HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 05 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 1709

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human RightsWatch) រិះគន់​អាជ្ញាធរ​កម្ពុជា ដែល​មិន​បាន​ស៊ើបអង្កេត​ដោយ​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ​ដ៏​លេចធ្លោ​ម្នាក់ ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalearm Satsaksit) នៅក្នុង​រាជធានី​ភ្នំពេញ កាល​ពី​មួយ​ឆ្នាំមុន​។ ការរិះគន់​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែ​មិថុនា ចំ​ខួប​មួយឆ្នាំ​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​សកម្មជន​នយោ​បាយ​ថៃ​រូប​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើង​ថា រយៈពេល​មួយឆ្នាំ​មក​នេះ អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ស៊ើបអង្កេត​ដោយ​ម៉ឺងម៉ាត់​នោះ​ទេ ចំពោះ​ករណី​បាត់​ខ្លួន​ដោយ​បង្ខំ​សកម្មជន​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​ពិនិត្យ​ឃើញ​ថា ក្នុង​ពេល​ជាមួយ​គ្នា​នេះ អាជ្ញាធរ​រដ្ឋាភិបាល​ថៃ​បាន​ចូលរួម​ចំណែក​តិចតួច​បំផុត ក្នុង​ការ​ស៊ើបអង្កេត ឬ​ជំរុញ​ឲ្យ​មាន​ដំណើរការ​ស៊ើប​អង្កេត​ករណី​នេះ។

នាយក​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាមស៍ (Brad Adams) លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី៤ មិថុនា ថា មួយឆ្នាំ​មក​នេះ ការ​បរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ស្វែងរក​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ កាន់តែ​លេចចេញ​ច្បាស់​ឡើង។ លោក​បន្ត​ថា អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ កំពុងតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណើរ​យឺតយ៉ាវ​របស់​ពួកគេ​ក្នុង​ការ​ស៊ើបអង្កេត​ដោយ​ចេតនា ទោះបីជា​ករណី​ចាប់ពង្រត់​នេះ កើតឡើង​កណ្តាល​ថ្ងៃ និង​នៅ​ចំពោះមុខ​សាក្សី​ជាច្រើន​នាក់​ក្តី។ លោក ប្រ៊ែដ អាដាមស៍ សង្កត់ធ្ងន់​ថា ភាព​ព្រងើយកន្តើយ​បែបនេះ នាំ​ឱ្យ​គេ​គិតថា រដ្ឋាភិបាល​កម្ពុជា និង​ថៃ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​លោក វ៉ាន់ឆាឡឺម នេះ។

សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ មាន​វ័យ ៣៧​ឆ្នាំ ត្រូវ​បាន​ជនប្រដាប់អាវុធ​មួយ​ក្រុម​ចាប់ពង្រត់ កាលពី​ម៉ោង​ជាង​៤​ល្ងាច ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២០ ក្នុង​ពេលដែល​លោក​កំពុង​ដើរ​តាមផ្លូវ​ទៅ​ទិញ​ម្ហូបអាហារ​នៅ​មុខ​ខុនដូ ស្នាក់នៅ​របស់​លោក​ឈ្មោះ មេគង្គ ហ្គាឌិន (Mekong Garden)​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា មាន​សាក្សី​ជាច្រើន​នាក់ បាន​ឃើញ​បុរស​ប្រមាណ​បី​ទៅ​បួន​នាក់ បាន​ចាប់​រុញ​លោក វ៉ាន់ ឆាឡឺម ចូលក្នុង​រថយន្ត​ម៉ាកតូយ៉ូតា ហាយឡែនឌ័រ (Toyota Highlander)​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កម្ពុជា 2X2307 ហើយ​បើក​យ៉ាង​លឿន​ចេញ​ទៅ​បាត់​តែម្តង​។ អ្នក​រិះគន់​រដ្ឋាភិបាល​ថៃ​រូប​នេះ បាន​រត់គេច​ចេញ​ពី​ប្រទេស​កំណើត​របស់​ខ្លួន បន្ទាប់ពី​រដ្ឋប្រហារ​យោធា ឆ្នាំ​២០១៤ និង​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​នៅតែ​បន្ត​រិះគន់​រដ្ឋាភិបាល​ថៃ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​គាត់។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ បងស្រី​របស់​លោក គឺ​លោកស្រី ស៊ីថាណាន់ សាតស័ក្ដិសិទ្ធិ (Sitanun Satsaksit) និង​ក្រុម​មេធាវី​ការពារ​ក្តី​របស់​គាត់ បាន​ចូល​ទៅ​បំភ្លឺ​នៅមុខ​ចៅក្រម​ស៊ើបសួរ​តុលាការក្រុង​ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​រក​យុត្តិធម៌​ជូន​ប្អូនប្រុស។ លោកស្រី បាន​ដាក់​ភស្តុតាង​ជា​ឯកសារ​ចំនួន ១៧៧​ទំព័រ និង​ផ្តល់​សក្ខីកម្ម ជាច្រើន ដែល​បង្ហាញ​ថា លោក វ៉ាន់ឆាឡឺម បាន​ស្នាក់នៅ​ភ្នំពេញ​ពេល​ត្រូវ​បាន​គេ​ចាប់ជំរិត។

