ព័ត៌មានក្ដៅ

    អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខេត្តថាមានគ្រឿងចក្រឈូសព្រៃតំបន់ហាមឃាត់

    ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 08 ឆ្នាំ 2021 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 3740

    អ្នកកាសែតបីរូប​តាំងខ្លួនជាសមត្ថកិច្ច​ បាន​​ជំរិតទារប្រាក់ចំនួនប្រាំពាន់ដុល្លារអាមេរិក ពី​​ម្ចាស់អាប៊ុលម្នាក់ឈ្មោះ យ៉ាង ណារ៉ាត់ (ហៅឡង់) ដែលគាត់​បានស៊ីឈ្នួល​​ឈូសដើម​ព្រិច​ក្នុង​ដីចម្ការចាស់​ ស្ថិតនៅក្នុង​ភូមិស្រោង ឃុំខ្វាវ ស្រុក​ជីក្រែង ហើយ​អ្នក​កាសែត​ទាំងនោះ​ទារប្រាក់​មិន​បាន​ដូចគោលបំណង ក៏សម្រេចចិត្តទូរស័ព្ទ​រាយការណ៍​កុហក់ ឯកឧត្តម ទៀ សីហា​​អភិបាលគណអភិបាល​​ខេត្តសៀមរាប​ថា មាន​គ្រឿងចក្រ​ឈូសព្រៃតំបន់​ហាម​ឃាត់ ដើម្បី​​​អោយសមត្ថកិច្ច​ឃាត់គ្រឿងចក្រនោះ ក្នុងគោល​បំណងបង្ហាញពីឥទ្ធិពល​របស់ខ្លួន។

    កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៣រសៀល លោក ជុន ឌឹម តំណាងអោយម្ចាស់ដីចម្ការមួយ​កន្លែងស្ថិតក្នុង​ភូមិស្រោង ឃុំខ្វាយ ស្រុកជីក្រែង បានជួល​អាប៊ុល​មួយគ្រឿង របស់​លោក យ៉ាន់ ណារ៉ាត់ (ហៅឡង់=ថ្លង់) ទៅឈូស​ដើមព្រិចដែល​ដុះសាឡើងវិញនៅ​រដូវភ្លៀងធ្លាក់ដើម្បីដាំដំណាំចិញ្ចឹមជីវិត។ ខណ:នោះ​ស្រាប់តែមាន​អ្នក​កាសែតបីរូបបានចុះទៅ​ដល់កន្លែងកើតហេតុ ហើយបានថតរូបភាព​ដីចម្ការ និងថតគ្រឿងចក្រ (អាប៊ុលមួយគ្រឿង) ជាច្រើនប៉ុស្តិ៍  បន្ទាប់មកពួកអ្នកកាសែតទាំងនោះសួរទៅម្ចាស់ដីថា តើដីមានប្លង់ដែរឬទេ? លោក ជុន ឌឹម ម្ចាស់ដីចម្ការបានបង្ហាញប្លង់ដីនិងឯកសារផ្សេងៗ។ បន្ទាប់មក​ពួកអ្នក​កាសែតអស់នោះ​បែជាសួរទៅខាងម្ចាស់​គ្រឿងចក្រ​រក​ច្បាប់ឈួសឆាយ​វិញម្តង ឯម្ចាស់គ្រឿងចក្របាន​បង្ហាញថា គាត់បានសុំច្បាប់ឈូសឆាយពីមេ​ភូមិមេឃុំដែល​មានលិខិតស្នាមត្រឹមត្រូវ។​ បន្តិចក្រោយមក​ពួក​អ្នក​កាសែតទាំងនោះ បែជាចោទម្ចាស់គ្រឿងចក្រថា ឈូសដីព្រៃតំបន់ហាមឃាត់ ប្រយ័ត្នជាប់គុគប្រាំទៅដប់ប្រាំឆ្នាំ។ ពួកអ្នកកាសែតបីរូបនោះ បានគំរាម​ម្ចាស់គ្រឿងចក្រថា បើមិន​ចង់​អោយ​បែករឿងទាល់តែអោយលុយពួកគេប្រាំពាន់ដុល្លារជាថ្នូរបិតបាំងពត៌មាន។ តែម្ចាសគ្រឿងចក្រសុំអោយហាសិបម៉ឺន​រៀល​ទុកជាថ្លៃ​ចាក់សាំងឡាន តែពូកអ្នកកាសែតទាំងនោះមិន​ព្រម ហើយបាន​ទម្លាក់ថ្លៃពីប្រាំពាន់ដុល្លារ នៅត្រឹម​បួន​រយដុល្លារសម្រាប់គ្នាគេបួននាក់ (តែជាក់ស្តែងឃើញតែបីនាក់ទេ)។ តាឡង់ ម្ចាស់គ្រឿងចក្រ​មិន​ចង់​អោយ​មានរឿងវែងឆ្ងាញ គាត់បាន​សន្យាថា អោយបួនរយដុល្លារទៅក្រុម​អ្នក​កាសែតទាំងនោះ តែមិន​ទាន់បាន​អោយលុល​​ផង​សមត្ថកិច្ច​ក៏ចុះទៅ​ឃាត់គ្រឿងចក្រ​របស់គាត់ ព្រោះអ្នក​កាសែតទាំងនោះបាន​ទូរស័ព្ទរាយការណ៍ជូនឯកឧត្តម ទៀ សីហា រួចបាត់ទៅហើយ ម្យ៉ាងវិញទៀតឯកឧត្តមបានបញ្ជាទៅ លោក ពៅ ប៊ុនធឿង អភិបាលស្រុកជីក្រែង​អោយ​ដាក់កម្លាំងចុះទៅមើល​កន្លែងកើតហេតុ។ លោក ព្រៅប៊ុន ធឿន បានបញ្ជាបន្ត​ទៅលោក តាំង លីហេង អធិការស្រុកជីក្រែង ឯលោក តាំង លីហេង បានក៏បាន​បញ្ជាបន្ត​ទៅលោក ម៉ម ប៊ុនហេង មេប៉ុស្តិ៍ ឃុំពង្រលើ ស្រុកជីក្រែង ហើយលោកមេប៉ុស្តិ៍បាននាំលោក ព្រំ ម៉ៅ នាយរងប៉ុស្តិ៍ចុះទៅឃាត់យក​អាប៊ុល​មួយគ្រឿងនេះ ​មក​រក្សាទុកនៅប៉ុស្តិ៍​ពង្រលើដល់សព្វថ្ងៃនេះ។ ហើយការចុះចាប់គ្រឿងចក្រ​នេះមានតែប៉ូលីសប៉ុស្តិ៍ពីរនាក់ គ្មានកម្លាំងជំនាញសហការទេ នេះបើយោងតាមសម្តីលោក ជុន ឌឹម ម្ចាស់ដី និងលោក យ៉ាន់ ណារ៉ាត់ ម្ចាស់អាប៊ុល បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិកាលពីរសៀល​ ថ្ងៃទី០៦ សីហា ឆ្នាំ២០២១។

