កម្មករលោក ស ម៉ាប់ នាយផ្នែកជលផលបាញ់អ្នកនេសាទឱ្យរងរបួសធ្ងន់

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 04:53 នាទី ចំនួនអានៈ 1397

ជនសង្ស័យឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិជ័យ​ជេត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រើ​ប្រាស​អាវុធអាកា៤៧ បាញ់អ្នកឆក់ត្រីម្នាក់ក្នុងចំណោមបីនាក់ឱ្យរងរបួសធ្ងន់នៅចំណុចចម្ងាយពីភូមិតាច្រនៀង ឃុំកំពង់ឃ្លាំងប្រហែលប្រាំរយម៉ែត្រ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០២:៣០នាទីយប់។

ក្រុមអ្នកនេសាទសាទខុសច្បាប់ដោយប្រើ​ម៉ាស៊ីនឆក់ត្រីមានគ្នាបីនាក់ ១.ឈ្មោះ ឈុន ណៃ ភេទប្រុស អាយុ២៩ឆ្នាំ ២.ឈ្នោះ ហ៊ិន ខា ភេទប្រុស អាយុ៣១ឆ្នាំ និង ៣.ឈ្មោះ ថែ គឹមហ៊ុន ភេទប្រុស អាយុ២៣ឆ្នាំ បាននាំគ្នាជិះកាណូតទៅដល់ចំណុចកើតហេតុខាងលើ រួចក៏នាំគ្នាឆក់ត្រី។ មិនយូរប៉ុន្មានដំណឹងនេះបានលេចលឺដល់ក្រុមកម្មករជលផលបីនាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រនិគម ដែលនៅប្រចាំការនៅផែបណ្តែតទឹក​ដែលមានទីតាំងចំណុចអ្នកតាក្រញ៉ាញ់ក្នុងឃុំកំពង់ឃ្លាំង។ ក្រុមកម្មករជលផលទាំងបីនាក់នោះ ១.ឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ២.ឈ្នោះ ព្រិន ព្រីង ភេទប្រុស អាយុ៣១ឆ្នំា នៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង និង ៣.ឈ្មោះ តាំង ធី ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង បាននាំគ្នាអ៊ុំទូកសំដៅទៅជនរងគ្រោះ ដោយឈ្មោះ ទង តាំង ជាអ្នកកាន់កាំភ្លើង។ ទៅដល់កន្លែងកើតហេតុក្រុមកម្មករជលផលបានប្រវាយប្រតប់គ្នាជា​មួយជនរងគ្រោះ ឃើញដូចនោះឈ្មោះ ទង តាំង បានលើកកាំភ្លើងបាញ់សំដៅទៅជនរង​គ្រោះមួយគ្រាប់ បណ្តាលឱ្យ​មានរបួស តែជនរងគ្រោះបានរត់គេចខ្លួនបាត់ ជាមួយគូកនម្នាក់ទៀត នៅសល់តែឈ្មោះ ហ៊ិន ខា ត្រូវបានក្រុមកម្មករជលផល​ចាប់យកទៅផែ ហើយក្រុង​កម្មករជលផល​​បានខល​​ទូរស័ព្ទ​រាយការណ៍​ទៅលោក ស ម៉ាប់ តែទូរស័ព្ទរោទ៍ពុំមានអ្នកលើក បន្ទាប់មកទើបរាយការណ៍ទៅលោក លីម អនុប្រធានសង្កាត់ជលផលខេត្តសៀមរាប ខណ:នោះ​លោក លីម បានបង្គាប់ឱ្យ​ក្រុមកម្មករជលផលដោះលែងឈ្មោះ ហ៊ិន ខា ឱ្យត្រឡប់ទៅផ្ទះវិញ ដក់ហូតតែឧប្បករណ៍នេសាទ​ខុសច្បាប់តែប៉ុណ្ណោះ។

លុះម៉ោង៤:០០នាទីទៀបភ្លឺលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រនិគម បានខល​ទូរស័ព្ទប្រាក់ទៅឈ្មោះ ទង តាំង ហើយ​ថា លោក​បានបាញ់ត្រូវអ្នកឆកត្រីម្នាក់ក្នុងចំណោម​បីនាក់នោះ។ លឺដូច្នេះលោក ទង តាំង ក៏ពុំបានរត់គេចខ្លួនទេ រហូតដល់ប៉ូលីសប៉ុស្តិ៍នាំខ្លួនទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ។

