ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2020 វេលាម៉ោង 03:19 នាទី ចំនួនអានៈ 1776

ព្រឹកថ្ងៃ​ទី០៥ ខែកុម្ភ: ឆ្នាំ២០២០ អាជ្ញាធរ​អប្សរា​ និងជាងចំនួន៤នាក់បាន​ចុះ​ជីក​ដី​បំរ៉ុង​ដាំបង្គោល​របង​បិទ​ពីមុខ​ដី​របស់ពលរដ្ឋ​ស្ថិន​ក្នុង​ភូមិ​ ថ្លុកអណ្តូង សង្កាត់​ស្លក្រាម ក្រុងសៀមរាប នៅ​ចំណុច​ខាង​ត្បូង​ផ្លូវ​៦០ម៉ែត្រ។

សកម្មភាពជីកដីបំរ៉ុងដាំបង្គោលរបង​របស់ក្រុម​អាជ្ញាធរ​អប្សរា​ខាង​លើ​នេះ គឺគ្មាន​សេច​ក្តីជូន​ដំណឹង គ្មាន​លិខិត​ស្នាម​អ្វីទាំង​អស់ ហើយ​ម្យ៉ាង​វិញ​ទៀត ពួកគាត់​បាន​ប្រាប់​អ្នក​កាសែតថា ពួកគាត់​ធ្វើ​ការ​តាម​បញ្ជារបស់​ថ្នាក់​លើតែប៉ុណ្ណោះ ដល់​ពេល​អ្នក​កាសែត សួររក​ឈ្មោះថ្នាក់​លើ​របស់​គាត់​ តែគាត់​បែរជាមិន​ប្រាប់​ទៅវិញ ហើយ​ក៍នាំគ្នាចាកចេញ​ទៅ​អស់តែម្តង។

លោកជំទាវបណ្ឌិត លី អ៊ុំអេង ដែល​ជាម្ចាស់​ដី​ខាង​លើនេះបាន​មាន​ប្រសាសន៍ប្រាប់​អ្នក​កាសែត​ជាច្រើន​នាក់ថា “ ដីដែលក្រុម​អាជ្ញាធរ​អប្សរា​បំរ៉ុង​បោះ​បង្គោល​បិត​ពី​មុខ​នេះ ជាដី​របស់​គាត់ ដី​នេះលោក​ជំទាវ​បាន​ទិញ​ពី​ពលរដ្ឋ​តាំង​ពីឆ្នាំ១៩៩៤ មកម្លេះ ដែល​មាន​ប្លង់​រឹង​ជា​កម្ម​​​សិទ្ធិស្រប​ច្បាប់។ លុះ​ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ អនុក្រិត្យ លេខ ១៥៨ របស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​បាន​កាត់​ដី​នេះជូន​គាត់​ហើយ។ លោកជំទាវបណ្ឌិតបានបន្តថា អាជ្ញាធរ​អប្សរាចេះតែមក​ធ្វើ​ទុក្ខ​​បុកម្នេញគាត់​មិន​ចេះចប់​មិន​ចេះហើយ ដោយ​យក​លេស​ថា ដី​នេះ​ជាដីរបស់​អាជ្ញាធរ​អប្សរាផង ជាដី​របស់​រដ្ឋផង និង​មានគោល​បំណងចង់​លេប​ត្របាក់​យក​ដីរបស់​លោក​ជំទាវ​ឆៅៗតែម្តង បន្ទាប់​មក​លោកជំទាវ បាន​ដាក់​ពាក្យ​បណ្តឹងទៅ​តុលាការ​ខេត្ត​សៀម​រាប ហើយតុលាការ​បាន​ចេញ​ដី​កា​កោះ​ហៅ​ខាង​អាជ្ញា​ធរ​អប្សរាពីរលើករួច​មក​​ហើយ​តែ​ខាង​អប្សរា មិន​ចូល​ខ្លូន​ទៅ​បំភ្លឺទេ។ ដី​ការបស់​តុលាការលើកទីបីនេះ តម្រូវ​អោយ​ខាង​អាជ្ញាធរ​អប្សរាចូល​​ខ្លួន​បំភ្លឺនៅថ្ងៃទី១២ ខែគុម្ភ: ឆ្នាំ២០២០ ខាងមុខ​នេះម្តងទៀត តែខាង​អប្សរា​​គេចូល​ឬមិន​ចូល​នោះ​មិន​ទាន់ដឹងនៅឡើយទេ “។

