ព័ត៌មានក្ដៅ

    វាយប្រពន្ធដើមឡើងរលូតកូនពីរនាក់ព្រោះតែផ្គាប់ចិត្តសាហាយ

    ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 08 ឆ្នាំ 2021 វេលាម៉ោង 07:15 នាទី ចំនួនអានៈ 20636

    ស្ត្រីរងគ្រោះព្រោះតែប្តីប្រើអំពើហឹង្សាដោយចេតនា​ និងអំពើផិតក្បត់​ស្ទើរជារៀង​រាល់ថ្ងៃ អស់​រយៈពេល​ជាយូរឆ្នាំ បណ្តាល​ឱ្យ​នាង​រលូតកូន​នៅ​ក្នុងផ្ទៃអស់​ពីរនាក់​ ​ទើប​​នាង​បាន​​សម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹងទៅតុលាការខេត្តសៀមរាប​​ដើម្បី​ស្វែងរកយុត្តិធម៌ទៅតាមផ្លូវច្បាប់។

    ស្រ្តីរងគ្រោះឈ្មោះ រដ្ឋ រ៉ាន្នី អាយុ២៩ឆ្នំា ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិស្វាយ​ដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានរៀបរាប់​ប្រាប់​អ្នក​កាសែត កម្ពុជាសុវណ្ណ​ភូមិ ទាំង​អួល​ដើមក​ ទឹកភ្នែកហូរ​តក់ៗដូចតំណក់ទឹកភ្លៀងថា ”នាងខ្ញុំបានរៀបអាពាហ៍ពិពាហ៍ជាមួយប្តីនាងខ្ញុំ​តាំងតែពីឆ្នាំ២០១៣មកម្លេះ រហូតមក​ដល់ឆ្នាំ២០២១នេះ នាងខ្ញុំមានកូនបួននាក់ ម្នាក់អាយុ៧ឆ្នាំ ឯម្នាក់ទៀតនៅក្នុងផ្ទៃជិតគ្រប់ខែ ចំណែកឯកូនពីរនាក់ទៀត​​រលួតបាត់​ ដោយសារតែប្តីនាងខ្ញុំចូលចិត្តវាយដំច្រំធាក់ក្តិចខ្ញាំខាំជាំពេញ​ខ្លួន​នាងខ្ញុំស្ទើរជារៀងរាល់ថ្ងៃ ព្រោះតែគាត់​មាន​សាហាយស្មន់ខាងក្រៅ​ក្បត់ចិត្តនាងខ្ញុំ។ តាំងតែពីនាងខ្ញុំកាន់ដៃគាត់ជាប្តីប្រពន្ធមក នាង​ខ្ញុំត្រូវ​បាន​គាត់ប្រើអំពើ​ហឹង្សាជាញឹកញាប់ តែដោយសារតែស្រលាញ់ប្តីផង ណាមួយមិន​ចង់​លែងលះ​គ្នា​នាំមានប្តីមួយប្តីពីរខ្លាចញាតិគេសើច នាងខ្ញុំក៏ចេះតែទ្រាំខាំមាត់សង្កត់ធ្មេញ តែប្តីនាងខ្ញុំចេះតែលួចលាក់​មាន​ស្រីមានសាហាយ​តែរហូតមិន​ព្រម​កែប្រែសោះ នៅ​ពេល​នាងខ្ញុំចេះតែសួរដេញដោលគាត់ បណ្តាល​ឱ្យគាត់​ចេះតែខឹងក្រេវក្រោធ​វាយដំនាងខ្ញុំឥតស្រាកស្រាន។ ក្នុងអំឡុង​ឆ្នាំ២០១៧ ខ្ញុំមានផ្ទៃពោះ​បីខែ ប្តីនាងខ្ញុំបានវាយដំនាងខ្ញុំរហូតរលូតកូនក្នុងផ្ទៃអស់ម្នាក់។ លុះដល់ចុងឆ្នាំ២០១៩ ប្តីនាងខ្ញុំគាត់​បានក្បត់ចិត្តនាងខ្ញុំលួចរស់នៅ​ជាមួយសាហាយស្មន់ដែល​ជាលេខាផ្ទាល់របស់គាត់ មិន​តែប៉ុណ្ណោះ​ប្តីនាងខ្ញុំបាននាំស្រីដែល​ជាសាហាយរបស់គាត់ ជិះ​ឡាន​ដើរលេង ឱ្យថើបក្នុងឡាន កៀកកើយ​លើដើម​ទ្រូងក្នុងឡាន​ មិនតែប៉ុណ្ណោះ​ប្តីនាងខ្ញុំបាន​លួចលាក់នាំនាងលេខាផ្ទាល់របស់គាត់​មក​រស់​នៅ​ក្នុង ​អាផាតមិន ដែល​ជាកន្លែងធ្វើការ ដូចប្តីប្រពន្ធអស់រយ:ពេល​ជិត​មួយឆ្នាំ ហើយបង្ហោះរូបភាពតាម​បណ្តាញ​សង្គម​​ហ្វេសប៊ុគ​ជាសាធារណ:ថែមទៀតផង។ បែកធ្លាយ​រឿងប្តីនាងខ្ញុំ​មាន​សាហាយ​ជាលេខារបស់គាត់ចុងក្រោយនេះ ដោយសារនាងខ្ញុំ​ចាប់​បានភស្តុតាងដូចជា: សារជារូបភាព សារជាអក្សរ សារជាសម្លេង​ នៅក្នុង​ទូរស័ព្ទដៃ ក្នុង​កុំព្យួរទ័រ តាម​បណ្តាញ​សង្គមហ្វេសប៊ុគ តេឡេក្រាម អ៊ីនស្តាក្រាមជាដើម ហើយ​នាងខ្ញុំបានសួរដេញដោល​រកហេតុផលជាមួយ​គាត់ក្នុង​នាម​ជាប្តីប្រពន្ធ​ តែពេលនោះគាត់ក៏ប្រើហឹង្សាដាក់នាងខ្ញុំទៀត បណ្តាល​ធ្វើ​ឱ្យ​នាងខ្ញុំឈឺចិត្តឥតថ្លាថ្លែង ក៏រលួតកូនទី២ដែល​មាន​អាយុ​៦ខែនៅ​មន្ទីរពេទ្យគន្ធបុប្ផា​ក្រុងសៀមរាប​។ បន្ទាប់ពីនាងខ្ញុំចេញពីមន្ទីរពេទ្យនៅសសៃខ្ចីនៅឡើយ​ ប្តីនាងខ្ញុំក៏បានវាយដំ​នាងខ្ញុំជា​បន្តបន្ទាប់មកទៀត ទើបនាងខ្ញុំសម្រេចចិត្តដាក់ពាក្យ​បណ្តឹងទៅតុលាការដើម្បី​ឱ្យ​តុលាការខេត្តសៀម​រាប​ ​ផ្តន្ទាទោស​ប្តីរបស់នាងខ្ញុំឈ្មោះ ចៅ​ សេងថៃ តាម​ផ្លូវ​ច្បាប់ ហើយសងសំណង​ជម្ងឺចិត្តដល់នាង​ខ្ញុំ​ជាទឹក​ប្រាក់​ចំនួន​មួយលានដុល្លារ​អាមេរិក“។

    យោងតាមកម្ម​វត្ថុក្នុង​ពាក្យ​បណ្តឹង​លេខ:១៩៤៨ ចុះថ្ងៃទី១៨ ខែ០៥ ឆ្នាំ២០២១ វេលាម៉ោង០២និង០៥នាទី ដែល​កាសែតកម្ពុជាសុវណ្ណភូមិទទួលបានពី​មេធាវីជន​រងគ្រោះ ​ឈ្មោះ រដ្ឋ រ៉ាន្នី (ជាប្រពន្ធ) ដែលបាន​​ប្តឹងឈ្មោះ ចៅ សេងថៃ (ជាប្តី) ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន​ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប​ ពីបទល្មើស ផិត, ហឹង្សាប្រព្រឹត្តដោយសហ​ព័ទ្ធ ឬ​អនីតិសង្វាសជន និង ហឹង្សា​មាន​ស្ថានទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ។

