ព័ត៌មានក្ដៅ

    លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ្ជាជីវ:

    ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 01:27 នាទី ចំនួនអានៈ 376

    កាលពីរសៀថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ មានអ្នក​កាសែតក្នុងខេត្ត​សៀមរាប​មួយ​ចំនួន​បាន​សរសេរ​ព័ត៌មាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុគ​ដោយ​រិះគន់ថា លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នង​ការ​រងទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នង​ការ​នគរបាល​ខេត្តសៀមរាប ជាអ្នក​នៅ​ពី​ក្រោយ​ខ្នង​ហាង​បញ្ចាំមួយកន្លែង​ស្ថិត​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំរើក​ ក្រុង​សៀមរាប។

    នៅព្រឹក​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បាន​មានប្រសាសន៍​តាម​ទូរស័ព្ទប្រាប់ កាសែត​កម្ពុជា​សុវណ្ណភូមិ​ថា មួយជីវិតរបស់លោក​មិន​ចេះរក​ស៊ី​បើក​ហាង​បញ្ចាំ ឬកាង​ហាង​បញ្ចាំដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។  លោកឧត្តមសេនីយ៍ត្រីរូបនេះបាន​បន្តទៀតថា កាលពីម្សិល​មិញ​លោក​មិន​ស្រួលខ្លួន​សុខភាពមិន​សូវ​ល្អ ទើប​មិន​បាន​តប​តជា​មួយ​អ្នក​ដែល​សរសេរព័ត៌មាន​រិះ​គន់​លោក​​​តាមបណ្តាញ​សង្គម​ទាំង​នោះ។ លោកឧត្តមសេនីយ៍ត្រីបាន​បន្ថែម​ទៀតថា មាន​អ្នក​កាសែតខ្លះ​ប្រើ​ភាសាអសុរោះ ខ្វះវិជ្ជាជីវ: សុទ្ធតែលោក​ជញ្ជក់ឈាមរាស្ត្រជាដើម ធ្វើ​ឱ្យ​លោក​បាត់បង់កិត្តិយស ព្រោះ​តែការគិតខុសរបស់​អ្នក​កាសែត​មួយ​ចំនួនសរសេរតាម​គ្នា​ដោយ​គ្មាន​ប្រភព​និង​ឯកសារភស្តុតាង​ច្បាប់​លាស់យ៉ាង​ដូច្នេះ។

    លោក ចាន់ ប៊ុនហុង ដែល​ត្រូវ​បាន​អ្នកកាសែតសរសេរ​​រិះគន់​កាល​ពីម្សិល​មិញ​ថា លោក​បើកសា​ខា​​ហាង​បញ្ចាំ​យក​ការ​ប្រាក់​ខ្ពស់កប់ពពក($100យក​ការប្រាក់$20ក្នុងមួយខែ)ស្ថិត​ក្នុង​នៅភូមិ​តាវៀន​ខាងលើនេះ ក៏បាន​ប្រាក់​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី០២ដដែលនេះថា ហាង​បញ្ចាំនោះ​មិន​មែន​ជារបស់​លោកទេ លោក​បាន​បិត​ហាង​បញ្ចាំប្រហែលមួយ​ឆ្នាំហើយ លោក​មិន​ជាប់​ពាក់ព័ន្ធក្នុង​ករណីខាង​លើ​នេះទេ វាជាការ​យល់​ច្រឡំ​របស់​ក្រុម​អ្នក​សារព័ត៌មាន​ទាំង​នោះតែប៉ុណ្ណោះ។

    លោក ម៉េង ហួត ចាងហ្វាងកាសែតសៀមរាបថ្មី បាន​ប្រាប់​កាសែតកម្ពុជាសុវណ្ណភូមិនៅព្រឹកថ្ងៃទី០២កក្កដានេះថា បានជាលោក​ហ៊ានបង្ហោះ​ព័ត៌មានតាមហ្វេសប៊ុគ ព្រោះ​លោក​មាន​បណ្តាញ​រាយ​ការណ៍​ប្រាប់​លោកច្បាស់លាស់អំពីហាងបញ្ចាំនេះ តែបន្តិក្រោយ​មក​កាល​ពីថ្ងៃទី០១ម្សិលមិញ​ខាង​សមត្ថកិច្ច​ខលទូរស័ព្ទ​​សុំ​ឱ្យ​លោក​លុបអត្ថបទវិញ​សិន​។ លោកម៉េងហួតបាន​បន្ថែមថា នៅព្រឹក​ថ្ងៃទី០២កក្កដា ឆ្នាំ២០២១នេះ ខាងនគរបាល​ប៉ុស្តិ៍ស្លក្រាម​បាន​កោះ​ហៅ​លោក​ទៅ​បំភ្លឺ តែលោក​ក៏ពុំ​ទាន់​ដឹងថា ខាង​នគរបាល​ប៉ុស្តិ៍ស្លក្រាម​គេចង់​សាកសួរពីរឿងហេតុ​អ្វីនោះទេ។

