ព័ត៌មានក្ដៅ

    ឈ្មួញធំៗនាំចូលទំនិញបង់ពន្ធគ្រប់និងទំនេញគេចពន្ធចូលតាមច្រកអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀងជាប្រភពចំណូលរបស់មន្ត្រីពុករលួយ

    ដោយៈ Siem Reap ខេត្តស្វាយរៀង ថ្ងៃទី 24 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 07:07 នាទី ចំនួនអានៈ 313

    24/06/2021

    ប្រភពពីមន្ត្រីនៅច្រកព្រំដែនទ្វេភាគីព្រៃវល្លិ៍ ឃុំថ្មីស្រុកកំពង់រោរ្តិ៍ខេត្តស្វាយរៀង បានឲ្យដឹងថា​ បច្ចុប្បន្នឈ្មួញធំៗជាច្រើននាក់នៅតែសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និ​ងទំនិញខុសច្បាប់តាមច្រកព្រៃវល្លិ៍ យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍កំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញយ៉ាងត្រជាក់ចិត្តព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា​។ ទន្ទឹមនឹងនេះការដែលលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍អាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺមានការសម្របសម្រួលពីសំណាក់លោកមេគយ ប្រធានការិយាល័យគយច្រកព្រៃវល្លិ៍ ដែលល្បីល្បាញខាងពុករលួយផងដែរ។​

    ប្រភពស្និទ្ធនឹងលោក ប៉ាង ឡេងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ បានឲ្យដឹងថា​ ទំនិញដែលឈ្មួញនិងអាជីវករនាំចូលតាមច្រកព្រៃវល្លិ៍យ៉ាងពេញបន្ទុកមានដូចជាបន្លែផ្លែឈើ មី គ្រឿងទេស គ្រឿងកំប៉ុង ភេសជ្ជៈច្រើនប្រភេទ កៅអីជ័រ ពូក ដែកលួស​ និងធុងជ័រជាដើម។ ក្រុមឈ្មួញនិងអាជីវករត្រូវបង់លុយតាមការកំណត់របស់​លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ទើបអាចនាំចូលទំនិញបានរលូនមិនប្រឈមនឹងការរំខាន។ សម្រាប់ទំនិញក្នុងមួយរ៉ឺម៉ក់គឺឈ្មួញនិងអាជីវករត្រូវបង់លុយពី៨ម៉ឺនរៀលទៅ១០ម៉ឺនរៀល មិនអាចតវ៉ាបានឡើយ ហើយត្រូវបង់លុយតាមការកំណត់របស់មន្ត្រីគយនៅច្រកព្រៃវល្លិ៍ ជាប្រចាំទៀតផង។​ សម្រាប់ឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញតាមរថយន្តត្រូវបង់លុយពី១៥ម៉ឺនរៀលទៅ៣០ម៉ឺនរៀល រហូតដល់រាប់ពាន់ដុល្លារ?។

    បើតាមការបង្ហើបពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ការដែលលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោ​យសារអាងមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោកប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ ល្បីល្បាញខាងពុករលួយជាយូរណាស់មកហើយ។ ជាក់ស្តែងថ្មីៗនេះ ក្រុមអាជីវករនិងឈ្មួញដែលនាំចូលទំនិញតាមច្រកព្រៃវល្លិ៍ បានលាតត្រដាងរឿងអាស្រូវពុករលួយរបស់លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ជាសាធារណៈ​ទៀតផង។មានត

    ប្រភព៖ ខ្មែរ អនឡាញ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

    ព័ត៌មានដែលមានទំទាក់ទំទង

    ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1082ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1352ដង ព្រះរាជអាជ្ញារងតុលាការយោធាត្រូវ​អង្គភាពប្រឆាំងអំ ពើពុករលួយចាប់ខ្លួន   អាន1037ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន904ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន2401ដង លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន989ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1091ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន2235ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន879ដង បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ   អាន976ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    ពុកខ្ញុំជាប៉ូលីសចរាចរណ៍ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
    ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី-ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
    ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែសិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
    ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើសយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
    ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនយោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2666នាក់
    ម្សិលមិញ    7867នាក់
    សប្ដាហ៍នេះ    55838នាក់
    ខែនេះ    245327នាក់
    ឆ្នាំនេះ   2338497នាក់
    សរុប   40632175នាក់
    ថ្ងៃទី 24 ខែ 07 ឆ្នាំ 2021 ម៉ោង 12:29