    នៅរសៀលម៉ោង៤និង២២នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កាសែតកម្ពុជាសុវណ្ណភូមិ​ ពុំ​អាច​សុំការបក​ស្រាយពី​ស្ត្រីឈ្មោះ សឿត បូរី អតីតលេខារបស់លោក ចៅ សេងថៃ ដែលរងការចោទប្រកាន់ពី​លោកស្រី រដ្ឋ រ៉ាន្នី​ ​ជាភរិយាស្របច្បាប់របស់លោក ចៅ សេងថៃ បានទេ ព្រោះទូរស័ព្ទ​របស់នាងខល​លើកទី១មិនចូល ខលលើកទី២ចូល ហើយនាងសួរថាអ្នកខលមកជានរណា​? នៅពេលចាងហ្វាងកាសែកម្ពុជាសុវណ្ណភូមិប្រាប់ថា ”ខ្ញុំឈ្មោះ ផ្លុងរ៉េត ចាងហ្វាងកាសែត​កម្ពុជា​សុវណ្ណភូមិ ទូរស័ព្ទពីខេត្តសៀមរាបទៅ“ លឺដូច្នេះនាង សឿត បូរី ក៏បិតទូរស័ព្ទបាត់ទៅ។ កាសែតកម្ពុជាសុវណ្ណភូមិបានព្យាយាមខល​ទូរស័ព្ទទៅ​នាង បូរី ម្តងទៀតតែនាងបាត់បិតទូរស័ព្ទមិន​លើក​ទទួលទេ។