    លោក ទៀវ សំអុល ចាហ្វាងគេហទំព័រថ្ងៃថ្មី បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី០២នេះផងដែរថា លោក​បាន​ឃើញ​លោក​ម៉េង​ហួត ចុះផ្សាយស្មាន​ថា ជាព័ត៌មានពិត​ ក៏ចាប់យក​ព័ត៌មាននោះ​មក​ផ្សាយ​បន្ត តែក្រោយ​មក​លឺថាជាព័ត៌មានមិន​ពិត​ក៏សម្រេចចិត្ត​ផ្សាយ​បក​ស្រាយ​វិញតាំង​តែពី​ម្សិល​មិញ​បាត់​ទៅហើយ។

    យោង​តាម​ខ្សែអាត់​សំលេង​មួយ​របស់​ពលរដ្ឋ​ដែល​ធ្លាប់​រងការ​គៀបសង្កត់​ពី​ហាង​បញ្ចាំ​នៅក្រោយ​ផ្សារលើ​ធំថ្មីនេះ បាន​អះអាងថា ”ម្ចាស់​ហាង​បញ្ចាំនេះមាន​ខ្សែស្រឡាយ​អ្នក​ធំ​ ធ្លាប់​ថត​រូប​ជាមួយ​ថ្នាក់​ដឹកនាំធំៗ ម្យ៉ាង​វិញ​ទៀតប្រើ​អំណាច​ក្នុង​ការ​រកស៊ីដូចជា៖
              ១.ខ្ចី$100 យកការប្រាក់ $20ក្នុងមួយខែ
              ២.បង់ការយឺត១ថ្ងៃពិន័យ​$១៥
              ៣.បង់យឺត២ថ្ងៃពិន័យ$៤៥
              ៤.ខានបង់២ខែ ទៅរឹបអូសយកទ្រព្យសម្បត្តិ​​​ដល់ផ្ទះ ឬ ស៊ី​ដាច់របស់បញ្ចាំនោះតែម្តង​ ហើយ​ការ​រឹបអូសម៉ូតូដល់ផ្ទះ​ (ការបញ្ចាំកាដគ្រី) ជូន​ទៅរឹបអូស​ខ្លួន​ឯង ជូន​បញ្ជាឱ្យ​កង​កម្លាំង​ទៅ​រឹបអូសជំនួសក៏មាន។

    ពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ក្នុង​សម័យ​កាល​​កូវីដ១៩ ដែល​បាន​យក​ទ្រព្យ​សម្បត្តិ​ទៅ​ដាក់​បញ្ចាំតាម​ហាង​បញ្ចាំ ស្នើ​សុំ​ដល់​សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុង​ខេត្តសៀមរាប មេត្តាជួយ​ត្រួត​ពិនិត្យ​អំពីតម្លៃការប្រាក់ និងច្បាប់​ទំលាប់ ឱ្យបាន​សម​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់ផង កុំឃើញ​ពួកគាត់​ធ្លាក់អណ្តូងហើយ​ ទំលាក់ថ្មថែមពីលើ៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន633ដង លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន222ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន2630ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន1103ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1082ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2881ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន895ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន971ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3274ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន2988ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀលរត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
    ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
    លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាលោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
    ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែលប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
    ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2396នាក់
    ម្សិលមិញ    7867នាក់
    សប្ដាហ៍នេះ    55568នាក់
    ខែនេះ    245057នាក់
    ឆ្នាំនេះ   2338227នាក់
    សរុប   40631905នាក់
    ថ្ងៃទី 24 ខែ 07 ឆ្នាំ 2021 ម៉ោង 11:33