ប៉ូលីសស័ក្ត៤កន្លះប្តឹងថៅកែគ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ត

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 11:47 នាទី ចំនួនអានៈ 1398

ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបផងនោះ ត្រូវបានប៉ូលិសពាក់សក្ត័៤កន្លះម្នាក់ ប្តឹងទៅសាលាឧទ្ធរណ៍ពីបទ រំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់រហូតដល់ទៅ ២៣៥,០០០ដុល្លារអាមេរិក។

ពាក់ព័ន្ទករណីខាងលើនេះ​ដើមបណ្តឹងមានឈ្មោះ សំ សុខហេន ជាវរសេនីយ៍ទោ មានតួនាទីនាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្តសៀមរា បានផ្តល់បទ សម្ភាសន៍ដោយផ្ទាល់ថា កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ រូបលោកនិងឪពុក រួមទាំងចុងចម្លើយ​ បានព្រមព្រៀងគ្នាទិញដីនិងផ្ទះមួយកន្លែង ក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប តម្លៃ៥៦ម៉ឺនដុល្លារអាមេរិក ហើយក្នុងនោះរូបលោកមានចំណែក២៥គាគរយ ឪពុក២៥ ភាគរយ និងចុងចម្លើយ​៥០ភាគរយ ដោយស្រាក់គ្នាខ្ចីលុយពីធនាគារ។ លោក​ សំ សុហេង បាន​បន្តថា ក្រោយពេលទិញហើយក៍ត្រូវបានអ្នកផ្សេងមករកទិញវិញដោយអោយតម្លៃ៩៦ម៉ឺនដុល្លារ  តែពួកគាត់ទាំង៣ភាគហ៊ុនសម្រេចមិនលក់ដោយព្រមព្រៀងជួលអោយចុងចម្លើយធ្វើជាគ្លីនិកក្នុង១ខែយក​ឈ្នួល ៣០០០ដុល្លារអាមេរិក ហើយក្នុងពេលព្រមព្រៀងគ្នា ចុងចម្លើយបានរៀបចំជួសជុលហើយបង្កើតជាគ្លីនិកតែម្តង។ លោកបន្តទៀតថា ក្នុងអំឡុងពេលដំណើរការជួស ជុលរៀបចំ រូបលោកបានធ្វើលិខិតមួយច្បាប់បញ្ជាក់ពីចំណែកហ៊ុនទាំង៣ និងកិច្ចសន្យាជួល ប៉ុន្តែក្នុងពេលអោយលិខិតទៅចុងចម្លើយផ្តិតមេដៃ ចុងចម្លើយចេះតែពន្យាពេល រហូតចុងក្រោយឆ្លើយតបមកវិញថា ដីផ្ទះរបស់គាត់ឈ្មោះកម្មសិទ្ធិរបស់គាត់ ខ្ចីធនាគារក៍ឈ្មោះរបស់គាត់ តើមានរឿងអីត្រូវគាត់ផ្តិតមេដៃជួលនិងចែកភាគហ៊ុន។ លោកសំ សុខហេន អោយដឹងទៀតថា បន្ទាប់ពីចុងចម្លើយឆ្លើយថាដីផ្ទះនោះជារបស់គាត់តែម្នាក់រូបលោក បានដាក់ពាក្យប្តឹងទៅតុលារការសៀមរាប ដោយចោទពីបទ រំលោភលើទំនុកចិត្ត។ តែនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ សាលាដំបូងខេត្តសៀមរាប សម្រេចតម្កល់រឿងឥតចាត់ការ។ លោកសក្ត័៤កន្លះ អោយដឹងទៀតថា ក្នុងការព្រមព្រៀងទិញដីនិងផ្ទះចូលគ្នា៣ ចំណែកនេះ ខ្ចីលុយធនាគារ ក៍ខ្ចីទាំង៣ចំណែក ហើយបង់ប្រាក់សងធនាគារវិញក៍៣ចំណែកដូចគ្នាន គ្រាន់តែអោយចុងចម្លើយជាអ្នកចេញមុខដាក់ឈ្មោះទិញ និងចេញមុខខ្ចីធនាគារ ព្រោះរូបគាត់ជាបងនិងជាកូនរបស់សហភាគហ៊ុន ប៉ុន្តែបុគ្គលចុងចម្លើយ ដែលត្រូវជាបង និងត្រូវជាកូន ធ្វើបែបនេះទៅវិញ។ រូប លោកនិងឪពុកដែលជាម្ចាស់ភាគហ៊ុន មានឯកាសារទូទាត់ប្រាក់ទៅធនាគារ និងទៅចុងចម្លើយទាំងអស់ ក្នុងនោះសម្រាប់រូបលោក ដែលត្រូវជាប្អូនរបស់ចុងចម្លើយមានចំណែក២៥ភាគរយគឺស្មើទឹកប្រាក់ ២៣៥០០០ដុល្លារ។ តែតុលាការសៀមរាបតម្កល់រឿងឥតចាត់ការ ហេតុដូច្នេះហើយទើបរូបលោក សម្រេចប្តឹងបន្តទៅសាលាឧទ្ធរណ៍ ដោយចោទពីបទ រំលោភលើទំនុកចិត្ត ហើយលោករំពឹងថានឹងទទួលបានភាពយុត្តធម៍។

