មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរិយាមាយាទឱ្យបានទេ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 1579

លោក ស៊ត់-សៃ មេប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ ក្រុងសៀមរាប បាន​បដិសេធន៍ជាច្រើន​ដង មិន​ធ្វើ​លិខិតបញ្ជាក់​កិរិយាមាយាទឱ្យ​ពលរដ្ឋម្នាក់រស់​នៅ​ក្នុងភូមិ​ជ្រាវ សង្កាត់ជ្រាវ ដោយលោក​បាន​អះអាង​ថា ”ឱ្យតែពួកជាប់គុគ ឬ ចេញពីគុគ លោក​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ“។

ពាក់ព័ន្ធករណីខាងលើនេះ លោក សៀ-ឆៃណា ពលរដ្ឋម្នាក់​រស់នៅក្នុង​​ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ​បាន​ប្រាប់អ្នកយក​ព័ត៌មានយើងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា ”ខ្ញុំ​បាន​ទៅដាក់ពាក្យសុំទៅលោក ស៊ត់-សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវឱ្យ​​ជួយ​បញ្ជាក់​កិរិយាមាយាទឱ្យខ្ញុំ​ជា​ច្រើ​នដងមិន​បាន​ រហូតដល់ខ្ញុំ​សុំឱ្យ​លោក​មេធាវីរបស់ខ្ញុំ​ធ្វើ​លិខិតបញ្ជាក់ថា ខ្លួនខ្ញុំ​គ្រាន់តែ​ជាជន​សង្ស័យពុំមែន​ជាពិរុទ្ធជនទេ តែទោះជាយ៉ាងណាក៏លោកមេប៉ុស្តិ៍រូបនេះនៅតែនិយាយពាក្យដដែលៗថា ”ឱ្យតែពួកអាជាប់គុគ ឬ ចេញពីគុគ លោក​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ“។ លោក សៀ-ឆៃណា បានបន្ថែមថា កាលពីកន្លះឆ្នាំមុន​លោក​បាន​ធ្វើ​ជ្រុះ​អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ ហើយ​លោក​បាន​ទៅ​ដាក់​ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍នគរបាល​សង្កាត់ជ្រាវដដែល តែ​ក៏ត្រូវ​លោកមេប៉ុស្តិ៍រូបនេះបដិសេធមិន​ព្រមទទួល​ពាក្យ​បណ្តឹង​​របស់លោក​ ហើយ​ប្រាប់​មក​លោក​វិញថា ទៅប្តឹង​​​នៅ​ឯសាលាក្រុងទៅ ខាង​ប៉ុស្តិ៍​គ្មាន​ទទួល​នាទីទទួល​ពាក្យ​បណ្តឹង​ទេ។

នៅរសៀលដដែលនេះលោក ស៊ត់-សៃ មេប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ បាន​ប្រាប់​កាសែត​កម្ពុជា​សុវណ្ណភូមិតាម​ទូរស័ព្ទ​ថា ”ឱ្យតែពួកជាប់គុគ ឬ ចេញពីគុគ ខ្ញុំ​​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ នៅប៉ុស្តិ៍ណាក៏គេមិន​ធ្វើ​ឱ្យដែរ“។

លោក ដា-ចំរើន អធិការនគរបាល​ក្រុង​សៀមរាបបាន​ប្រាប់តាមទូរស័ព្ទនៅរសៀល​ដដែល​នេះថា ”ប្រហែលជាលោក​មេប៉ុស្តិ៍ ស៊ត់-សៃ​ គាត់មិន​យល់ ចាំខ្ញុំប្រាប់ទៅគាត់ឱ្យធ្វើឱ្យ“។

