ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2021 វេលាម៉ោង 01:28 នាទី ចំនួនអានៈ 1621

ព្រៃលិចទឹកតំបន់​ហាម​ឃាត់​ ជម្រកត្រីពងកូន​នៅរដូវ​វស្សា ប្រហែល​០១​ហិច​តា​ស្ថិត​​ក្នុង ​ភូមិ​គោគធ្លក ឃុំកណ្តែក ស្រុក​ប្រាសាទ​បាគង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយរាបដល់ដី​ក្នុង​គោល​បំណង​យក​ធ្វើ​ជាកម្ម​សិទ្ធិផ្ទាល់ខ្លួន។

កាលពីរសៀលថ្ងៃច័ន្ធទី៣ ខែឧសភា ឆ្នាំ២០២១ កាសែតកម្ពុជាសុវណ្ណភូមិ បាន​ទទួល​ទូរស័ព្ទ​ពី​ពលរដ្ឋ ដែលពួកគាត់​​បាន​រាយការណ៍​មក​ថា នៅចំណុចខាងកើតកន្ត្រប់ ខាងកើត​ផ្លូវ​ព្រំប្រទល់​ភូមិ​បុស្សក្រឡាញ់ សង្កាត់ជ្រាវ និង ភូមិគោគធ្លក ឃុំកណ្តែកមាន​ការ​ឈូសឆាយព្រៃលិច​ទឹក​តំបន់បីដែល​ជា​តំបន់​ហាមឃាត់ការ​ពារសម្រាប់ជម្រក​ត្រីពងកូននៅរដូវ​វស្សា ត្រូវ​បាន​ជន​មិន​​ស្គាល់មុខ​ឈួសឆាយព្រៃរាប​ស្មើ​ដល់ដីអស់​ប្រហែល​មួយ​ហិចតា។ ខណ:នោះ​ក្រុម​ការ​ងារ​ ការសែត​កម្ពុជាសុវណ្ណភូមិ បាន​ចុះ​ទៅ​ដល់​កន្លែងឈូសឆាយដើម្បី​ថតយក​រូបភាពជាក់​ស្តែង។

នៅថ្ងៃដដែលនេះ លោក ជាម៉ូវ មេភូមិ​គោគធ្លក បានប្រាប់តាម​ទូរស័ព្ទថា លោក​ពុំបាន​ដឹង​រឿង​ឈូស​ព្រៃលិចទឹក​ខាងលើ​នេះទេ ព្រោះ​តាំង​ពី​លោក​ច្រូតស្រូវ​រួច លោក​ពុំដែល​បាន​ចុះ​ទៅ​វាល​ក្រោក​ទៀតឡើយ។ ចំណែកឯលោកស្រី មិល សុគង្គា មេឃុំកណ្តែក ក៏បាន​ប្រាប់​តាម​ទូរស័ព្ទ​ផង​ដែរថា លោកស្រីពុំបាន​ដឹងរឿង​ឈូសព្រៃលិចទឹកនេះដែរ ព្រោះ​មួយរយ:នេះ​រវល់​តែ​ពី​រឿង​កូវីដ១៩។ លោកស្រីមេឃុំបានបន្ថែមថា ចាំអោយក្រុម​ការងារគេចុះទៅមើល កន្លែងឈូសឆាយ​ព្រៃលិចទឹកនោះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​កណ្តែកមួយចំនួន​បាន​លួច​បង្ហើប​អោយ​ដឹងថា ការកាប់​រុក​រាន​ទន្ទ្រាន​ដីព្រៃ​ដែល​​ជា​សម្បត្តិរដ្ឋ និងឈូសឆាយព្រៃ​លិច​ទឹក ​នៅ​ឃុំ​កណ្តែក​នេះ​មិន​មែន​ទើប​តែកើត​ឡើង​​នោះ ទេ គឺ​វាកើត​ឡើង​ដដែលៗ​ជា​យូរ​ឆ្នាំណាស់មក​ហើយ ម្យ៉ាង​វិញ​ទៀត​បើទោះ​ជាមេភូមិ​មេឃុំ​គេដឹង​ក៏គេ​មិន​ប្រាប់​អ្នក​ណាដែរ អ្វីៗវា​កើត​ឡើង​ជាប្រព័ន្ធអស់​ទៅ​ហើយ សម្រាប់​អ្នក​មាន​លុយ មាន​បក្សពួក​ មាន​ខ្សែ មាន​ខ្នងបង្អែក។

ពលរដ្ឋ​បាន​រិះគន់ថា បើធ្វើ​មេភូមិ​ មេឃុំ ការ​ពារធនធានធម្មជាតិនៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មិន​បាន​ ហើយ​ឆ្លើយ​ថាមិន​ដឹង​យក​រួច​ខ្លួន​អញ្ចឹង ខំប្រឹង​ធ្វើ​មេភូមិ​មេឃុំធ្វើ​អី?​ ម្តេច​មិន​សុំ​ថ្នាក់​លើ​លាលែងពី​ដំណែងទៅ ទុក​អោយ​អ្នក​មានសមត្ថភាព​គេ​ធ្វើ​ម្តង ក្រែងវាគង់វង់បានខ្លះ។

ពលរដ្ឋ​នៅឃុំ​កណ្តែក ស្នើសុំទៅលោក សូ ផ្លាតុង អភិបាល​ស្រុក​ប្រាសាទបាគង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ និង ជាពិសេស ឯកឧត្តម​ ទៀ សីហា អភិបាល គណអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការ​រឹតបន្តឹង និង ដាក់ទោសទណ្ឌតាម​ច្បាប់ ចំពោះ​ជន​ខិល​ខូច​ដែល​តែង​តែ​បំផ្លិច​បំផ្លាញ​ធនធានធម្មជាតិ ដូច​ជាករណីកាប់បំផ្លាញ​ព្រៃឈើ ឈូសឆាយព្រៃព្រៃលិចទឹក​ខាងលើ​នេះជាដើម៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1547ដង សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់   អាន1414ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន846ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1493ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1595ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1465ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន3211ដង ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន3871ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1324ដង ទំនៀមសែនក្រុងពាលី   អាន2517ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      26047នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    172531នាក់
ខែនេះ    555811នាក់
ឆ្នាំនេះ   1938043នាក់
សរុប   51297969នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 19:58