លោកស៊ឹង រិទ្ធីរ៉េត ម្ចាស់គ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍ ដោយផ្ទាល់ថា រូបលោកជាម្ចាស់កម្មសិទ្ធិដីនិងផ្ទះ ហើយក៍ជាអ្នកខ្ចីធនាគារដោយផ្ទាល់ផងដែរ។ រឿងបុគ្គលដើមចោទអះអាងយ៉ាងណានោះ គឺជាការប្រឌិតព្រោះតែចង់បានទ្រព្យរបស់លោកតែប៉ុណ្ណោះ។ លោកបន្តថា សម្រាប់លោក គឺមិនបរិយាយវែងទេ ពីព្រោះសំអាងលើឯកសារ ម្យ៉ាងវិញទៀត តុលាការបាន សម្រេចតម្កល់រឿងឥតចាត់ការរួចទៅហើយ។ ចឹងទេទោះគាគ់ប្តឹងទៅណាទៀតក៍មិនជាអ្វីដែរ។

បើទោះបីជាដើមចោទ និងចុងចម្លើយ អះអាងយកត្រូវ​រៀងៗខ្លួន​យ៉ាង​ណា​ក៏ដោយ មហាជននៅក្នុងខេត្តសៀមរាបកំពុងរងចាំមើលថា តើរឿងក្តីដែលមានទំហុំទឹកប្រាក់រហូតដល់​ទៅ​ជាង២៣៥០០០ (ម្ភៃបីម៉ឺនប្រាំពាន់ដុល្លារគត់) នេះទៅជាយ៉ាងណា? ម្ខាងជាប៉ូលិសស័ក្តបួនកន្លះ ឯម្ខាងទៀត ជាអនុប្រធានបន្ទីរសុខា​ភិបាលខេត្តសៀមរាប និងជាថៅកែគ្លីនិកឯកជនប្រចាំខេត្តសៀមរាបទៀតផង។

សូមរំលឹកផងដែរថា ក្លីនិកឯកជនមួយចំនួននៅខេត្តសៀមរាប អសមត្ថភាព ខ្វះជំនាញ តម្លៃកប់​ពពក ពេលអ្នកជម្ងឺជិតដាច់ខ្យល់ស្លាប់ប្រញ៉ាប់ដឹកបញ្ជូន​ទៅបន្ទីរពេទ្យខេត្ត ជូន​ពេល​ខ្លះទុក​អ្នក​ជម្ងឺរហូតដល់ស្លាប់ ដោយ​សាតែខ្លួនគ្មានជំនាញគ្រប់គ្រាន់ តែក្នុងចិត្តទន្ទេញជាប់មាត់ថា ”ប្រាក់ៗៗៗៗៗ“៕ ដោយ៖ អង្គរតូច + ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1320ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1758ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1373ដង បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន1480ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1509ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3055ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1361ដង គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជ?...    អាន1806ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1606ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន1509ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34089នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    137260នាក់
ខែនេះ    520540នាក់
ឆ្នាំនេះ   1902772នាក់
សរុប   51262698នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 17:28