លោក ស៊ុត-ជារាម មេធាវីរបស់លោក សៀ-ឆៃណា បាន​ប្រាប់តាមទូរព័ព្ទនៅរសៀលនេះផង​ដែរ​ថា ”ខ្ញុំបានសរសេរលិខិតបញ្ជាក់មួយច្បាប់ឱ្យ​លោក សៀ-ឆៃណា ភ្ជាប់ជាមួយ​ឯកសារផ្សេងៗ ដាក់ទៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ ដើម្បីសុំធ្វើ​លិខិតបញ្ជាក់កិរិយាមាយាទ តែបើ​ខាងមេប៉ុស្តិ៍​នគរ​បាល​សង្កាត់​ជ្រាវ​នៅ​តែ​មិន​ព្រម​ធ្វើ​ឱ្យទៀត ខ្ញុំក៏មិន​យល់ពីកិច្ចការងាររបស់គាត់ដែរ តែខ្ញុំគ្រាប់​តែ​ចង់​បញ្ជាក់​តាម​ផ្លូវ​ច្បាប់​ថាលោក​ សៀ-ឆៃណា ពុំមែន​ជាជនមានទោស ឬ ពិរុទ្ធជន នោះទេ គាត់​គ្រាន់​តែជាជន​សង្ស័យដែល​ធានាក្រៅ​ឃុំតែប៉ុណ្ណោះ ទោះជាក្រសួងយុត្តិធម៌ក៏គេ​បញ្ជាក់កិរិយាមាយាទឱ្យដែរ​រឿងប៉ុណ្ណឹង“។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោក សៀ-ឆៃណា និង លោក សារឹម-វណ្ណថន ​ស្រវឹងស្រា​អស់​សាច់ក្លែង​បែកគំនិតគិតខ្លី​ខ្ចី​ម៉ាស៊ីឆក​ត្រីពី​ម្ចាស់ផ្ទះផឹកស៊ី​ជាមួយ​គ្នា​ យក​ទៅ​ឆកត្រីតាម​ប្រឡាយបានត្រីក្រាញ់​បួនប្រាំក្បាល ហើយក៏ត្រូវបាន​មេប៉ុស្តិ៍នគរបាល​សង្កាត់​ជ្រាវចាប់បញ្ជូន​ខ្លួនឱ្យទៅ​មន្ត្រីជលផល ​កសាងសំណុំរឿងបញ្ជូនទៅតុលការ ជាប់ឃុំអស់រយ:ពេល​១៧ថ្ងៃ ពីបទនេសាទដោយប្រើ​ម៉ាស៊ីន​ខុសច្បាប់ តែត្រូវ​បាន​លោកមេធាវី ស៊ត ធារាម ធានាឱ្យ​នៅ​ក្រៅឃុំជាបណ្តោះអាសន្ន។

សូរំលឹកផងដែរថា នៅសង្កាត់ជ្រាវនេះ មានអ្នក​រក​ស៊ីឆក់ត្រីជាអាជីពជាច្រើន​នាក់ ត្រូវ​បាន​កម្លាំងនគរបាល​សង្កាត់​ជ្រាវ​ឃាត់ឃ្លួនបាន​ជាញឹក​ញាប់ តែលោក ស៊ត-សៃ មេប៉ុស្តិ៍រូប​នេះពុំដែល​បញ្ជូន​ខ្លួនជនទាំង​នោះ​ឱ្យ​ទៅ​ជាប់​គុគ​ដូច​លោក សៀ-ឆៃណា និង លោក សារឹម-វណ្ណថន នោះទេ គ្រាន់​តែ​ធ្វើ​កិច្ច​សន្យាណែនាំ ឬ ផាក​ពិន័យ​តិច​តួច​តែប៉ុណ្ណោះ អភ័ព្វអ្វីតែបុគ្គល​ពីររូប​​នេះ ជាប់គុគអស់រយ:ពេល​១៧ថ្ងៃ គ្រាន់តែ​​ស្រវឹងស្រាបាត់បង់ស្មារតី ទៅឆក់ត្រីយក​មកក្លែមស្រា ដែល​មិន​មែន​ជាអ្នក​អាជីពអ្នក​ឆកត្រីដូច​គេ​នោះទេ។

លោក សៀ-ឆៃណា សំនូមពរទៅ​លោក ដា-ចំរើន អធិការនគរបាល​ក្រុងសៀមរាប ឯកឧត្តម     ទិត្យ-ណារ៉ុង ស្នងការនគរបាល​ខេត្តសៀមរាប លោក នួន-ពុទ្ធារ៉ា អភិបាល​ក្រុងសៀមរាប និងជា​ពិសេស ឯកឧត្តម ទៀ-សីហា អភិបាល​គណអភិបាល​ខេត្តសៀមរាប​ មេត្តាផ្តល់ភាព​យុត្តិធម៌ដល់រូប​លោកជាពលរដ្ឋម្នាក់ក្នុងខេត្តសៀមរាបនេះផង ហើយសូម​ថ្នាក់ដឹកនាំពាក់ព័ន្ធគ្រប់ជាន់ថ្នាក់មេត្តា​ជួយ​ណែនាំលោកមេប៉ុស្តិ៍រូប​នេះឱ្យចេះស្រលាញ់រាស្ត្រឱ្យបាន​ស្មើៗ​គ្នាផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើអៀរគឹមស្រេង ជានរណា?   អាន1509ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1391ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1660ដង សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន1808ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1434ដង ពលរដ្ឋជាង៤០គ្រួសារស្នើសុំអាជ្ញាធរខេត្តសៀមរាបអោយបើកផ្លូវ១ខ្សែរ   អាន1498ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1566ដង ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ?...    អាន9440ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1528ដង បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង   អាន2115ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7783នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    25627នាក់
ខែនេះ    334795នាក់
ឆ្នាំនេះ   2345334នាក់
សរុប   51705260នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 20:48