ព័ត៌មានក្ដៅ

    កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងសម្រាកព្យាបាល

    ដោយៈ Siem Reap Siem Reap ថ្ងៃទី 04 ខែ 05 ឆ្នាំ 2021 វេលាម៉ោង 10:45 នាទី ចំនួនអានៈ 93

    ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​៩៣៨​នាក់​បន្ថែម​ទៀត​ភាគច្រើន​បំផុត​ជា​អ្នក​រស់នៅ​រាជធានីភ្នំពេញ​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ អ្នក​ជំងឺ​កូវីដ១៩​ចំនួន​៣៦១​នាក់​ត្រូវ​បាន​ព្យាបាល​ជា ​សះស្បើយ ​និង​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​។ បើ​តាម​ក្រសួង​សុខាភិបាល ​គឺ​៣​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ខណៈ​អ្នក​ជំងឺ​កូវីដ១៩​មួយ​ចំនួន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ មិន​មាន​កន្លែង​សម្រាក​ព្យាបាល​ បន្ទាប់​ពី​បញ្ជូន​ពួក​គេ​ទៅ​ដល់​កន្លែង​ព្យាបាល​ជំងឺ​កូវីដ១៩​។

    អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង៩៣៨នាក់នេះ គឺនៅភ្នំពេញមានដល់ទៅ៦០៨នាក់ ខេត្តកណ្ដាលមាន១៧៥នាក់ ព្រះសីហនុ ៧៧នាក់ បន្ទាយមានជ័យ ៥១នាក់ កំពង់ស្ពឺ ១៤នាក់ តាកែវ ៤នាក់ កំពង់ចាម ៣នាក់ ត្បូងឃ្មុំ ២នាក់ ពោធិ៍សាត់ ១នាក់ ស្វា​យ​រៀង ១នាក់ បាត់ដំបង ១នាក់ និងខេត្តសៀមរាបចំនួន១នាក់។ គិតមកត្រឹមថ្ងៃទី០៤ ខែឧសភានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៦ ២៩៩នាក់ ក្នុងនោះ ១៥ ៧៤៤នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០ កុម្ភៈ។ អ្នកកំពុងសម្រាកព្យាបាលសរុបវិញមាន១០ ៣៩៤នាក់ ខណៈអ្នកជាសះស្បើយមានចំនួនសរុប៥ ៧៩១នាក់។ ចំណែក អ្នកស្លាប់វិញ មានចំនួនដល់ទៅ១០៧នាក់ បន្ទាប់ពីរកឃើញស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះ។

    ជាការកត់សម្គាល់ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងជាបន្តបន្ទាប់។ កាលពីថ្ងៃទី០២ ខែឧសភា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧៣០នាក់​ ហើយថ្ងៃបន្ទាប់ គឺបានរកឃើញចំនួន៨៤១នាក់ និងថ្ងៃនេះទៀត បានរកឃើញដល់ទៅ៩៣៨នាក់ឯណោះ។ ស្របពេលអ្នកឆ្លងបន្តកើនឡើងខ្ពស់បែបនេះ អ្នកជំងឺកូវីដ១៩មួយចំនួនក៏កំពុងតែប្រឈមនឹងការខ្វះកន្លែងសម្រាប់សម្រាកព្យាបាលផងដែរ។

    ជាក់ស្តែង កាលពីយប់ថ្ងៃចន្ទ គ្រូពេទ្យដឹកជញ្ជូនអ្នកជំងឺកូវីដ១៩ម្នាក់បានទម្លាយឱ្យដឹងពីការខ្វះកន្លែងសម្រាកព្យាបាលនៅកន្លែងព្យាបាលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ តាមរយៈវីដេអូនៅតាមបណ្តាញសសង្គមហ្វេសប៊ុកជាង២០នាទី អ្នកជំងឺកូវីដ១៩នៅភូមិដំណាក់ធំ៣ក្នុងសង្កាត់ស្ទឹងមានជ័យ៣ជាង២០នាក់បានប្រាប់ថា ពួកគេត្រូវបញ្ជូនមកកន្លែងព្យាបាលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនេះ១យប់ហើយ តែមិនត្រូវបានក្រុមគ្រូពេទ្យប្រចាំការទទួល​ឱ្យចូលសម្រាកព្យាបាលនោះទេ ពោល គឺពួកគេរកកន្លែងសម្រាកនៅក្បែរៗនោះដោយខ្លួនឯង។

    រីឯ គ្រូពេទ្យដឹកជញ្ជូនអ្នកជំងឺកូវីដ១៩ក៏បានរិះគន់តាមវីដេអូក្នុងហ្វេសប៊ុកថា ក្រុមគ្រូប្រចាំការនៅទីនោះ បានអនុញ្ញាតឱ្យឡានដឹកអ្នកជំងឺចូល ប៉ុន្តែមិនទាន់ទទួលអ្នកជំងឺដែលធ្វើឱ្យមានការកកស្ទះឡានពេទ្យ និងអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងទីធ្លាពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំពោះបញ្ហានេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជាមិនទាន់អាចទាក់ទងសុំការបកស្រាយបំភ្លឺបាននៅឡើយទេនៅព្រឹកថ្ងៃអង្គារនេះ។

    សូមបញ្ជាក់ថា បើទោះបីចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅតែបន្តកើនឡើងមិនថមថយក៏ដោយ ក៏ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី០៦ ខែឧសភា តទៅ។ ប៉ុន្តែតំបន់មួយចំនួនដែលនៅតែមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងអាចបន្តបិទដដែលតាមការសម្រេចរបស់អភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្រ្តក្នុងរាជធានី និងការសម្រេចរបស់អភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្រ្តក្នុងខេត្តកណ្តាល៕

    ប្រភពព័ត៌មានៈRFI

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព 

    ព័ត៌មានដែលមានទំទាក់ទំទង

    រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1022ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន2293ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន2358ដង សេចក្តីជូនដំណឹង   អាន898ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន981ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1424ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន291ដង CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន962ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន786ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន990ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាពសហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផងក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      9192នាក់
    ម្សិលមិញ    11345នាក់
    សប្ដាហ៍នេះ    20548នាក់
    ខែនេះ    198148នាក់
    ឆ្នាំនេះ   1846609នាក់
    សរុប   40140287នាក់
    ថ្ងៃទី 15 ខែ 06 ឆ្នាំ 2021 ម៉ោង 17:05