ទោះជា​បែបនេះ​ក្តី​មេធាវី​ការពារ​ក្ដី​ឱ្យ​បងស្រី​លោក វ៉ាន់ឆាឡឺម គឺ​លោក សំ ចំរើន ថ្លែង​ថា ចាប់តាំងពី​ថ្ងៃ​បងស្រី​ជនរងគ្រោះ​ចូល​បំភ្លឺ និង​ថ្ងៃ​ដាក់​ឯកសារ​នោះ​មក តុលាការ មិន​ដែល​បាន​កោះហៅ​ទៅ​បំភ្លឺ​ជាថ្មី ឬ​ជូនដំណឹង​អំពី​លទ្ធផល​នៃ​ដំណើរការ​ស៊ើបអង្កេត​នោះ​ទេ​។ លោក​បន្ត​ថា កន្លង​មក លោក​ធ្លាប់​បាន​ដាក់​លិខិត​ស្នើសុំ​បំពេញ​កិច្ច​មួយ​ចំនួន​ទៅ​តុលាការ​ដែរ ហើយ​ពេលនោះ​ចៅ​ក្រុម​ស៊ើបសួរ បាន​បញ្ជាក់​ផ្ទាល់មាត់​ថា គាត់​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ស៊ើប​ជំនួស​មួយ​រួច​ហើយ ប៉ុន្តែ​បដិសេធ​ក្នុង​ការ​បង្ហាញ​ដីកា​នោះ។ មេធាវី​រូប​នេះ បញ្ជាក់​ថា ពេល​នេះ លោក​កំពុង​ព្យាយាម​ស្នើសុំ​ពិនិត្យមើល​ដីកា​បង្គាប់​ឲ្យ​ស៊ើបសួរ​នោះ ដើម្បី​ដឹង​ឲ្យ​ច្បាស់​ថា តើ​សមត្ថកិច្ច​ក្នុង​ស្ថាប័ន​ណាមួយ​ជា​អ្នក​ទទួល​បន្ទុក​ស៊ើបសួរ ហើយ​ស៊ើបសួរ​លើ​ចំណុច​អ្វីខ្លះ៖ «យើង​កាលណា​ឯកសារ​មួយចំនួន​ក្នុងនាម​ជា​មេធាវី ហើយ​មាន​វិជ្ជាជីវៈ​ធម្មតា​អាច​ពិនិត្យ​ឯកសារ​សំណុំរឿង​ដោយ​ពេញលេញ​និង​ដោយ​គ្រប់​ជ្រុងជ្រោយ។ អ៊ីចឹង​ទៅ អត់​បាន​ពិនិត្យ​ឯកសារ​មួយចំនួន​យើង ជា​មេធាវី​របស់​ជនរងគ្រោះ បារម្ភ​ខ្លាច​ដំណើរការ​វា​អត់​បាន​ប្រព្រឹត្ត​ទៅ​បាន​រលូន ម៉ត់ចត់ និង​មាន​ប្រសិទ្ធភាព ។ យើង​ជា​មេធាវី​ក៏​មាន​ព្រួយបារម្ភ​ដែរ​លើ​ការ​យឺតយ៉ាវ ឬ​លើ​ប្រសិទ្ធភាព​នៃ​ការ​ស៊ើបសួរ»។

