ២៥៨៨នាក់ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាស​នេះផងដែរ សម្តេច ហ៊ុន​ សែន បាន​មានប្រសាសន៍ថា សូមមន្ទីរពេទ្យ​ឯកជន​កុំដណ្តើមអ្នកជំងឺគ្នា តែបើដណ្តើមអ្នកជំងឺគ្នា សុំអោយមានការទទួលខុសត្រូវពីដើមដល់ចប់ ព្រោះ​​គ្លីនិក​ឯកជន​ភាគច្រើន​មាន​អ្នក​ជំងឺ ឬមាន​អ្នក​គ្រោះ​ថ្នាក់​ចរាចរណ៍ បើក​ឡាន​ប្រដេញ​គ្នា​ដណ្តើម​យក​អ្នក​ជំងឺទៅ​ព្យាបាល តែ​ដល់ពេល​អ្នក​ជំងឺឈឺធ្ងន់​មើល​មិន​ជា ចាប់​ផ្តើម​បញ្ជូន​ទៅ​ពេទ្យរដ្ឋ ជូន​កាល​ទៅ​មិន​ទាន់​ដល់​ពេទ្យ​រដ្ឋ​ផង អ្នក​ជំងឺដាច់​ខ្យល់​តាម​ផ្លូវ​ស្លាប់​បាត់ទៅហើយ ជូនកាល​ទៅ​ដល់ពេទ្យរដ្ឋ​ដាក់​តែសេរ៉ូម​បាន​តែ​ប៉ុន្មាន​ម៉ោងក៏ស្លាប់​បាត់​ទៅ ហើយ​ពលរដ្ឋ​នាំគ្នាជេរស្តីបន្ទោស​តែមន្ទីរ​​ពេទ្យរដ្ឋ ពេទ្យ​រដ្ឋ​ក្លាយជាកន្លែងរុំសាកសពជាចុង​ក្រោយ​ ពេទ្យ​រដ្ឋ​ជា​កន្លែង​ទទួល​ថ្មបាក់ សូមពេទ្យ​ឯកជននៅ​ក្នុង​ប្រទេស​កម្ពុជា​​​កុំធ្វើ​បែប​នេះ​បន្តទៅទៀត។ សម្តច​បាន​សង្កត់ធ្ងន់ថា គ្លីនិកឯកជន​បាន​យក​អ្នក​ជំងឺទៅ​ព្យាបាល​អស់រយះពេល​បីបួន​ថ្ងៃ យក​លុយ​អ្នក​ជំងឺឡើង​ខ្សោះ​អស់ពី​ខ្លួន អស់សាច់ស៊ី ហើយ​អ្នក​ជំងឺឈឺកាន់តែធ្ងន់ ទើប​បញ្ជូន​ទៅ​មន្ទីរពេទ្យរដ្ឋ ចេះអីក៏ចេះយ៉ាង​នេះ! ចេះហ្នឹងគេហៅថាចេះអី? ឈប់ទៅកុំចេះចឹងទៀត។

ម្យ៉ាងវិញទៀត សម្តេច ហ៊ុនសែន សុំអោយខាង​ក្រសួង​សុខាភិបាល និង មន្ទីរសុខាភិបាល គ្រប់គ្រង​អោយ​បាន​រឿង​ឱសថក្លែងក្លាយ ជៀសវៀង​ធ្វើ​អោយ​ខូច​សុខភាព​ និង​ប៉ះពាល់ដល់​អាយុជីវិតប្រជាបលរដ្ឋ។

ជាក់ស្តែង​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​ចំនួន​នៅក្នុង​ខេត្តសៀមរាប ម្ចាស់គ្លីនិក មិន​មាន​សញ្ញា​ប័ត្រ​​វេជ្ជបណ្ឌិតនោះទេ គឺ​យក​ឈ្មោះ​ វេជ្ជបណ្ឌិត​មួយចំនួន​នៅ​រាជធានីភ្នំពេញមក​ឈរឈ្មោះ​ជំនួស ពេល​មាន​រឿង​ម្តងៗ ហៅ​វេជ្ជបណ្ឌិតពី​ភ្នំពេញ​មក​អង្គុយ​ចាំផ្តល់បទសម្ភាសន៍ដល់​អ្នក​កាសែត បើនិយាយ​ពី​គ្លីនិកចិនវិញ ពួក​អស់​លោក​ជនជាតិចិន​ថៅកែគ្លីនិកនោះ តាំងខ្លួន​ជាវេជ្ជបណ្ឌិតមក​ពី​ស្រុកចិត តែតាម​ពិត​គ្មាន​សញ្ញាប័ត្រវេជ្ជបណ្ឌិតពិតប្រាកដនោះទេ ហើយ​ខាង​ស្ថាន​ទូត​ក៏មិន​បាន​ទទួល​ស្គាល់ថាជាវេជ្ជបណ្ឌិតដែរ នេះបើ​តាម​ការ​ស៊ើប​អង្កេត​កន្លង​មក​។​ ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប មានការ​ព្រួយ​បារម្ភខ្លាំងណាស់ សូម​មន្ទីរសុខាភិបាល និង ក្រសួង​សុខាភិបាល​រឹត​បន្តឹង​រឿង​នេះអោយ​បាន​ល្អផងទាន៕ ដោយ៖ ផ្លុង​ រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1542ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1482ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1456ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1708ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1415ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1384ដង រថយន្ត​ដឹកឈើ​ក្រញូង​ដេញ​ថ្លៃពី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ត្រៀម​ចេញ​ដំ​ណើរ​   អាន1418ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1527ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1644ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1588ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8098នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    16333នាក់
ខែនេះ    246762នាក់
ឆ្នាំនេះ   1628994នាក់
សរុប   50988920នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 16:45