ព័ត៌មានក្ដៅ

    ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ

    ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 11:30 នាទី ចំនួនអានៈ 363

    ការឈូសឆាយដីផ្នូរខ្មោច (កប់ខ្មោច)ធ្វើជាដីឡូតិ៍សម្រាប់លក់ ដែល​រឿងហួស​ចិត្ត​ពុំធ្លាប់មាននោះ ស្ថាបនិករបស់សមាគមសពគ្រីស្ទាន និងជាប្រធានសមាគម គ្រូគង្វាលប្រចាំខេត្តសៀមរាប គ្រោងដាក់ពាក្យប្តឹងទៅតុលាការដើម្បីស្វែងរកយុត្តិអោយគ្រួសារនៃសព​។

    ដីផ្នូរខ្មោចឬដីកប់ខ្មោច ដែលត្រូវបានគេឈូសឆាយ បោះបង្គោលធ្វើជាដីឡូតិ៍ សម្រាប់លក់ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថាបនិករបស់សមាគមសព គ្រី ស្ទាន និងជាប្រធានសមាគមគ្រូគង្វាល លោកប្រាក់ វុទ្ធី បានថ្លែងតាមទូរស័ព្ទប្រាប់អ្នកយក​ព័ត៌មាន​យើង​កាល​ពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញថា លោកនឹងប្តឹងទៅតុលាការ ចំពោះអ្នកឃុបឃិត​គ្នាឈូសឆាយដីផ្នូរខ្មោចនេះ យកធ្វើជាដីពុះឡូតិ៍សម្រាប់លក់ ហើយដីនេះមានទំហំ៥០ម៉ែត្រ គុណ១០០ម៉ែត្រ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។

    កាលពីអំឡុងឆ្នាំ២០០៤ អង្គការ វិហារមេថីឌីសកម្ពុជា បានប្រគល់អោយសមាគមសពគ្រីស្ទាន ទុកសម្រាប់កប់សព ដូច្នេះចំពោះបុគ្គល ដែលឃុបឃិតគ្នារំលោភបំពានយកដីនេះធ្វើជាកម្មសិទ្ធិ ឬពុះឡូតិ៍លក់ត្រូវតែទទួលទោសតាមផ្លូវច្បាប់។ លោក ប្រាក់វុទ្ធី បាន​បន្តថា ក្នុងរយៈកាលនេះខាងលោកមិន បានដឹងថា មានជនឃុបឃិតទៅឈូសឆាយផ្នូរខ្មោចដើម្បីយកដីពុះចែកគ្នាលក់អញ្ចឹងទេ តែបើមានអញ្ចឹងមែន លោកនឹងរៀបចំដើម្បីដាក់ពាក្យប្តឹងលើជនដែលជាប់ពាក់ព័ន្ធទៅតាមផ្លូវច្បាប់។

    លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានថ្លែងថា ករណីនេះលោកនៅមិនទាន់ដឹងច្បាស់ដែរទេ តែអាចសួរទៅលោក ឃន់ សុខន ថៅកែដីឡូតិ៍ខាង​លើ​ទើបដឹងច្បាស់។

    លោក ឃន់ សុខន ថៅកែដីឡូតិ៍ ក្នុងភូមិ​បុស្សក្រឡាញ់ សង្កាត់ជ្រា ក្រុងសៀម​រាប បានប្រាប់ចាង​ហ្វាង​កាសែត កម្ពុជាសុវណ្ណភូមិ ដោយផ្ទាល់មាត់ កាលពីរសៀលថ្ងៃទី០៩ ខែមុថុនា ឆ្នាំ២០២១នៅកន្លែងដីឡូតិ៍ផ្នូខ្មោច​ថា មុនលោកពុះដីឡូតិ៍នេះ លោកបានរត់ច្បាប់ត្រឹមត្រូវ​អស់ហើយ រងចាំតែខាង​លោក ចាន់ ឆ្វៀល គ្រូគង្វាលចាស់​គាស់សពចេញ​តែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះលោក ឃន់ សុខន បានបញ្ជាអោយលោក ផ្លុងរ៉េត ចាងហ្វាង​កាសែត​កម្ពុជាសុវណ្ណ​ភូមិ​លុប​វីដេអូឡាយលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ចោលទៀតផង តែត្រូវ​លោក​ចាងហ្វាង​រូប​នេះ​បដិសេធន៍។

    អង្គភាពកាសែត កម្ពុជាសុវណ្ណភូមិ ពុំអាច​សុំការបកស្រាយពីលោក ចាន់ ឆ្វៀល គ្រូគង្វៀលចាស់​បាន​ទេ ព្រោះគ្មានលេខ​ទូរស័ព្ទសម្រាប់ធ្វើ​ការ​ទំនាក់ទំនង។

    លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់តាមទូរស័ព្ទថា រាល់ការឈូសឆាយពុះជាដីឡូតិ៍ត្រូវមានលិខិតកាន់កាប់ដី និងច្បាប់អនុញ្ញាតត្រឹមត្រូវ។ មិនចឹងទេគឺខុសច្បាប់។ តែបើដីខាងលើនៅជាប់ពាក់ព័ន្ធនិងសមាគម ខាងសមាគមអាចមកដាក់ ពាក្យនៅសាលាក្រុងបាន។ លោកអភិបាលក្រុងបន្តថា ថ្វីត្បិតអាជ្ញាធរក្រុងមិនទាន់បានចុះទៅពិនិត្យ ទីតាំងដីនោះពិតមែន តែបើពិនិត្យឃើញ ថាដីនោះស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរបឹងទន្លេសាប សាលាក្រុងមិនអនុញ្ញាតច្បាប់ឡើយ។

    យ៉ាងណាមិញ លោកប្រាក់ វុទ្ធី នៅតែបញ្ជាក់ជំហរ របស់ខ្លួនថា នឹងរៀបចំឯកសារដាក់ពាក្យប្តឹង ព្រម​ទាំងធ្វើសន្និសីទកាសែត នៅលើដីផ្នូរខ្មោចតែម្តង ដើម្បីដឹងថា មានបុគ្គលណាខ្លះជាប់ពាក់ព័ន្ធ ហើយចេញមកតតាំង៕ ដោយ៖ វិនិច្ឆ័យ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន1085ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1517ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1023ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1181ដង លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកត?...    អាន996ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1356ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន3370ដង ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន871ដង លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន222ដង រឿងរ៉ាវ ទង់ជាតិខ្មែរនៅលើទ្រនាប់ជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   អាន9622ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
    លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយបែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
    ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័នប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2628នាក់
    ម្សិលមិញ    7867នាក់
    សប្ដាហ៍នេះ    55800នាក់
    ខែនេះ    245289នាក់
    ឆ្នាំនេះ   2338459នាក់
    សរុប   40632137នាក់
    ថ្ងៃទី 24 ខែ 07 ឆ្នាំ 2021 ម៉ោង 12:24