ព័ត៌មានក្ដៅ

    ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 03 ឆ្នាំ 2020 វេលាម៉ោង 05:29 នាទី ចំនួនអានៈ 2179

    ស្ត្រីមេឈ្មួញវ័យក្មេងជើងខ្លាំង (ឈ្មោះ អូន ញ៉ាញ់) រក​ស៊ី​ដឹក​ជញ្ជូន​ឈើ​​​អត់​ច្បាប់​ចេញ​ពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ យកទៅ​លក់នៅ​ខេត្ត​ផ្សេងៗ យ៉ាង​គគ្រឹក​គគ្រេង​ជា​រៀងរាល់យប់ សម្ថ​កិច្ច ​និង​មន្ត្រីជំនាញនៅតាមដងផ្លូវសម្ងំកើបលុយដាក់ហោប៉ៅ ជាថ្នូរក្នុងការគេចវេស​មិន​ចុះបង្ក្រាបទៅ​តាមតួនាទីរបស់ខ្លួន។

    បើទោះបីជា ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ឯក សៅ សុខា មេ​បញ្ជា​ការ​កង​រាជ​អាវុ​ធ​ហត្ថ​លើផ្ទៃ​ប្រទេស​ ដាក់​បទ​បញ្ជា​យ៉ាង​ក្តៅ​គគុក​ឲ្យ​មន្ត្រីក្រោមឱវាទខិតខំបំពេញតួនាទី ​បង្ក្រាប​បទ​ល្មើស​​ព្រៃ​​ឈើ​ដែលជា​ធន​ធាន​ធម្ម​ជាតិ​ឲ្យ​ខាន​តែ​បានជាដាច់​ខាតយ៉ាងណាក៏ដោយ ក៏​អស់​លោក​មន្ត្រី​គ្រាប់​ល្ពៅមួយ​ចំនួននៅក្នុង ខេត្ត​ព្រះ​វិហារ​ និង​ខេត្តឧត្តរមានជ័យ ទាំង​នោះ​នៅ​តែ​គ្មាន​ចំ​ណាត់​ការ​ទប់ស្កាត់ បង្ក្រាបទៅតាម​បទ​បញ្ជាទាល់តែសោះ ហើយ​ថែម​ទាំង​​បន្ត​បើក​ដៃ​បណ្តោយ​ឲ្យ​ពួក​ឈ្មួញ​រក​ស៊ីដឹកបទល្មើសព្រៃឈើ យ៉ាងគឃ្លើនជារៀងរាល់ថ្ងៃរាល់យប់ដដែល។

    ជាក់ស្តែងជារៀងរាល់យប់ស្ត្រីមេឈ្មួញវ័យក្មេងជើងខ្លាំងឈ្មោះ ចែ ញ៉ាញ់ និងកូនចៅ បាន​ធ្វើ​សកម្ម​ភាព​ដឹកជញ្ជូនឈើទ្វារអត់ច្បាប់តាមរយៈរថយន្តជាច្រើនគ្រឿងដូចជា ១.រថយន្តម៉ាក កូរ៉េ ពណ៌ស ពាក់ស្លាកលេខ (សៀមរាប 2C-3005) ២. រថយន្តម៉ាក ហ្វ្រន់ធា ពណ៌ស ពីរបាំង ពាក់​ស្លាក​លេខ (បាត់ដំបង 2B-2795) ៣. រថយន្តម៉ាក តាកូម៉ា មួយបាំងកន្លះ ពណ៌ទឹកប្រាក់ ៤. រថ​យន្ត​ម៉ាក ម៉ាស្ដា មួយបាំងកន្លះ ពណ៌ប្រផេះ ពាក់ស្លាកលេខ (ខេមរភូមិន្ទ 2-8915) ដឹក​ឈើ​ទ្វារ​ពេញៗ​រថយន្ដ​ចេញពីខេត្តព្រះវិហារ ធ្វើដំណើរឆ្លងកាត់ ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះយកទៅលក់នៅតាមបណ្ដាខេត្តនានាដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាបជាដើម។

    ប្រជាពលរដ្ឋជាច្រើនបានដាក់ការសង្ស័យថា ប្រហែលជាមេឈ្មួញស្រីឈ្មោះ ចែ ញ៉ាញ់ នេះ​មាន​ការ​រៀប​ចំជាកញ្ចប់លុយឲ្យ សមត្ថកិច្ចនិងមន្ត្រីជំនាញចាប់ពីថ្នាក់ស្រុកដល់ថ្នាក់ខេត្ត អស់​ហើយ​ក៏​មិន​ដឹង? ​ប្រសិន​បើសមត្ថកិច្ចនិងមន្ត្រីជំនាញគ្មានការបើកដៃនិងឃុបឃិតគ្នាជាប្រព័ន្ធនោះទេ គឺ​មេឈ្មួញស្រីរូបនេះក៏មិនអាចធ្វើការដឹកជញ្ជូនឈើទ្វារអត់ច្បាប់ទាំងនេះ ចេញពីខេត្តព្រះវិហារ ឆ្លង​កាត់ខេត្តឧត្តរ​មានជ័យ ទៅខេត្តផ្សេងៗបានតាមតែអំពើចិត្តនោះឡើយ ព្រោះ​ត្រូវ​ប្រ​ឈម​មុខ​និង​ការ​​បង្ក្រាប​ជៀសមិនផុតនោះទេ។ ប្រ​ជាពល​រដ្ឋ​ជាច្រើន​សូម​ធ្វើ​ការ​សំណូម​ពរ​និង​អំពាវ​នាវ​ទៅ​ដល់ឯកឧត្តមអភិបាលខេត្តព្រះវិហ៊ារ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ និង មន្ត្រីជំនាញពាក់ព័ន្ទបទ​ល្មើស​ព្រៃឈើមេត្តាចាត់វិធានការ​បង្ក្រាប​មេឈ្មួញឈើឈ្មោះ ចែញ៉ាញ់ នេះទៅតាមផ្លូវ​ច្បាប់ផង៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន977ដង លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន901ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន683ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1007ដង ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន918ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន883ដង ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខ...    អាន245ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន797ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន736ដង សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន3324ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
    ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយមេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាមក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
    វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័នប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      253នាក់
    ម្សិលមិញ    4549នាក់
    សប្ដាហ៍នេះ    25538នាក់
    ខែនេះ    104973នាក់
    ឆ្នាំនេះ   900360នាក់
    សរុប   39194038នាក់
    ថ្ងៃទី 18 ខែ 04 ឆ្នាំ 2021 ម៉ោង 00:55