ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 05:27 នាទី ចំនួនអានៈ 1672

ភ្នំគូលេនជារម្មណីយ៍ដ្ឋានវប្បធម៌​ធម្មជាតិដ៏ល្បីល្បាញដែល​ពោពេញ​​ទៅ​ដោយ​ព្រៃព្រឹក្សាអ្នកតាវល្លិ៍ បក្សាបក្សី ម្រឹគីម្រឹគា សំលេងទឹកជ្រោះទ្រគោះលើថ្ម លាន់លឺឈូឆលម្អភ្នែកញាតិ និងជាទីសក្ការ:បូរជាសម្រាប់អ្នក​មាន​ជំនឿខាងព្រះពុទ្ធសាសនា និងព្រហ្មញសាសនា ដែលមានការគាំទ្រពី​​ភ្ញៀវទេសចរណ៍​ជាតិ និងភ្ញៀវទេស​ចរណ៍​អន្តរជាតិ ឥឡូវ​ក្លាយជា​ទីកន្លែងដែល​មានហានីភ័យខ្ពស់​ព្រោះ​តែការដ្ឋានបូមខ្សាច់ក្បែរជើងភ្នំ​ប្រវត្តិសាស្ត្រមួយនេះ។

ការដ្ឋានបូមខ្សាច់មួយកន្លែងស្ថិតក្នុង​ភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែល​អាជ្ញាធរ មន្ត្រីមន្ត្រីជំនាញ និងម្ចាស់ការដ្ឋាន ឆ្លើយផ្សេងៗពីគ្នា ចំពោះច្បាប់អនុញ្ញាត​ប្រកបអាជីវកម្មនៅទីនោះបូមខ្សាច់នៅទីនោះ។

កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ អ្នក​យក​ពត៌មានឱ្យ កាសែត​កម្ពុជាសុវណ្ណភូមិ បានចុះទៅដល់ការដ្ឋាន​បូមខ្សាច់ខាងលើ ផ្តិតយក​រូបភាពបានបួនប្រាំសន្លឹកទាំងការភ័យខ្លាចព្រោះ​ម្ចាស់ការដ្ឋាន​​នៅទីនោះបានគំរាមកំហែងថា ហេតុអ្វីចូល​ដល់ការដ្ឋានគេដោយគ្មាន​ការអនុញ្ញាត បែបនេះ ព្រោះ​ការដ្ឋានគេ​មានច្បាប់​ត្រឹម​ត្រូវ​។ បន្ទាប់មកក្រុមអ្នក​សារពត៌មានបានត្រឡប់មក​ផ្ទះ​លោក ឃី សុខុម មេភូមិស្គន់ ពេលនោះ​លោកមេភូមិប្រាប់ថា ”ការដ្ឋានបូមខ្សាច់នេះអត់មានច្បាប់អនុញ្ញាតនោះទេ“។

ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ម៉ោង០៤រសៀល កាសែតកម្ពុជាសុវណ្ណភូមិ បាន​ធ្វើ​បទសំភាសន៍ លោក អ៊ាប ថា មេឃុំត្បែងតាមទូរស័ព្ទ លោកមានប្រសាសន៍ថា ”ខ្ញុំបានឱ្យលោកមេភូមិ ឃី សុខុម ទៅសាកសួរខាងការដ្ឋាន​បូមខ្សាច់នេះហើយ ម្ចាស់គេឆ្លើយថា គេបានរត់ច្បាប់ហើយ តែច្បាប់​មិន​ទាន់បានមកដល់ ខ្ញុំក៏ឆ្ងល់ដែរ បើច្បាប់មិន​ទាន់បាន ហេតុអ្វីហ៊ាន​ប្រកបអាជីកម្ម​បូមខ្សាច់មុន​ច្បាប់អនុញ្ញាតអញ្ចឹង? លោកអ្នក​កាសែតស្រាវជ្រាវខ្លួនឯងចុះ ព្រោះខ្ញុំតូចតាចណាស់“។

ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ​បាន​ចុះ​ទៅ​ដោយផ្ទាល់ដល់ការដ្ឋានបូមខ្សាច់ខាងលើ ហើយ​មាន​បុរស់ម្នាក់បានចេញមុខ​អះអាងថា ខ្លួន​ជាម្ចាស់ការដ្ឋាន​ ហើយ​ការដ្ឋានមានច្បាប់អនុញ្ញាតត្រឹមត្រូវ តែបុរស់រូបនោះគេ​មិន​អនុញ្ញាត​ឱ្យ​អ្នក​កាសែតមើល​ច្បាប់របស់គេទេ មិន​តែប៉ុណ្ណោះសូម្បីតែឈ្មោះម្ចាស់ការដ្ឋានក៏គេ​មិន​ប្រាប់ លេខ​ទូរស័ព្ទសម្រាប់ទំនាក់ទំនងក៏គេ​មិន​ឱ្យ ដោយគេ​ប្រើពាក្យមួយឃ្លាចុងក្រោយថា ”បើលោកអ្នក​កាសែតចង់ដឹងម្ចាស់ឈ្មោះអ្វី? ការដ្ឋាននេះមានច្បាប់ឬអត់? លោក​ទៅសាកសួរមន្ត្រីជំនាញទៅដឹងហើយ ខ្ញុំមិន​ជឿថាលោកធ្វើ​ជាអ្នក​កាសែតមិន​ស្គាល់ម្ចាស់ការដ្ឋានបូមខ្សាច់នៅវាលនេះនោះទេ“។