ជំទាវបណ្ឌិត លី អ៊ុំអេង ស្នើសុំ​ទៅ​ខាង​អាជ្ញាធរ​អប្សរា ដែល​មាន​ឯកឧត្តម ហង្ស ពៅ ជាប្រ​ធាន សុំ​អោយ​នៅ​អោយ​ស្ងៀមសិន រងចាំខាង​តុលាការ​ជំនុំជម្រះចេញ​សាលក្រម​ស្ថាពរសិន​ថា តើ​តុលាការ​សម្រេច​អោយ​ខាង​ណាជាអ្នក​ឈ្នះ។ លោកជំទាវបន្ថែមថា បើតុលាការកាត់​អោយគាត់ចាញ់ទាំង​អយុត្តិធម៌ នោះ​ខាង​អប្សរាយកដី​នេះ​​ចុះ តែបើតុលាការ​កាត់​អោយ​គាត់​ឈ្នះ សូម​អាជ្ញាធរ​អប្សរា​មេត្តា​កុំមក​​ជិះ​ជាន់​ គាប​សង្កត់​ គាត់បន្តទៅ​​ទៀត។ លោកជំទាវបណ្ឌិតបាន​បន្ថែមទៀតថា តំណាក់កាល​នេះ​ជាតំណាក់កាលតតាំង​ក្តី​នៅ​ឯតុលាការ​ខេត្តសៀមរាប​ ដូច្នេះខាងអាជ្ញាធរអប្សរាកុំ​មក​បំពាបំពាន​លើដី​របស់​គាត់​អញ្ចឹង​វាមិន​ស្របតាម​ផ្លូវ​​ច្បាប់ទេ។

សូមបញ្ជាក់ផងដែរថា នៅ​ខេត្តសៀមរាបនេះ ប្រជាពលរដ្ឋ​រង​ទុក្ខ​លំបាក ទឹក​ភ្នែកល្ហេក​ល្ហាម ស៊ីក្តាមស៊ីខ្យង ខ្លះ​ជំពាក់លុយធនាគារវាន់ក ដោយសាតែខាង​អាជ្ញាធរអប្សរា វាយ​កម្ទេច​ផ្ទះសំ​បែង​របស់ពួកគាត់​ជាងប្រាំពីរយ​ខ្នង បន្ទាប់​ពី​បោះឆ្នោត​អាណត្តិចុងក្រោយ​រួច​។ ពល​រដ្ឋ​ក្រីក្រ​យក​មេឃ​ធ្វើ​មុង ខ្លះ​រត់​ចោល​ស្រុក ទៅ​ធ្វើ​ការ​ស្រុក​គេ បែកបាក់ម៉ែឪ ព្រាត់​ប្រាស​ប្រពន្ធកូន ព្រោះ​​​ខ្ចីលុយធនាគារ មក​ធ្វើ​ផ្ទះកាលមុន​បោះ​ឆ្នោតរាប់​ម៉ឺនដុល្លារ តែបោះឆ្នោតរួច​ អាជ្ញា​ធរ​អប្សរា​ ឈូសឆាយកាយ​ផ្ទះរះរបងរបស់​ពួកគាត់​អស់ឡើយ​រាប​ដល់ដី។ តើនេះឬដែលហៅថា សន្តិភាព នោះ?

កាសែតកម្ពុជា សុវណ្ណភូមិ​ មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​ខាងណា​បាន​ទេ ព្រោះ​ខាង​អាជ្ញាធរ​អប្សរា៤នាក់​ដែល​ចុះ​មក​ជីក​ដីបំរ៉ុង​ដាំ​បង្គោល​របង​ព្រឹក​មិញនេះ​ មិន​បាន​ប្រាប់​ថា ខាង​ស្ថាប័ណ​ណា​ជាអ្នក​បញ្ជាមក​ទេ គេ​គ្រាន់​តែ​ប្រាប់​ថា ធ្វើ​តាម​បញ្ជាថ្នាក់​លើ​តែប៉ុណ្ណោះ ម្យ៉ាង​ទៀត មិន​ដឹង​ជាខាង​អាជ្ញាធរ​អប្សរាមែន ឬក្លែងខ្លាយ ដូច​ពាក្យចាស់ពោលថា “ លា​ពាក់​ស្បែក​សឹង្ហ​​ផង​ក៏មិន​ដឹង“៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1617ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1587ដង សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2208ដង លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល   អាន615ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1349ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន3442ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1582ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1550ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន1797ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1367ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6961នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    15196នាក់
ខែនេះ    245625នាក់
ឆ្នាំនេះ   1627857នាក់
សរុប   50987783នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 14:05