    នៅរសៀលម៉ោង៤និង២៣នាទី ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ដដែលនេះ កាសែតកម្ពុជាសុវណ្ណភូមិ បាន​    ខលទូរស័ព្ទទៅ​លោក ចៅ សេងថៃ ដើម្បីសុំការបំភ្លឺ​ពាក់ព័ន្ធ​ករណីដែល​លោកស្រី រដ្ឋ រ៉ាន្នី ​​ជាភរិយា​ដើម​បាន​​ធ្វើ​ការ​ចោទប្រកាន់ថា ”លោក ចៅ សេងថៃ​ ប្រានប្រើហឹង្សាដោយចេតនា និង អំពើផិតក្បត់“ ដូចលោក​ស្រីបានរៀបរាប់​ខាងលើ​ ហើយលោកចៅសេងថៃ បាន​ប្រាប់តាមទូរស័ព្ទថា ”លោកសុំពេល១ម៉ោង ដើម្បីរៀបចំខ្លួន​ ហើយលោកនឹង​ខល​ទូរស័ព្ទត្រឡប់មកវិញ“។ ម៉ោង០៦និង០៥នាទីល្ងាចមិន​បានខល​ បក​មក​វិញទេ គឺកម្ពុជាសុវណ្ណភូមិបានខលទៅលោកចៅសេងថៃ ម្តងទៀត លោកប្រាប់ថា ”លោកបានអោយខាង​ប្រធានធនាគារខល​ទៅសួរភរិយារបស់លោកពាក់ព័ន្ធអោយការសែតចេញ​ផ្សាយ តែខាងភរិយាលោកថា មិន​ដឹងទេ មិន​បានអោយផ្សាយទេ“ ហើយលោក ចៅសេងថៃបានសុំពន្យាពេល​០៥នាទីទៀត ថានឹងខល​មក​កម្ពុជាសុវណ្ណភូមិវិញ។ ម៉ោង០៦និង៤៤នាទីយប់លោក ចៅសេងថៃ ខលត្រឡប់មកវិញសុំពេល​១៥នាទីទៀត នឹងខលត្រឡប់មកវិញដើម្បីបកស្រាយ​បំភ្លឺ។ ម៉ោង០៧និង០៥នាទីយប់ថ្ងៃទី០២សីហាដដែលនេះលោកចៅសេងថៃបានបកស្រាយបំភ្លឺថា ”រឿងដែលប្រពន្ធខ្ញុំចោទខ្ញុមថាក្បត់ផិតមាន​សាហាយស្មននោះវាបានបញ្ចប់តាំងតែពីឆ្នាំ២០២០មកម្លេះ។ ឯរឿងថាខ្ញុំប្រើអំពើហឹង្សារហូតរលូតកូន​អស់ពីរនាក់នោះមិនពិតទេ នោះមក​ពីសុខភាពរបស់គាត់ខ្សោយ។ ហើយស្នាមជាំនៅលើខ្លួនរបស់គាត់នោះ​មិន​មែន​ខ្ញុំវៃដំច្រម់ធាក់អីទេ គឺគាត់ចេះតែប្រចណ្ឌរករឿងខ្ញុំ ក៏ប្រវ៉ាយប្រតប់គ្នាគ្នាតិចតួចគឺខ្ញុំចាប់ដៃឃាត់គាត់ទៅវាជាំ។ លោកអ្នកកាសែតគិតមើលឆ្អឹងខ្ញុំមាឌខ្ញុំធំដែរ បើវៃគាត់ដោយចេតនា ប្រពន្ធរបស់​ខ្ញុំ​ប្រហែលជាមិនរស់ទេ។ រាល់ថ្ងៃនេះខ្ញុំនិងប្រពន្ធរបស់ខ្ញុំរស់នៅក្នុងដំបូលផ្ទះតែមួយនៅឡើយទេ ការចំណាយទៅលើគ្រួសារ ទៅលើកូនរៀន ទៅលើបំណុលជាបន្ទុករបស់ខ្ញុំទាំងស្រុង។ រឿងប្រពន្ធខ្ញុំប្តឹងខ្ញុំទៅតុលាការជារឿងសិទ្ធិសេរីភាពរបស់គាត់ តែខ្ញុំមិន​តបតជាមួយគាត់ទេ ព្រោះខ្ញុំមិនមានគំនិតថា បោះបង់ពួកគាត់ចោទេ។ ខ្ញុំគ្មានអ្វីបកស្រាយលើសនេះទេ សង្ឃឹមថា មហាជនទូទៅអាច​យល់បានរឿងចង្កៀតក្នុងគ្រួសារណា ភ្លឺគ្រួសារនោះ ចានក្នុងរាវគង់តែរន្តំ សំខានគឺខ្ញុំស្រលាញ់ពួកគាត់“។

    បើយោងតាមច្បាប់ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការការពារជនរងគ្រោះ ដែល​ប្រកាសឱ្យ​ប្រើនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៥ មានត្រា ២ បានចែងថា ”អំពើ​ហឹង្សាក្នុង​គ្រួសារ គឺ​សំដៅលើ​អំពើ​ហឹង្សា​ដែល​កើតមាន និង​អាចកើតមានទៅលើ: ១.ប្តី ឬ ប្រព្ធ ២.កូនក្នុងបន្ទុក ៣.ជនទាំងឡាយរស់នៅ​ក្រោម​ដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ“។ ក្នុងមាត្រា ៣ បានចែងថា ”អំពើ​ហឹង្សា​រួមមាន: ការប៉ះពាល់ដល់ជីវិត ការប៉ះពាល់ដល់បូរណភាពរូបកាយ ការធ្វើ​ទារុណកម្ម ឬ ការ​ធ្វើ​អំពើឃោរឃៅ ការឈ្លានពានខាងផ្លូវភេទ។ មាត្រា ៣៥ នៃច្បាប់នេះផងដែរបានចែងថា ”អំពើហឹង្សា​ក្នុងគ្រួសារ​ទាំងឡាយណា ដែល​ចូល​ជាបទល្មើស​ព្រហ្មទណ្ឌ ត្រូវ​ផ្តន្ទាទោសដោយ​យោងតាម​ច្បាប់ក្រមព្រហ្មទណ្ឌជាធរមាន។