ម៉ៅ១២និង៣០នាទីរសៀល​ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ដដែល ចាងហ្វាកាសែត កម្ពុជាសុវណ្ណភូមិ បាន​ធ្វើ​ដំណើរទៅ​ដល់សាលាស្រុកបន្ទាយស្រី ហើយ​បាន​ខលទូរស័ព្ទ​សាកសួរទៅលោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី លោកអភិបាលស្រុកវ័យក្មេងរូបនេះបានប្រាប់តាមទូរស័ព្ទថា ”ខ្ញុំអត់នៅក្នុងសាលាស្រុកទេ ជាប់រវល់ចេញមក​ធ្វើ​ការ​ខាងក្រៅ តែការដ្ឋានបូមខ្សាច់នេះ ខ្ញុំពុំដែល​ដឹងទេ ចាំខ្ញុំចុះទៅមើល​ទីនោះផ្ទាល់។ លោក ឃឹម ហ្វីណង់ បាន​ពន្យល់បន្ថែមថា ខាងសាលាស្រុក​មិន​មាន​សិទ្ធិចេញច្បាប់អនុញ្ញាតឱ្យការដ្ឋានបូមខ្សាច់ទេ នេះជាតួនាទីរបស់មន្ទីររ៉ែនិងថាមពល ខាងស្រុក​បាន​ត្រឹម​តែ​ត្រួតត្រាពីផល​ប៉ះពាល់នៅក្នុងស្រុក​តែប៉ុណ្ណោះ“។

នៅរសៀលម៉ោង៣និង១០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះលោក មាស ជូរ៉ានី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ ខេត្តសៀមរាប បាន​ប្រាប់តាមទូរស័ព្ទថា ”កន្លែម្តុំនោះពីមុនមក​មានការដ្ឋាន​បូម​ខ្សាច់មួយ​មាន​ច្បាប់ តែម្ចាស់បានស្លាប់បាត់ទៅហើយ តែកន្លែងដែលបងអ្នកកាសែតប្រាប់ខ្ញុំ​នេះ​ ខ្ញុំដូច​ជាមិន​ស្គាល់ទេ សូមបងជួយផ្ញើរូបភាពការដ្ឋានបូមខ្សាច់ និងទីតាំងឱ្យខ្ញុំផង ខ្ញុំនឹងចុះទៅមើល​ដោយផ្ទាល់ ខ្ញុំសូមអរគុណហើយ ដែល​បងបាន​រាយការណ៍ ទីតាំង​បូមខ្សាច់ខាងលើ​ប្រាប់ខ្ញុំឱ្យ​បាន​ដឹង“។

អាជ្ញាធរដែនដី និងពលរដ្ឋ​នៅឃុំត្បែង មានការរិះគន់ថា មិន​គួរណាសមត្ថកិច្ចពាក់ព័ន្ធ បណ្តោយ​ឱ្យ​មានការ​ដ្ឋានបូមខ្សាច់នៅក្បែរ​ជើងភ្នំគូលេនយ៉ាង​អាណាធិបតេយ្យដូច្នេះនោះទេ ពួកគាត់​ព្រួយ​បារម្ភថា ខ្លាចសត្វពាហន:របស់ពួកគាត់ដើររកស៊ីធ្លាក់ក្នុងរណ្តៅបូមខ្សាច់នេះស្លាប់ ម្យ៉ាងវិញទៀត ពួកគាត់ព្រួយ​បារម្ភទៀតថា បើបូមយូរៗទៅ ខ្លាចតែរលំភ្នំគូលេនរាបដល់ដីទេក៏មិន​ដឹង។ ពួកគាត់បាន​សំនូមពរទៅអាជ្ញាធរខេត្តសៀមរាប និងមន្ត្រីជំនាញពាក់ព័ន្ធមេត្តា បញ្ឈប់ការដ្ឋានបូម​ខ្សាច់ក្បែរភ្នំគូលេននេះឱ្យអស់ទៅ ដើម្បីការពារសម្បត្តិរួម ទុក​ឱ្យកូនចៅជំនាន់ក្រោយ​បាន​មើល​ឃើញ​ផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន1344ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1532ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1540ដង ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1546ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1496ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1411ដង រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1480ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1406ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1333ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1466ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4508នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    150992នាក់
ខែនេះ    534272នាក់
ឆ្នាំនេះ   1916504នាក់
សរុប   51276430នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 03:56