ព័ត៌មានក្ដៅ

    ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 02 ឆ្នាំ 2020 វេលាម៉ោង 10:39 នាទី ចំនួនអានៈ 1267

    ដើមរាំងទឹក ជាប្រភេទដើមឈើដែលដុះនៅ​តំបន់ព្រៃលិចទឹក​ជុំវិញបឹងទន្លេ​សាប​​​ក្នុង​ប្រទេសកម្ពុជា សម្រាប់ជា​ជម្រកត្រីពងកូន ជម្រកសត្វស្លាបគ្រប់ប្រភេទ និង ជា​រនាំង​បាំង​ខ្យល់​រលកនៅរដូវ​វស្សា តែជាអកុសល្យ ដើមរាំងត្រូវ​បានគេកាប់បំផ្លាញ វាទយកដីព្រៃធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ហើយ​ពេល​ថ្មីៗនេះ ប្រភពបានបង្ហើប​អោយ​ដឹងថា ដើមរាំងចំនួន​២៦ដើមធំៗ ត្រូវ​បាន​​លោកឧញ៉ាម្នាក់​បញ្ចាអោយគេគាស់ទាំងឬស​យក​ទៅ​ធ្វើ​ជាសម្បត្តិផ្ទាល់ខ្លួន។

    កាលពីថ្ងៃទី១៣ ខែគុម្ភៈ ឆ្នាំ២០២០ ប្រភពព័ត៌មាន​ច្បាស់ការបាន​ផ្ញើ​រូបភាព​មក​កម្ពុជា​សុវណ្ណ​ភូមិ​អំពី​ការគាស់ដើមរាំងនៅ​ក្បែរ​តំបន់​​ រហាលប្រា ខាងត្បូងឈៀងខាងកើត បឹងពារាំង ដែល​ជា​តំ​បន់​អភិរក្សព្រៃ​លិច​ទឹកតំបន់​បី ស្ថិតក្នុងសង្កាត់​ជ្រាវ ​ក្រុងសៀមរាប ខេត្តសៀមរាប ហើយប្រភព​បាន​អះអាងថា ដើមរាំង​ចំនួន​២៦ដើមធំៗ ត្រូវ​បានខាងសហគមសង្កាត់ជ្រាវ​ គាស់ទាំង​ឬស ក្នុង​អំឡុងថ្ងៃទី១០ ខែគុម្ភៈ ឆ្នាំ២០២០ ដោយ​ក្រុម​អ្នក​គាស់​ដើម​រាំងខាង​លើនេះ អះអាងថា គាស់​យក​ទៅ​អោយ​លោកឧកញ៉ា សៀង ណាំ ដាំនៅ​ឯសណ្ឋាគាររបស់លោកឧញ៉ា។

    នៅ​ព្រឹក​ថ្ងៃទី២៦  ខែគុម្ភៈ ឆ្នាំ២០២០នេះ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ​បាន​ប្រាប់ កាសែត​កម្ពុជា​សុវណ្ណភូមិ ​តាម​ទូរស័ព្ទថា ដើម​រាំង​២៦ដើមនោះ​ពិត​ជាលោកឧកញ៉ា សៀង ណាំ ស្នើ​សុំ​គាស់​យក​​ទៅ​ដាំនៅតំបន់​ធារាសាស្ត្រ ក្នុង​បុរី​ទី២របស់លោក នៅឯសង្កាត់​ស្រងែ ក្រុង​សៀម​រាប​ពិប្រា​កដមែន។ លោកចៅសង្កាត់​បាន​ប្រាប់​បន្ថែមថា ដើមឡើយ​លោក​ឧកញ៉ាបាន​សុំ​ពី​លោក​ផ្ទាល់​ តែលោកចៅសង្កាត់​មិន​ហ៊ាន​ផ្តល់​អោយទេ អោយ​លោកឧកញ៉ាសុំពីមន្ត្រីជំនាញពាក់ព័ន្ធ និង ​ថ្នាក់​លើ​របស់​លោកចុះ លុះ​មាន​ការ​អនុញ្ញាតពីសាលាក្រុង និង មន្ត្រីជំនាញទើបលោក​ចៅសង្កាត់ព្រមអោយគាស់ដើម​រាំង​ទាំង​នោះ​។

    កម្ពុជាសុវណ្ណភូមិ​ មិន​អាច​សុំការ​ពន្យល់​ពី​លោកឧកញ៉ា សៀង ណាំ បាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​​សម្រាប់​ធ្វើ​ការ​ទំនាក់​ទំនង ពាក់ព័ន្ធការគាស់​ដើម​រាំងទឹក​ធំៗ​ដែល​មាន​មុខ​កាត់​ទំហុំ​ចាប់​ពី​៤០​សង់ទីម៉ែត្រ(៤តឹក)ឡើងទៅ ចំនួន២៦ដើម នៅតំបន់​ត្រីពងកូនខាង​ត្បូងឈៀងកើត បឹង​ពារាំង​ ដែលជា​បឹង​អភិរក្សជីវចម្រុះ ស្ថិត​ក្នុងសង្កាត់​ជ្រាវ៕ ដោយ៖ ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1115ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន463ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន932ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន858ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន666ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1042ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន795ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1335ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន915ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន986ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
    គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការសំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
    ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែលប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
    តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសាយោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1494នាក់
    ម្សិលមិញ    3436នាក់
    សប្ដាហ៍នេះ    1494នាក់
    ខែនេះ    90842នាក់
    ឆ្នាំនេះ   90842នាក់
    សរុប   38384520នាក់
    ថ្ងៃទី 25 ខែ 01 ឆ្នាំ 2021 ម៉ោង 10:18