    រីឯក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩​ មាត្រា ២១៩ បានចែងថា ”អំពើ​ហឹង្សាដោយចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យ​ជា​ប្រាក់ពី ៤.០០០.០០០ (បូនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល​ កាលបើ​អំពើ        ហឹង្សា​នោះត្រូវបាន​ប្រព្រឹត្តទៅលើ (២-នារីមានគភ៍ត្រូវបានគេឃើញជាក់ស្តែង ឬកាល​បើជនល្មើស​បានដឹង)“។ មាត្រា ២២២ នៃក្រមព្រហ្មទណ្ឌដដែលបានចែងថា ”អំពើ​ហឹង្សាដោយចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យ​ជា​ប្រាក់ពី ៤.០០០.០០០ (បូនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល​ កាលបើ​អំពើ        ហឹង្សា​នោះត្រូវបាន​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ ដោយអនីតិសង្វាសជន របស់ជនរងគ្រោះ។

    នៅក្នុងផែនការណែនាំស្តីពី ការចាត់តាំងអនុវត្តគោលការនយោបាយ ”ភូមិ​ឃុំមានសុវត្ថិភាព“ របស់ក្រសួងមហាផ្ទៃ​ប្រកាស​ឱ្យ​ប្រើ​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១០ ចំណុចទី៣ បានចែងផងដេរ​ថា ”គ្មានអំពើអាណាចារ្យ​ ការជួញដូរស្ត្រី និងកុមារ និងអំពើហឹង្សាក្នុងគ្រួសារ។

    ក្នុងច្បាប់ស្តីពី ឯកពន្ធភាព ឆ្នាំ២០០៦ មាត្រា ៧ បានចែងថា ”ត្រូវចាត់ទុកថា​ ផិត គឺការរួមសេវន​កិច្ចរវាង​បុរសដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ពី​មុនមិន​ទាន់រលាយជាមួយស្ត្រីដទៃ​ក្រៅ​ពីប្រពន្ធ​របស់ខ្លួន ឬ ការរួមសេវនកិច្ច​រវាង​ស្រ្តី​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​មិន​ទាន់​រលាយ​ជា​មួយ​បុរស​ដទៃ​ក្រៅ​ពី​ប្តីរបស់​ខ្លួន“។ មាត្រា ១០ នៃច្បាប់ដដែលនេះបានបញ្ញត្តិផងដែរថា ”ជន​ណា​ប្រ​ព្រឹត្តល្មើស​នឹងមាត្រា ៦ និង មាត្រា ៧ នៃច្បាប់នេះ ត្រូវ​ផ្តន្ទាទោសដាក់ព័ន្ធនាគារ​ពី ១ (មួយ)ខែ ដល់ ១ (មួយ) ឆ្នំា និងផ្តន្ទាទោស​ពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬ ផ្តន្ទាទោសណាមួយ​នៃទោស​ទាំងពីរ៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន780ដង ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អ...    អាន3017ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន798ដង ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន1096ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន205ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន186ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1012ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1005ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន3630ដង លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1289ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀលរត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
    រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េសូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      279នាក់
    ម្សិលមិញ    4035នាក់
    សប្ដាហ៍នេះ    279នាក់
    ខែនេះ    168033នាក់
    ឆ្នាំនេះ   3037589នាក់
    សរុប   41331267នាក់
    ថ្ងៃទី 27 ខែ 09 ឆ្នាំ 2021 ម៉ោង 01:35