ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 24 ខែ 02 ឆ្នាំ 2020 វេលាម៉ោង 10:09 នាទី ចំនួនអានៈ 1504

ខេត្តសៀមរាប៖ ខ្ញុំបាទ ផ្លុងរ៉េត ចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ និង ជាអ្នក​រត់​តាក់​ស៊ី​ ដឹក​ភ្ញៀវ​ទេស​ចរណ៍​បរទេស សូមចែករំលែកបទ​ពិសោធន៍ ដល់លោក​តាលោកយាយ ពុកម៉ែ​ បងប្អូន និង មិត្ត​ភក្តិ​ទាំង​អស់​ ក្នុង​ការ​ធ្វើ​ដំណើរកម្សាន្ត​របស់​ខ្ញុំផ្ទាល់​​ដែលមាន​រយៈពេល​១៥ថ្ងៃ​ ហើយ​នេះ​ជា​ដំណើរ​កម្សាន្ត​លើក​ដំបូង​​ដែល​មាន​រយៈ​ពេល​យូរ​ជាង​គេ​បំផុត​​បើប្រៀបធៀប​ទៅនឹង​ដំណើរ​កម្សាន្តមុនៗ។

          .ថ្ងៃទី០៦ ខែគុម្ភៈ ឆ្នាំ២០២០ ម៉ោង៧​និង​៤៥នាទីព្រឹក ខ្ញុំបានចេញដំណើរ​ពី​ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប​ ឆ្ពោះទៅខេត្តស្ទឹងត្រែង ដោយ​ឆ្លងកាត់​ខេត្តព្រះវិហ៊ារ ដល់នៅម៉ោង​៣​រសៀល ដែល​មាន​ចម្ងាយ​ផ្លូវ​​ ៣០៨ គីឡូម៉ែត្រ។ ខ្ញុំបានស្នាក់នៅក្រុង​ស្ទឹង​ត្រែង​១យប់ នៅ​ផ្ទះ​ម្តាយ​ក្មេក​​បុគ្គលិករបស់ខ្ញុំ ដោយមានការ​ទទួល​រាក់​ទាក់​យ៉ាង​កក់ក្តៅ ជា​មួយ​​អាហារពេលល្ងាច និង​ ពិសារស្រាពាងរបស់​បងប្អូនជនជាតិយ៉ាង​ឈ្ងុយ​ឆ្ងាញ់​​ជា​​លើក​ដំបូង​ក្នុង​​ជីវិតរបស់​ខ្ញុំ។ ដោយសារតែពេលវេលាខ្លីពេកនៅខេត្ត​ស្ទឹងត្រែងនេះ ខ្ញុំ​បាន​ទស្សនា​តែ​ រមនីយដ្ឋាន កោះខ្សាច់ និង ប្រាសាទព្រះគោផុសតែប៉ុណ្ណោះ ដូច្នេះ ខ្ញុំពុំ​អាច​វាយ​តម្លៃ​ទៅ​លើ​ខេត្ត​មួយ​នេះ​ថា​ ល្អឬមិន​ល្អ​នោះទេ ព្រោះ​ខ្ញុំពុំបានដើរកម្សាន្តគ្រប់ទីកន្លែងឡើយ។

          .ថ្ងៃទី០៧​ ខែគុម្ភៈ ឆ្នាំ២០២០ ម៉ោង១១ព្រឹក ខ្ញុំបានចេញដំណើរពីក្រុងស្ទឹង​ត្រែង ឆ្ពោះ​ទៅ ​​ក្រុង​បាន​លុង ​ខេត្តរតនគីរី ដែលមាន​ចម្ងាយផ្លូវ ១៤០ គីឡូម៉ែត្រ។ ខ្ញុំបានស្នាក់នៅ២យប់​ក្នុង​សណ្ឋា​គារ ចេងឡុង បឹងកន្សែងហើយបាន​ទស្សនារមនីដ្ឋានមួយចំនួនដូចជា៖
          -ល្ងាចថ្ងៃទី០៧ ខ្ញុំបានទស្សនារមនីយដ្ឋាន បឹងយក្សឡោម និងមើល​ទេសភាពក្នុង​ក្រុង។
          -ថ្ងៃទី០៨ ទស្សនារមនីយដ្ឋាន ទឹកជ្រោះ៧ជាន់ ទឹកជ្រោះកាទៀង &ទឹកជ្រោះកាចាញ។
          * ខេត្តរតនគីរី ផ្លូវ​ថ្នលល្អ ក្នុងក្រុងសួនច្បារសាធារណៈល្អ រមនីយដ្ឋានស្អាត សេវា​កម្ម​ផ្ទះ​សំ​ណាក់​សណ្ឋាគារល្អហើយ​ធូថ្លៃ ម្ហូប​អាហារ​តម្លៃសមរម្យ ពិសេស គុយទាវទូក នៅតាម​ដងផ្លូវ ដែល​បង​ប្អូន​ខ្មែរ​អ៊ី​ស្លាម​លក់ ឆ្ងាញ់ ហើយមានអនាម័យល្អ កន្លែងអង្គុយហូប​មានទេសភាពស្អាត​ ខ្យល់បរិសុទ្ធ។

