ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2021 វេលាម៉ោង 02:14 នាទី ចំនួនអានៈ 1435

ព្រៃលិចទឹកតំបន់​ហាម​ឃាត់​ ជម្រកត្រីពងកូន​នៅរដូវ​វស្សា ប្រហែល​០១​ហិច​តា​ស្ថិត​​ក្នុង ​ភូមិ​គោគធ្លក ឃុំកណ្តែក ស្រុក​ប្រាសាទ​បាគង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយរាបដល់ដី​ក្នុង​គោល​បំណង​យក​ធ្វើ​ជាកម្ម​សិទ្ធិផ្ទាល់ខ្លួន។

កាលពីរសៀលថ្ងៃច័ន្ធទី៣ ខែឧសភា ឆ្នាំ២០២១ កាសែតកម្ពុជាសុវណ្ណភូមិ បាន​ទទួល​ទូរស័ព្ទ​ពី​ពលរដ្ឋ ដែលពួកគាត់​​បាន​រាយការណ៍​មក​ថា នៅចំណុចខាងកើតកន្ត្រប់ ខាងកើត​ផ្លូវ​ព្រំប្រទល់​ភូមិ​បុស្សក្រឡាញ់ សង្កាត់ជ្រាវ និង ភូមិគោគធ្លក ឃុំកណ្តែកមាន​ការ​ឈូសឆាយព្រៃលិច​ទឹក​តំបន់បីដែល​ជា​តំបន់​ហាមឃាត់ការ​ពារសម្រាប់ជម្រក​ត្រីពងកូននៅរដូវ​វស្សា ត្រូវ​បាន​ជន​មិន​​ស្គាល់មុខ​ឈួសឆាយព្រៃរាប​ស្មើ​ដល់ដីអស់​ប្រហែល​មួយ​ហិចតា។ ខណ:នោះ​ក្រុម​ការ​ងារ​ ការសែត​កម្ពុជាសុវណ្ណភូមិ បាន​ចុះ​ទៅ​ដល់​កន្លែងឈូសឆាយដើម្បី​ថតយក​រូបភាពជាក់​ស្តែង។

នៅថ្ងៃដដែលនេះ លោក ជាម៉ូវ មេភូមិ​គោគធ្លក បានប្រាប់តាម​ទូរស័ព្ទថា លោក​ពុំបាន​ដឹង​រឿង​ឈូស​ព្រៃលិចទឹក​ខាងលើ​នេះទេ ព្រោះ​តាំង​ពី​លោក​ច្រូតស្រូវ​រួច លោក​ពុំដែល​បាន​ចុះ​ទៅ​វាល​ក្រោក​ទៀតឡើយ។ ចំណែកឯលោកស្រី មិល សុគង្គា មេឃុំកណ្តែក ក៏បាន​ប្រាប់​តាម​ទូរស័ព្ទ​ផង​ដែរថា លោកស្រីពុំបាន​ដឹងរឿង​ឈូសព្រៃលិចទឹកនេះដែរ ព្រោះ​មួយរយ:នេះ​រវល់​តែ​ពី​រឿង​កូវីដ១៩។ លោកស្រីមេឃុំបានបន្ថែមថា ចាំអោយក្រុម​ការងារគេចុះទៅមើល កន្លែងឈូសឆាយ​ព្រៃលិចទឹកនោះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​កណ្តែកមួយចំនួន​បាន​លួច​បង្ហើប​អោយ​ដឹងថា ការកាប់​រុក​រាន​ទន្ទ្រាន​ដីព្រៃ​ដែល​​ជា​សម្បត្តិរដ្ឋ និងឈូសឆាយព្រៃ​លិច​ទឹក ​នៅ​ឃុំ​កណ្តែក​នេះ​មិន​មែន​ទើប​តែកើត​ឡើង​​នោះ ទេ គឺ​វាកើត​ឡើង​ដដែលៗ​ជា​យូរ​ឆ្នាំណាស់មក​ហើយ ម្យ៉ាង​វិញ​ទៀត​បើទោះ​ជាមេភូមិ​មេឃុំ​គេដឹង​ក៏គេ​មិន​ប្រាប់​អ្នក​ណាដែរ អ្វីៗវា​កើត​ឡើង​ជាប្រព័ន្ធអស់​ទៅ​ហើយ សម្រាប់​អ្នក​មាន​លុយ មាន​បក្សពួក​ មាន​ខ្សែ មាន​ខ្នងបង្អែក។

ពលរដ្ឋ​បាន​រិះគន់ថា បើធ្វើ​មេភូមិ​ មេឃុំ ការ​ពារធនធានធម្មជាតិនៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មិន​បាន​ ហើយ​ឆ្លើយ​ថាមិន​ដឹង​យក​រួច​ខ្លួន​អញ្ចឹង ខំប្រឹង​ធ្វើ​មេភូមិ​មេឃុំធ្វើ​អី?​ ម្តេច​មិន​សុំ​ថ្នាក់​លើ​លាលែងពី​ដំណែងទៅ ទុក​អោយ​អ្នក​មានសមត្ថភាព​គេ​ធ្វើ​ម្តង ក្រែងវាគង់វង់បានខ្លះ។

ពលរដ្ឋ​នៅឃុំ​កណ្តែក ស្នើសុំទៅលោក សូ ផ្លាតុង អភិបាល​ស្រុក​ប្រាសាទបាគង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ និង ជាពិសេស ឯកឧត្តម​ ទៀ សីហា អភិបាល គណអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការ​រឹតបន្តឹង និង ដាក់ទោសទណ្ឌតាម​ច្បាប់ ចំពោះ​ជន​ខិល​ខូច​ដែល​តែង​តែ​បំផ្លិច​បំផ្លាញ​ធនធានធម្មជាតិ ដូច​ជាករណីកាប់បំផ្លាញ​ព្រៃឈើ ឈូសឆាយព្រៃព្រៃលិចទឹក​ខាងលើ​នេះជាដើម៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1540ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1419ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1324ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន1534ដង ក្រុមហ៊ុនស្រាបៀរ១ចំនួនដាក់ស្លាកយីហោផ្សាយពាណិកកម្មពេញចិញ្វើមផ្លូវ    អាន1481ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1402ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1767ដង កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន1491ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1469ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន4286ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1889នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    7643នាក់
ខែនេះ    316811នាក់
ឆ្នាំនេះ   2327350នាក់
សរុប   51687276នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 17:29