ទាក់ទង​ករណីនេះ អ្នកនាំពាក្យ​ប៉ូលិស​ក្រុងភ្នំពេញ លោក សាន សុខសីហា បដិសេធ​ក្នុង​ការ​ឆ្លើយតប ដោយ​លោក​បង្វែរ​ឲ្យ​សាកសួរ​ទៅ​ខាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​វិញ៖ «ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង ថា សូម​ឲ្យ​ជួយ​សួរ​ទៅ​ខាង​អគ្គស្នងការ​នគរបាល​ជាតិ ព្រោះ​ការងារ​នេះ​នៅ​ខាងលើ​គេ​អ្នក​ធ្វើការងារ​នេះ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន និង​អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ជាច្រើន​លើក ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​យល់ស្រប​ចំពោះ​ការ​លើកឡើង​របស់​អង្គការ​យូមែន រ៉ៃត៍ វ​ច្ឆ ព្រោះ​ករណី​របស់​លោក វ៉ាន់ ឆាឡឺម បាន​កើតឡើង​មួយឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​ទាំង​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌ និង​រហូត​ចូល​ដល់​ស្ថាប័ន​តុលាការ ក៏​នៅ​មិន​ទាន់​បំភ្លឺ​ករណីនេះ​ឱ្យ​បាន​ច្បាស់លាស់ ជាពិសេស​អំពី​ដំណើរការ និង​លទ្ធផល​ស៊ើបអង្កេត ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មាន​ទំនុកចិត្ត​នោះ​ទេ។ លោក យល់​ថា អាជ្ញាធរ​កម្ពុជា គួរតែ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ដោយមាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ និង​អ្នកជំនាញ​ឯករាជ្យ ដើម្បី​ឱ្យ​សាធារណជន និង​សហគមន៍​អន្តរជាតិ អាច​ជឿ​ទុកចិត្ត​បាន និង​បញ្ជៀស​ការរិះគន់ ឬ​ការ​ចោទប្រកាន់​ផ្សេងៗ៖ «​ចង់​មិន​ចង់​គេ​មានការ​រិះគន់​អ៊ីចឹង​ហើយ ក៏ប៉ុន្តែ​បើសិន​ខាង​កម្ពុជា​យើង មិន​ចង់​ឲ្យ​មានការ​រិះគន់​គឺ​ទាល់តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការងារ​នេះ ហើយ​បង្ហាញ​ទៅ​ក្រុម​គ្រួសារ ឬក៏​សាធារណជន​ថា ខ្លួន​បាន​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​យកចិត្តទុកដាក់​ហើយ​ក្នុង​លក្ខណៈ​ណាមួយ​ដែល​គេ​ជឿទុក​ចិត្ត​បាន ប៉ុន្តែ​យើង​ឃើញ​ហើយ​ដូច​អត់​មាន​ឃើញ​អ្វី​ជា​ដុំកំភួន​សោះ​»។

កន្លង​មក ស្ថាប័ន​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ក៏​ខ្វាយខ្វល់​យ៉ាង​ខ្លាំង​អំពី​ជោគវាសនា​របស់​លោក វ៉ាន់ ឆាឡឺម និង​បាន​ផ្ញើ​លិខិត​ផ្លូវការ​ចំនួន​២​លើក​ជូន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យ​ផ្តល់​ព័ត៌មាន​ទាំងឡាយ​ជុំវិញ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នេះ​នៅ​រាជធានី​ភ្នំពេញ។ ទោះជា​យ៉ាងណា អាជ្ញាធរ​កម្ពុជា​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​នោះ​នៅឡើយ​ទេ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊េដ អាដាមស៍ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​និង​ថៃ មិន​អាច​លុបបំបាត់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ លោក វ៉ាន់ឆាឡឺម បាន​ឡើយ​។ លោក អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ​ទាំងឡាយ ត្រូវតែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ថៃ ឱ្យ​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​គ្រប់បែប​យ៉ាង ដើម្បី​ស្វែងរក​លោក វ៉ាន់ឆាឡឺម និង​ផ្តល់​យុត្តិធម៌​សម្រាប់​គាត់ និង​គ្រួសារ​របស់​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភពព័ត៌មានៈ RFA

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន1789ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1768ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1298ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1718ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1518ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន1748ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1511ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន3009ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1390ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1465ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      21695នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    168179នាក់
ខែនេះ    551459នាក់
ឆ្នាំនេះ   1933691នាក់
សរុប   51293617នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 17:14