          .ថ្ងៃទី០៩​ ខែគុម្ភៈ ឆ្នាំ២០២០ ម៉ោង១១ព្រឹក ខ្ញុំបានចេញដំណើរពី​ខេត្តរតនគីរី ឆ្ពោះទៅ​កាន់ ​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគីរី ដែលមានចម្ងាយ​ផ្លូវ ១៨០ គីឡូម៉ែត្រ ដល់នៅ​ម៉ោង​២រសៀល ស្នាក់ នៅ សណ្ឋាគារពេជ្រទេវីរយៈ២យប់។
          -​ល្ងាចថ្ងៃទី០៩ខ្ញុំបាន​ទស្សនា​រមនីយដ្ឋានសិប្បនិមិត្មឈ្មោះភ្នំសាងស្នេហ៍។
          -ថ្ងៃទី១០ ខ្ញុំបានទស្សនារមនីយដ្ឋាន ភ្នំដោះក្រមុំ ទឹកជ្រោះសែនមនោរម្យ ឬ ទឹក​ជ្រោះតំណាក់​
          ស្តេច ទឹកជ្រោះប៊ូស្រា មើលដំណាំដាំដុះមួយចំនួន និង មើលក្រុងសែនមនោរម្យ​នាពេលរាត្រីកាល។
          * ខេត្តមណ្ឌលគីរី ផ្លូវល្អ សួនសាធារណៈរាងអន់បន្តិច រមនីយដ្ឋានល្អតែខ្វះ​អនាម័យ ខ្វះការ​អភិវឌ្ឍន៍ ដំណាំដាំដុះល្អ ផ្ទះសំណាក់សណ្ឋាគារល្អ តម្លៃសមរម្យ តែ​ពិបាក​រក​​កន្លែង​ហូប​ចុក​បន្តិច អាហារតម្លៃមធ្យម មុខ​ហូបគួរសាកសួរពីតម្លៃសិន ព្រោះភាគច្រើ បញ្ជីមុខម្ហូប​មិន​ដាក់​តម្លៃ។

          .ថ្ងៃទី១១​ ខែគុម្ភៈ ឆ្នាំ២០២០ ម៉ោង១០ព្រឹក ខ្ញុំចេញដំណើរពីក្រុងសែនមនោរម្យ ខេត្ត​មណ្ឌលគីរី ឆ្ពោះទៅ ក្រុង​ក្រចេះ ខេត្តក្រចេះ ដែលមានចម្ងាយ​ផ្លូវ ២០៥ គឺឡូម៉ែត្រ ដល់​នៅ​ម៉ោង៣​រសៀល ស្នាក់​នៅ​សណ្ឋា​គារហេងហេង២ក្បែរមាត់​ទន្លេ៣យប់។
          -ថ្ងៃទី១២ខ្ញុំបានទស្សនារមនីយដ្ឋានកាំពីនិងអន្លង់ផ្សោតកាំពី។
          -ថ្ងៃទី១៣រស្សនារមនីយដ្ឋានកោះទ្រង់។
          * ខេត្តក្រចេះ ផ្លូវល្អ សួនច្បារសាធារណៈមិនស្អាត រមនីយដ្ឋាន​ស្អាត​មានអនាម័យ ជា​ពិសេស​​ រមនីយ​ដ្ឋាន កាំពី លោកអ្នក​មិន​គួររំលងទេ ផ្ទះសំ​ណាក់​សណ្ឋាគារដែលល្អ​មាន​តម្លៃ​រាង​ខ្ពស់​បន្តិច កន្លែង​ហូប​ចុក​​មាន​តិច មានថ្លៃមានថោក កន្លែង​មួយចំនួនតូចកាប់ឆៅ បញ្ជីមុខម្ហូប​ភាគច្រើនគ្មានតម្លៃដូចខេត្ត​មណ្ឌល​គីរីដែរ។

