ព័ត៌មានក្ដៅ

    អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 03 ឆ្នាំ 2020 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 1007

    អូរវប្បធម៌ធម្មជាតិ ដែ​លមាន​ឈ្មោះថា អូរបីតាប់ (អូរបាយតាប់) ស្ថិតក្នុង​ភូមិ​ស្រែ​​ណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ត​សៀមរាប ត្រូបានអ្នក​មាន​លុយ​ ឃុប​ឃិត​ជាមួយ​អាជ្ញា​ធរ ចាក់ដីលុប​ធ្វើ​ជាកម្មសិទ្ធិផ្ទាល់ខ្លួនផង និង ពុះឡូតិ៍លក់ យកលុយចែកគ្នាចាយយ៉ាង​រំភើយ គ្មាន​សមត្ថកិច្ច ឬ ជំនាញពាក់ព័ន្ធណាអើពើទាល់តែសោះ។

    បុរស់មានសម្បុរខ្មៅស្រអែម មានវ័យប្រ​ហែលជិត៥០សិបឆ្នាំ កម្ពស់ប្រហែល១ម៉ែត្រ​៦៥ ដែល​មាន​ឈ្មោះថា គ្រូច សម្បត្តិ បានប្រាប់ កាសែត កម្ពុជាសុវណ្ណភូមិ ផ្ទាល់មាត់លើដីដែលគាត់​បាន​ចាប់​នៅ​មាត់​អូរ​បីតាប់ថា ចំណុចដែល​គាត់​បាន​ចាក់​លុប​នេះគឺ​ជាដីដែល​គាត់​បានទិញ​ពីលោក ផន ភន់ ជាយូរ​ឆ្នាំ​ណាស់មក​ហើយ ដែល​មានប្លង់ដីត្រឹមឃុំ ប្រថាប់ត្រាដោយ​លោក សួន ឡី មេឃុំចាស់។ ម្ចាស់ដីរូបនេះបានបន្តថា លោកចាក់ដីដើម្បីធ្វើផ្ទះ និង ធ្វើកន្លែងលក់ដូរខ្លះ ដោយ​អះ​អាង​ថា ដីរបស់លោកមិន​ចំអូរទេ តែបើដីអ្នកផ្សេងខាងលិចបានចាក់ចំអូរតែម្តង។

    ថៅកែស្រី ម្ចាស់ដីឡូតិ៍ឈ្មោះ ម៉ាឡៃ ដែលបាន​ចាក់ដីខាងត្បូងថ្នល់ ទល់មុខដីលោក គ្រូច សម្បត្តិ នៅអូរបីតាប់ បានប្រាប់តាម​ទូរស័ព្ទថា ដីរបស់គាត់​មិន​ជាប់​ពាក់ព័ន្ធជាមួយអូរ ឬ ផ្លូវ​ច្បាប់​នោះទេ ព្រោះ​អ្នក​ណាក៏ស្គាល់គាត់ដែរនៅ​ឃុំ​ស្រែណូយនេះ ហើយ​គាត់​បាន​រស់​នៅ​ទី​នេះ​២០​ឆ្នាំ​ហើយ​ ឯដីរបស់គាត់​លក់​មួយឡូតិ៍តម្លៃ​បីម៉ឺនដុល្លារ ទំហុំ៥គុណ៥០ម៉ែត្រ អោយ​តែអ្នក​ណា​ទិញ​គាត់​​ហ៊ាន​ធានាអះអាងគ្រប់បែបយ៉ាងទាំងអស់។

    នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាសុវណ្ណភូមិ ពុំអាច​សុំការ​បំភ្លឺពីលោកស្រីមេឃុំស្រែ​ណូយឈ្មោះ វ៉ក ណម បានទេ ព្រោះទូរស័ព្ទចូលបីដងលើកទទួលហើយតែមិន​និយាយឆ្លើយ​ឆ្លង​អ្វីទាំងអស់។

