ព័ត៌មានក្ដៅ

    នៅទីបំផុត តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បានសម្រេច បើទោះបីជាអ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងវិញក៏ដោយ!

    ដោយៈ Siem Reap ភ្នំពេញ ថ្ងៃទី 24 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 10:07 នាទី ចំនួនអានៈ 2612

    នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា សម្តែងមួយរូប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ "ញ"ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។

    គួរបញ្ជាក់ដែរថា លោក អេដវីន ត្រូវបានសមត្ថកិច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ភាគីនារីរងគ្រោះជាអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណី អំពើហិង្សាយ៉ាងព្រៃផ្សៃ បង្កឲ្យមានរបួសស្នាម ជាច្រើនកន្លែង និងបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានជនរងគ្រោះ ស្នាក់នៅ ដែលលំនៅដ្ឋាននេះ គឺជាកម្មសិទ្ធិរបស់ម្តាយបង្កើតជនរងគ្រោះ។

    តាមពាក្យបណ្តឹងរបស់ អ្នកនាង សុទ្ធ បញ្ចកា បានរៀបរាប់ថា នៅឆ្នាំ២០១៤ ខ្លួនបានរៀនចប់អនុបណ្ឌិតផ្នែកគ្រប់គ្រង។ នៅឆ្នាំ២០១៥ ខ្លួនបានរៀបការជាមួយបុរសម្នាក់ រហូតបានកូនស្រី០២នាក់។ ដោយការរស់នៅមិនចុះសម្រុងគ្នា នៅឆ្នាំ២០១៨ ខ្លួនបានលែងលះជាមួយប្តី ដោយចែកកូនស្រីម្នាក់មួយ។ នៅឆ្នាំ២០១៩ ខ្លួនបានចាប់ផ្តើមស្គាល់ យិត មាសឧស្សាហ៍ ហៅ អេដវីន ហើយក៏បានស្រឡាញ់គ្នា និង រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ដោយស្នាក់នៅផ្ទះរបស់ អេដវីន។ ក្នុងអំឡុងពេលរស់នៅជាមួយគ្នា ពួកខ្លួនតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ពេលខ្លះ អេដវីន បានប្រើអំពើហិង្សាវាយដំមកលើខ្លួន បណ្តាលឲ្យមានស្នាកស្នាមពេញខ្លួនផងដែរ បើសរុបមកដល់ពេលនេះគឺចំនួន ៧ដងមកហើយ។ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រូបខ្លួន និង អេដវីន បានចែកផ្លូវគ្នា និងលែងរស់នៅជាមួយគ្នាជាបន្តទៀត។ ក្រោយបែកគ្នាបាន ០៣ថ្ងៃ អេដវីន បានបង្ហោះសារជាអក្សរតាមបណ្តាញសង្គម ថាខ្លួនមានសាហាយជាមួយអ្នកផ្សេង និងមានការជេរប្រមាថមកលើរូបខ្លួន តែខ្លួនឃើញដូច្នោះក៏មិនតបតដែរ។ ក្រោយមកនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ខ្លួនបានចូលទៅស្នាក់នៅផ្ទះម្តាយបង្កើត ក្នុងបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៤និង១០នាទីទាបភ្លឺ ខ្លួនបានវិលត្រឡប់ពីផឹកស៊ីជាមួយមិត្តភក្តិ និងបានពឹងមិត្តម្នាក់ឈ្មោះ រតនា ជួយជូនខ្លួនមកផ្ទះ ពេលនោះខ្លួនស្រវឹងខ្លាំងពេក ក៏បានចូលដេកក្នុងបន្ទប់ លុះមួយសន្ទុះក្រោយមកខ្លួនក៏ភ្ញាក់ឡើង ឃើញមិត្តខ្លួនឈ្មោះ រតនា កំពុងតែវាយគ្នា ជាមួយ អេដវីន ហើយ អេដវីន បានអុកឡុកបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ អស់ជាច្រើន។ ដោយមានការភ័យស្លន់ស្លោរ មិនដឹងធ្វើយ៉ាងម៉េច ខ្លួនក៏បានបើកឡានចេញពីផ្ទះមួយជុំ ក៏ត្រឡប់មកវិញ ឃើញពួកគេទាំង២នាក់ ឈប់វាយគ្នា ខ្លួនក៏ហៅ អេដវីន ឲ្យចូលក្នុងផ្ទះ ស្រាប់តែអេដវីន ទះខ្លួនចំនួន ៣ដៃ ហើយច្រានខ្លួន ដួលទៅលើឥដ្ឋការ៉ូ និងដកយកខ្សែក្រវ៉ាត់របស់គាត់ មកវាយលើរូបខ្លួនជាច្រើនខ្សែក្រវ៉ាត់ ត្រូវចំក្បាល ចំដៃ ចំខ្លួន ចំជើង ធ្វើឲ្យខ្លួនឈឺចុកចាប់ជាខ្លាំង។ ពេលវាយមកលើខ្លួនរួចហើយ អេដវីន បានចាប់បង្ខំឲ្យខ្លួនរួមភេទ រហូតបានសម្រេច ទាំងខ្លួនកំពុងមានស្នាមរបួសពេញខ្លួន បន្ទាប់មកចាប់បោចសក់ខ្លួន អូសចុះពីកាំជណ្តើដាក់លើម៉ូតូ ដឹកទៅផ្ទះម្តាយខ្លួនមួយទៀត នៅម្តុំស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ដើម្បីឲ្យអ្នកផ្ទះខ្លួនបានដឹង។

    នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អ្នកនាង សុទ្ធ បញ្ចកា បានចូលដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្តឹងលោក យិត មាសឧស្សាហ៍ ហៅ អេដវីន ថាបានធ្វើសកម្មភាពហិង្សា មកលើខ្លួនប្រាណរបស់អ្នកនាង បណ្តាលមានរបួសស្នាមធ្ងន់ធ្ងរ ថែមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឲ្យខូចខាតអស់មួយចំនួន។

    នៅ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ លោក យិត មាសឧស្សាហ៍ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរ មនុស្ស ធ្វើការឃាត់ខ្លួន ហើយក្នុងថ្ងៃជាមួយគ្នានេះផងដែរ អ្នកនាង សុទ្ធ បញ្ចកា ក៏បានប្តូរចិត្តសុំដកពាក្យបណ្តឹង ឈប់ប្តឹង លោក អេដវីន ដោយមិនទាមទារសំណងអ្វីទាំងអស់។ ព្រមជាមួយគ្នានោះ ដោយ លោក អេដវីន នៅជាប់បណ្តឹង របស់ ម្តាយបង្កើតអ្នកនាង សុទ្ធ បញ្ចកា ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបណ្តឹងរបស់ ឈ្មោះ ហ៊ាង រតនា ពីបទបង្ករបួសស្នាម ផងនោះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ យិត មាសឧស្សាហ៍ ហៅ អេដវីន ទៅកាន់តុលាការដើម្បីផ្តន្ទាទោស។ ទោះបីជាយ៉ាងនេះក្តី អ្នកនាង សុទ្ធ បញ្ចកា ក៏មិនបានបញ្ឈប់នូវបំណងដកពាក្យ បណ្តឹងវិញនោះដែរ ដោយអ្នកនាងបានព្យាយាម ស្នើសុំដកពាក្យបណ្តឹងម្តងហើយម្តងទៀត នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង នៅសាលាដំបូងរាជធានីភ្នំពេញផងដែរ។

    តែនៅទីបំផុត លោក យិត មាសឧស្សាហ៍ ហៅ អេដវីន នៅតែត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឱ្យស្ថិត ក្រោមការពិនិត្យ ពីបទ អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន និងបទធ្វើឱ្យខូចខាតដោយចេតនា និងសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ៖ ៤៤៣៥ "ញ"ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ៕ប្រភព៖ បាត់ដំបង ប៉ុស្តិ៍

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  តារា  បទល្មើស 

    ព័ត៌មានដែលមានទំទាក់ទំទង

    គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន795ដង រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន2798ដង រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន886ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន885ដង បទល្មើសប្រេងគេចពន្ធចរាចណ៍ឡើងគំហុកតែសមត្ថកិច្ចធ្វើមិនដឹង   អាន867ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន1131ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន998ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1285ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1054ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន2075ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹកយោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
    រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
    បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹងមានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
    ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួសក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2696នាក់
    ម្សិលមិញ    7867នាក់
    សប្ដាហ៍នេះ    55868នាក់
    ខែនេះ    245357នាក់
    ឆ្នាំនេះ   2338527នាក់
    សរុប   40632205នាក់
    ថ្ងៃទី 24 ខែ 07 ឆ្នាំ 2021 ម៉ោង 12:43