          .ថ្ងៃទី១៤​ ខែគុម្ភៈ ឆ្នាំ២០២០ ម៉ោង១០ព្រឹក ខ្ញុំ​បាន​ចេញដំណើរពីក្រុងក្រចេះ ខេត្តក្រចេះ ឆ្ពោះ​ទៅ​កាន់ ក្រុង​​កំពង់ចាម ខេត្តកំពង់ចាម ដល់នៅម៉ោង​២រសៀល ស្នាក់នៅសណ្ឋាគារ មនោរម្យ២វីអាភី។
          -ល្ងាចថ្ងៃទី១៤ខ្ញុំបាន​ទស្សនារមនីដ្ឋានកោះប៉ែន។
          -ថ្ងៃទី១៥ ខ្ញុំបាន​ទស្សនារមនីដ្ឋាន ភ្នំស្រី ភ្នំប្រុស ប្រាសាទនគរបាយជ័យ និង​ សួនផ្កាឈូក​រ័ត្ន។
          * ខេត្តកំពង់ចាម ល្អដាច់គេ ផ្លូវ​ល្អ សួនច្បារសាធារណៈស្អាតធំទូលាយ រមនីដ្ឋាន​ល្អ​មាន​អនាម័យ ផ្ទះ​សំណាក់​សណ្ឋាគារច្រើនរាប់មិនអស់​ ហើយធូថ្លៃ ម្ហូប​អាហារ មានគ្រប់​ទិសទី តម្លៃ​ធូថ្លៃ​ ពេល​ល្ងាច និង ពេល​រាត្រី មាន​មនុស្សកុះករអង្គុយទទួលទានអាហារពេលល្ងាចតាម​មាត់​ទន្លេ​ ក្បែរស្ពានគីសូណា អា​កាស​ធាតុ​ល្អ ខ្យល់បក់ល្ហើយហើយ​​គ្មានមូស បញ្ជី​មុខ​ម្ហូប​មាន​ដាក់​តម្លៃ​ត្រឹមត្រូវ​។

          .ថ្ងៃទី១៦ ខែគុម្ភៈ ឆ្នាំ២០២០ ម៉ោង៨ព្រឹក ខ្ញុំបាន​​ចេញដំណើរពីក្រុងកំពង់ចាម ខេត្ត​កំពង់​ចាម​ ឆ្ពោះ​ទៅ​​ក្រុងកែប ខេត្តកែប ដោយឆ្លងកាត់ ខេត្តកំបង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និង​ ខេត្តកំពត ដល់ក្រុង​កែប​នៅ​ម៉ោង២និង៣០នាទីរសៀល ដែលមានចម្ងាយផ្លូវ ២៧៥ គីឡូម៉ែត្រ។ ខ្ញុំបាន​​ត្រឡប់មក​ស្នាក់នៅក្នុង​សណ្ឋា​គារ ជ័យមានភាព រយៈ​ពេល៤យប់ ក្នុង​ខេត្តកំពតវិញ។

