ព័ត៌មានក្ដៅ

    ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 03 ឆ្នាំ 2021 វេលាម៉ោង 11:28 នាទី ចំនួនអានៈ 397

    ព្រៃលិចទឹកតំបន់០៣​សម្រាប់ជម្រក​ត្រី​ពង​កូន​ចំនួន​០២ហិកតា ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខាងក្រោមក្រុមហ៊ុនទឹកស្អាតប្រហែលមួយពាន់ម៉ែត្រចន្លោះ​ទំនប់៧៨ និង ទំនប់ប្រហ៊ួត ត្រូវបានគេឃុបឃិតគ្នា​កាប់បំផ្លាញរាបដល់ដីក្នុង​រយ:ពេល​តែ០៣ថ្ងៃ​ប៉ុណ្ណោះ។

    កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ខាងមន្ទីរបរិស្ថានខេត្តសៀមរាប ដែលដឹកនាំកម្លាំងដោយលោក ហ៊ីម បានចុះឃាត់ខ្លួនអ្នកកាប់ព្រៃលិចទឹក​ខា​ងលើ​បាន​ចំនួន០៥នាក់រួច​ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាព​​កាប់បំផ្លាញ​ព្រៃ បន្ទាប់មក​បានដោះលែងជន​ទាំង​០៥​រូប​នោះ​ឲ្យមានសេរីភាព​វិញ។

    ប្រភពច្បាស់ការណ៍បានប្រាប់ឲ្យដឹងថា ការចុះឃាត់​ខ្លួនអ្នកកាប់ព្រៃលិចទឹកចំនួន០៥នាក់ដោយមន្ត្រីបរិស្ថាននេះ គ្រាន់តែជាឆាកល្ខោនសម្រាប់បិទបាំងអំពើស្អុយរលួយរបស់ខ្លួនតែប៉ុណ្ណោះ។ ប្រភពបានបន្តទៀតថា ការកាប់បំផ្លាញព្រៃលិចទឹកខាងលើនេះ គឺមាន​ការ​ឃុបឃិត​គ្នា​ធ្វើឡើងជា​ប្រព័ន្ធ ដែលមានការឃុបឃិតគ្នាបួនស្ថាប័ន ទី១.ប្រធាន​សហគមន៍ប្រើ​ប្រាស​ទឹក​សង្កាត់ជ្រាវ ទី២.ខាងមន្ត្រី​បរិស្ថាន ទី៣.ខាងមន្ត្រី​ជលផល និង ទី៤.ខាងមន្ត្រី​ធនធានទឹក។

    លោកគង់មង្គលប្រធានសហគមន៍ប្រើប្រាស់ទឹកសង្កាត់ជ្រាវ បានប្រាប់ កាសែត​កម្ពុជា​សុវណ្ណភូមិ​តាមទូរស័ព្ទកាល​ពី​ម្សិល​មិញថា ការកាប់បំផ្លាញព្រៃលិចទឹកខាងលើនេះ មិនជាប់ពាក់ព័ន្ធជាមួយនឹងលោកទេ ហើយលោកបានបន្ថែមថា ដីព្រៃដែលកាប់បំផ្លាញនេះ ជារបស់លោក ដៀបសម្បត្តិ ដែលទើបតែលក់ឲ្យគេថ្មីៗនេះ។

    ចំណែកឯលោក ដៀប សម្បត្តិ បានបដិសេធថា ដីព្រៃ០២ហិកតាដែលកាប់បំផ្លាញនេះមិនមែនជារបស់លោកទេ លោកគ្មានដីលក់ដូចការចោទប្រកាន់របស់លោកគង់មង្គលនោះឡើយ។ លោក ដៀប សម្បត្តិ បានបន្ថែមថា កន្លងមក​លោក​តែងតែ​ទទួល​រងការ​ស្តីបន្ទោស ទទួល​កំហុស​ជំនួស​គេតែរហូត តែអ្នក​ដែល​ជាមេខ្លោង រួច​ខ្លួន​តែរហូត ពេល​នេះ​លោ​ក​លែងល្ងង់​ទទួល​ថ្មបាក់​ជំនួសគេទៀតហើយ។

    ពលរដ្ឋអ្នកបានដឹងហេតុការណ៍នេះបានចោទសួរថា ហេតុអ្វីខាងមន្ត្រីបរិស្ថានដែល​ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប ការ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ខាងលើនេះ មិនឃាត់ខ្លួនអ្នកកាប់ព្រៃទុកមួយ​អន្លើ​សិន​ដើម្បីស្វែងរកអ្នកបញ្ជាពីក្រោយខ្នង? ឬមួយដូចការចោទប្រកាន់របស់ប្រភពខាងលើ ថាការកាប់បំផ្លាញព្រៃលិចទឹក២ហិកតានេះ គឺមានការឃុបឃិតគ្នាជាប្រព័ន្ធ ដែលមាន​ការ​ចូល​រួម​ចំណែក​ពី​មន្ត្រី​បរិស្ថានផងនោះ? ប្រជាពលរដ្ឋល្អៗនៅក្នុងសង្កាត់ជ្រាវ ស្នើសុំទៅស្ថាប័នពាក់ព័ន្ធ តុលាការខេត្តសៀមរាប និងជាពិសេសឯកឧត្តម ទៀសីហា អភិបាលនៃ​គណ​អភិ​បាល​ខេត្តសៀមរាប មេត្តាចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះបុគ្គល​ដែលពាក់ព័ន្ធក្នុងករណីកាប់បំផ្លាញព្រៃលិចទឹកនៅ​តំបន់​ហាម​ឃាត់​ខាងលើនេះ។

    កាសែតកម្ពុជាសុវណ្ណភូមិ ពុំទាន់អាចសុំការបកស្រាយពីប្រធាន​មន្ទីរពាក់ព័ន្ធ០៣​ស្ថាប័ន​ខាងលើបានទេ ព្រោះគ្មានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង ពាក់ព័ន្ធការ​ចោទ​ប្រកាន់​ថា ស្ថាប័ន​រដ្ឋ​ទាំង០៣នេះ​មាន​ការ​ឃុបឃិតគ្នាជាប្រព័ន្ធ​ ​ក្នុង​ការ​កាប់បំផ្លាញ​ព្រៃ​លិចទឹកចំនួន​០២ហិកតា​នៅ​ក្នុង​សង្កាត់ជ្រាវ​៕ ដោយ: ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន831ដង យុវជនម្នាក់ជាប់ខ្នោះសង្សាប្តឹងថាចាប់រំលោភ៣ដង   អាន1121ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1815ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2167ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1012ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន1189ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1280ដង បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤   អាន879ដង សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1311ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1916ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែលប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
    កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
    តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសាយោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
    សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការសំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
    យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាបយីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផងក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4463នាក់
    ម្សិលមិញ    3753នាក់
    សប្ដាហ៍នេះ    25187នាក់
    ខែនេះ    104622នាក់
    ឆ្នាំនេះ   900009នាក់
    សរុប   39193687នាក់
    ថ្ងៃទី 17 ខែ 04 ឆ្នាំ 2021 ម៉ោង 23:25