    នៅព្រឹកដដែលនេះផងដែរ លោកអភិបាលស្រុកវ៉ារិន បានមាន​សប្រសាសន៍​​តាម​ទូរស័ព្ទមក​កម្ពុជាសុវណ្ណ​ភូមិថា លោកពុំបានដឹងរឿងចាក់ដីលុប​អូរនេះទេ ហើយ​ជំរុញ​អោយ​កម្ពុជា​សុវណ្ណភូមិ​សាក​សួរ​ទៅ​ម្ចាស់ដីខាងលើ​នេះទៅវិញ។

    ចំណែកលោក រដ្ឋា ប្រធានបុរាណដា្ឋន​នៅខេត្ត​សៀមរាប បាន​ប្រាក់ក្រុម​ការ​ងារតាមទូរស័ព្ទថា អូរបីតាប់ មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរបស់បុរាណដ្ឋានទេ គឺស្ថិត​ក្រោម​ការ​គ្រប់​គ្រងរបស់​មន្ទីធន​ធានទឹក។

    កាសែតកម្ពុជាសុវណ្ណភូមិ ពុំអាចសុំការបកស្រាយ​ពីមន្ទីរធនធានទឹកបានទេ ព្រោះគ្មានលេខ​ទូរស័ព្ទ​សម្រាប់ធ្វើ​ការ​ទំនាក់ទំនង។

    ប្រភព​ពី​ប្រ​ជាពលរដ្ឋ និង មន្ត្រីរាជការមួយចំនួននៅឃុំស្រែណូយ បាន​លួច​ខ្សឹបប្រាប់កាសែត​ កម្ពុជា​សុវណ្ណភូមិថា ម្ចាសដី មេឃុំ និង​អ្នក​មាន​អំណាច ដែលមានតួនាទី​​ជាអង្គរក្ស​ម្នាក់ បាន​ឃុប ឃិត​គ្នា​ជាប្រព័ន្ទចាក់ដីវាតទីបំពានលើ​អូរបុរាណ ឬ អូរធម្មជាតិ ដែល​មាន​អាយុរាប់រយឆ្នាំមក​ហើយ គ្មាន​អ្នក​ណាគេអើពើទេ ព្រោះ​ខ្លាច​អំណាច​មេឃុំផង ខ្លាច​អំណាចលុយផង និង​អំណាច​របស់​លោក​ អង្គរក្សស័ក្កិធំម្នាក់នោះ​​ផង ហើយកម្ពុជាសុវណ្ណភូមិ​ក៏ពុំទាន់អាច​សុំការ​បក​ស្រាយ​ពី​លោក​​អង្គ​រក្ស​រូបនោះបានដែរ​ ព្រោះគ្មាន​​លេខ​ទូរស័ព្ទរបស់គាត់។

    ប្រជា​ពលរដ្ឋ​និង​មន្ត្រីរាជការនៅ​ឃុំ​ស្រែណូយ សូមសំនូមពរ​ទៅ​ខាង​ជំនាញពាក់ព័ន្ធ មន្ទីរធន​ធាន​ទឹក ជាពិសេស​ឯកឧត្តម​ ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយការពារអភិរក្ស​អូរបីតាប់ អោយ​បាន​គង់​វង់ទុក​ជាសម្បត្តិរួមទៅថ្ងៃអនាគត់ផង៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1519ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន854ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1148ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1169ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1171ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1054ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន2041ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន809ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1061ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន960ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាបត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
    តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
    លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាបក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្តយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
    យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាបយីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
    នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
    ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាបល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      317នាក់
    ម្សិលមិញ    4549នាក់
    សប្ដាហ៍នេះ    25602នាក់
    ខែនេះ    105037នាក់
    ឆ្នាំនេះ   900424នាក់
    សរុប   39194102នាក់
    ថ្ងៃទី 18 ខែ 04 ឆ្នាំ 2021 ម៉ោង 01:08