          * ខេត្តកែប និង ខេត្តកំពត ផ្លូវ​ធំទូលាយល្អណាស់ សួនច្បារសាធារណៈស្អាត រមនីយ​ដ្ឋាន​ស្អាតៗ​ជា​ច្រើន​កន្លែង ផ្ទះសំណាក់ សណ្ឋាគាររាងថ្លៃ​បន្តិច ម្ហូបអាហារ មាន​ថ្លៃ​មាន​ថោក​ គ្រឿង​សមុទ្រ​​អាច​​ទិញ​ពីផ្សារ​យក​​ទៅ​ចំអិន​ខ្លួន​ឯង​បាន ជាពិសេស​តាម​ដង​ផ្លូវ​គ្មាន​ប៉ូលីស​ពួន​ស្ទាក់​ចាំផាកពិន័យដូច​ខេត្ត​ផ្សេងៗ​ទេ។​    - ល្ងាចថ្ងៃទី១៦ ខ្ញុំបានជិះកាណូតដ៏ធំជាមួយ​ភ្ញៀវ​ជាតិ-អន្តរជាតិ ទៅមើលសត្វអំពិលអំ​ពែក​​នៅ​តាម​
          ដៃទ្លេមេគង្គ។
          - ថ្ងៃទី១៧ ខ្ញុំបានទៅទស្សនា រមនីយដ្ឋាន ឧទ្យាជាតិព្រះមុនីវ័ង្ស ”បូកគោ“ ដែល​មាន​កន្លែង​កម្សាន្ត​ជា​
          ច្រើន​ដូចជា៖
                   + រូបតំណាងលោកយាយ ម៉ៅ នៅផ្លូវ​ឡើង​ភ្នំបូកគោ
                   + វិមានអ្នកតាភ្នំ
                   + ប្រាសាទប្រោសសត្វ បូកគោ ឬ អ្នកខ្លះហៅថា ប្រាសាទសួគ៌ា
                   + វត្តសំពៅប្រាំ
                   + ទឹកធ្លាក់ពពកវិល និង
                   + សារមន្ទីរកំពត
          - ថ្ងៃទី១៨ ខ្ញុំបានទស្សនា៖
                   + ស្រែអំបិល ក្នុងខេត្តកំពត
                   + ភ្នំកាលរមាស ឬ ភ្នំតាអោន ក្នុងខេត្តកំពត
                   + ភ្នំឈ្ងោគ ឬ អ្នកខ្លះហៅថា ភ្នំក្ងោក ក្នុងខេត្តកំពត
                   + បឹងប្រទាក់ក្រឡា ក្នុងខេត្តកំពត
                   + រមនីយដ្ឋាន កសិ-ទេសចរណ៍ ក្នុងខេត្តកំពត
                   + ផ្សារក្តាម (ក្រុងកែប)
                   + ឆ្នេរកែប (Kep Beach)
          - ថ្ងៃទី១៩ ខ្ញុំបានទស្សនា រមនីយដ្ឋាន ជាច្រើនក្នុងខេត្តកំបតដូចជា៖
                   + ទឹកឈូ
                   + ទឹកធ្លាក់ថ្មតាដា
                   + ដូងទេ
                   + ឆ្នេរឋានសួគ៌
                   + ឧទ្យានដងព្រែក
                   + ផ្សារសាមគ្គីទីរួមខេត្តកំពត និង
                   + មើលថ្ងៃលិចនៅសួនច្បារជាប់មាត់ទន្លេក្រុងកំពត

          .ថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០២០ ម៉ោង៧ និង​ ៣០នាទីព្រឹក ខ្ញុំបានចេញដំណើរពីក្រុង​កំពត ខេត្តកំពត ឆ្ពោះទៅកាន់ ក្រុងកែប ខេត្តកែប ដើម្បីទទួលភ្ញៀវទេសចរណ៍ជនជាតិបារាំង២នាក់ មក​ខេត្តសៀមរាបវិញ។ ចេញដំណើរពីក្រុងកែប ក្បែរផ្សារក្តាម នៅម៉ោង៨ព្រឹក​ ឆ្ពោះមក​ខេត្ត​សៀម​រាប ដល់នៅម៉ោង៤រសៀល ដោយឆ្លងកាត់​ខេត្តជាច្រើនដូចជា ខេត្តកំពត ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ដែលមានចម្ងាយផ្លូវ ៤៧០ គីឡូម៉ែត្រ។

ចម្ងាយ​ផ្លូវពីខេត្តមួយទៅខេត្តមួយទៀត ដោយគិតពីក្នុងក្រុង

- សៀមរាប-ខេត្តស្ទឹងត្រែង            ចម្ងាយ ៣០៨ គីឡូម៉ែត្រ
- ខេត្តស្ទឹងត្រែង-ខេត្តរតនគីរី          ចម្ងាយ ១៤០ គីឡូម៉ែត្រ
- ខេត្តរតនគីរី-ខេត្តមណ្ឌលគីរី         ចម្ងាយ ១៨០ គីឡូម៉ែត្រ
- ខេត្តមណ្ឌគីរី-ខេត្តក្រចេះ             ចម្ងាយ ២០៥ គីឡូម៉ែត្រ
- ខេត្តក្រចេះ-កំពង់ចាម                 ចម្ងាយ ១៤០ គីឡូម៉ែត្រ
- ខេត្តកំពង់ចាម-ខេត្តកំពត            ចម្ងាយ ២៥៦ គីឡូម៉ែត្រ
- ខេត្តកំពង់ចាម-ខេត្តកែប             ចម្ងាយ ២៧៥ គីឡូម៉ែត្រ
- ខេត្តកែប-ខេត្តសៀមរាប             ចម្ងាយ ៤៧០ គីឡូម៉ែត្រ