ជនសង្ស័យឈ្មោះ ទង តាំង ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១​វេលាម៉ោង២និង៣០នាទី នៅចំណុចតាក្រញ៉ាញ់ ក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ពីបទ ប្រើហឹង្សាមានស្ថានទម្ងន់ទោសដោយប្រើប្រាសអាវុធ (កាំភ្លើង) ហើយ​រហូតមក​ដល់រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ជនសង្ស័យឈ្មោះ ទង តាំង កំពង់​ត្រូវបាន​ឃាត់ខ្លួននៅឯអធិការដ្ឋាន​ស្រុកសូទ្រនិគមនៅឡើយ នេះបើយោងតាមសម្តីរបស់លោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជនផលស្រុកសូទ្រនិគម។

លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាល​ជលផលខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅរសៀលដដែលនេះថា លោកពុំទាន់បានទទួលព័ត៌មានច្បាស់ការនៅឡើយទេ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប ក៏បានប្រាប់តាម​ទូរស័ព្ទនៅរសៀលនេះផងដែរថា លោកពុំទាន់បានទទួល​ឯកសារពាក់ព័ន្ទពីថ្នាក់ក្រោមនៅឡើយដែរ។

លោក សែម សារឿន អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានប្រាប់តាមទូរស័ព្ទនៅរសៀលនេះដែរថា លោកពុំអាចបកស្រាយបានទេរឿងខាងលើនេះ ព្រោះមានអធិការរង​ម្នាក់ផ្សេងទៀតជាអ្នកទទួលបន្ទុកជំនួសលោកអធិការ​ ទេព ចាន់ណា។

កាសែតកម្ពុជាសុវណ្ណភូមិពុំអាចសុំការអធិប្បាយពីលោកអធិការរងស្រុកសូទ្រនិគម ជា ចាន់ឌី ដែលទទួលកិច្ចការជំនួសលោកអធិការ ទេព ចាន់ណា បានទេនៅថ្ងៃ​ដដែលនេះ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។

លោក យិន ស្រាង អ្នកនាំពាក្យឱ្យសាលាដំបូងខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទថា លោកពុំទាន់អាច​ពន្យល់បានទេ ពាក់ព័ន្ធទៅនឹងលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រ​និគម​ ប្រគល់​អាវុធ​ឱ្យទៅជនគ្មានតួនាទីយកទៅប្រើប្រាស​ខាងលើនេះ ព្រោះ​តុលាការពុំទាន់បានទទួលសំណុំរឿងនេះនៅ​ឡើយទេ។

បើយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ មាត្រា ២១៨ ស្តីពី ស្ថាន​ទម្ងន់ទោស បានចែងថា ”អំពើហឹង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី ពីរឆ្នាំ ទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពី បួនលានរៀល ទៅ ដប់លានរៀល កាលបើអំពើហឹងហ្សានេះបានប្រព្រឹត្ត:
          ១.ដោយមានការគិតទុកជាមុន
          ២.ដោយប្រើអាវុធ ឬ គំរាមកំហែងនឹងអាវុធ។
          ៣.ដោយមានមនុស្សជាច្រើននាក់ក្នុង​ឋាន:ជាចារី សហចារី អ្នកផ្តើមគំនិត និង ជាអ្នក​ផ្សំ
                   គំនិត។

ពលរដ្ឋកំពុងងឿងឆ្ងល់ថា ហេតុអ្វីបានជាលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រ​និគមហ៊ានប្រគល់អាវុធ​ឱ្យទៅក្រុមកម្មករជលផលទាំងបីរូបខាងលើក្នុងការប្រើ​ប្រាសបង្រ្កាបបទល្មើសទៅវិញ ព្រោះកម្មករទាំងបីរូបនេះមិន​មែនជាមន្ត្រីគនរបាល​យុត្តិធម៌នោះទេ? ម្យ៉ាងវិញទៀតលោក ស ម៉ាប់ ដែលជាម្ចាស់កាំភ្លើងខាងលើនេះ តើតុលាការខេត្តសៀមរាបចាត់ការយ៉ាងណាដែរបើយោតាម ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និង ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០០៥ក្នុងមាត្រា ២០?៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1569ដង សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1636ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1473ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1503ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1500ដង ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរ?...    អាន1551ដង លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន1815ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន1907ដង ឧបាសិការ ម៉ោយ ស៊ីលុយ អនិកជនអូស្ត្រាលីធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ៥០០ អង្គ   អាន1150ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1497ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3370នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    149854នាក់
ខែនេះ    533134នាក់
ឆ្នាំនេះ   1915366នាក់
សរុប   51275292នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 03:12