          សរុបសេចក្តីមក ដំណើរកម្សាន្តរយៈពេល​១៥ថ្ងៃខាងលើនេះ ជាបទពិសោធន៍របស់​ខ្ញុំ សម្រាប់​ដំណើរ​​កម្សាន្តលើកក្រោយៗទៀត។ ថ្វីត្បិត​តែខ្ញុំចំណាច​ថវការលើស​ខ្ទង់​កំណត់​បន្តិច​​តែ មាន​ភាព​សប្យាយ​រីក​រាយ ស្គាល់ពីប្រពៃណីរប្បធម៌នៅខេត្តផ្សេងៗ ស្គាល់​ពីរបៀបរបប​ អត្ត​ចរិត​របស់​​ពលរដ្ឋខេត្តផ្សេងៗ ស្គាល់​​ផ្លូវ​សម្រាប់​​បើកបរថ្ងៃក្រោយ ដឹង​ពីតម្លៃ ម្ហូបអាហារ តម្លៃ​ផ្ទះសំ​ណាក់​-​សណ្ឋាគារ បាន​ឃើញ​ និង បាន​ផ្តិត​យក​រូប​ភាពដ៏ស្រស់ត្រកាល ចែកជូន​មនុស្សនៅលើ​ពិភព​លោកបាន​ឃើញ តាម​រយៈបណ្តាញ​សង្គម​ហ្វេស​​ប៊ុគ ហើយក៏ធ្វើ​អោយ​ដក់ជាប់ក្នុង​​ក្រអៅបេះ​ដូង នូវ​អ្វីៗដែល​ខ្ញុំ​បាន​ជួប​បាន​ឃើញ​ផ្ទាល់​ភ្នែកផងដែរ។ លោក​អ្នក​ដែលមិន​ធ្លាប់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ខេត្ត​មួយចំនួន​ខាងលើ​នេះ អាចសាកសួរ​ព័ត៌​មាន​ខ្លះៗ​ពី​ខ្ញុំ​បាទ​បាន​ នូវ​អ្វី​ដែល​ខ្ញុំ​បានដឹង បានឃើញ តាម​រយៈលេខទូរស័ព្ទ ០១២ ៧០ ៣៩ ១៤ ឬ ០៩៧ ៩៣ ៣០ ៣០០ និង ហ្វេសប៊ុគឈ្មោះ Ret Phlong (https://www.facebook.com/?ref=tn_tnmn)។

          ជាចុងក្រោយ​ខ្ញុំ​សូម​ថ្លែងអំណរគុណយ៉ាង​ជ្រាវ​ជ្រៅចំពោះការតាមដានអាន​ ពីដំណើរ​កម្សាន្ត​របស់ខ្ញុំ​ខាងលើនេះ ហើយក៏សូមបួងសួងដល់វត្ថុ​ស័កសិទ្ធដែលលោក​មានរិទ្ធិ​មានបារមី មេត្តា​ជួយ​បី​បាច់​ថែ​រក្សា​មនុស្ស​ល្អៗ​លើពិភពលោកនេះ ព្រមទាំងខ្ញុំផងដែរ អោយ​មាន​សុខ​ភាព​ល្អ​ រកទទួលទានមានបាន ឈ្នះអស់​មាសត្រូវ​ទាំង​ឡាយ តរៀងទៅអើយ៕ ដោយ៖ ផ្លុង រ៉េត

សូមអរព្រះគុណ និង អរគុណ!

Sponsored by: www.siemreaptaxi.com

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់   អាន1421ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1308ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1546ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន2023ដង ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2273ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1595ដង កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន1509ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1689ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1549ដង លោក រ៉ុង ឈុន ប្រធានសហភាពត្រៀមខ្លួនចូលបំភ្លឺនៅតុលាការថ្ងៃទី២៧ស្អែក   អាន1569ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1989នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    41031នាក់
ខែនេះ    350199នាក់
ឆ្នាំនេះ   2360738នាក់
សរុប   51720664នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 03:53