    លោក យ៉ាន់ ណារ៉ាត់ ម្ចាស់គ្រឿងចក្របាន​រៀបរាប់ទៀតថា បន្ទាប់ពីសមត្ថកិច្ចចាប់គ្រឿងចក្រ​ហើយ អ្នក​កាសែត​បីរូប​នោះ នៅតែ​ព្យាយាមតាមទារលុយ​បួនរយដុល្លារពីលោកដដែល ពួកគេ​មក​អង្គុយ​រង​ចាំទារលុយ​លោក​នៅចំណុចផ្សាកំពង់ក្តី តែលោកបាន​ប្រាប់ថា គ្មានលុយអោយទេ ព្រោះសមត្ថកិច្ចចាប់គ្រឿងចក្រលោក​មិនព្រម​ដោះ​​​លែង។ លោក យ៉ាន់ ណារ៉ាត ម្ចាស់អាប៊ុល បច្ចុប្បន្នរស់នៅភូមិអន្លង់ត្នោត ឃុំជ្រីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បានប្រាប់ទៀតថា នៅពេល​ដែល​សម្ថកិច្ចចាប់គ្រឿងចក្រលោករួច​ លោក​បាន​ទៅ​ជួបខាង​មេព្រៃស្រុកជីក្រែង តែលោកមេព្រៃប្រាប់ថា សាច់រឿងនេះលោកអភិបាល​ស្រុក​ជីក្រែងជា​អ្នក​បញ្ជា ដូច្នេះអោយលោកទៅដោះស្រាយជាមួយលោកអភិបាលស្រុកសិន។ លោក យ៉ាន់ ណារ៉ាត់ បានបន្ថែមថា លោកបានព្យាយាមសុំជួបលោកអភិបាលស្រុកជីក្រែង​ជាច្រើនលើក​ច្រើន​សា តែលោកអភិបាល​ស្រុកមានចេតនាគេចវេសមិន​អោយលោកជួប ដោយកុហក់តាម​ទូរស័ព្ទថា ជាប់រវល់ ជាប់ប្រជុំ ជូនកាល​ប្រាប់ថា​ឡើង​ទៅ​ប្រជុំនៅខេត្ត បើទោះ​ជាលោកអភិបាល​​ស្រុករូបនេះ កំពុងឈរនិយាយទូរស័ព្ទនៅមិន​ឆ្ងាយ​ពី​រូបលោក​ក៏ដោយ។​

    ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១និង២៧នាទីរសៀល លោក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បាន​ប្រាប់កាសែតកម្ពុជាសុវណ្ណភូមិ​តាមទូរស័ព្ទថា សាច់រឿង​គ្រឿង​ចក្រដែល​ឃាត់ទុកនោះ លោក​បាន​បញ្ជូនអោយទៅខាងជំនាញហើយ ម្យ៉ាងវិញទៀតក្នុងនាមលោកជា​ប៉ូសីស គ្មានសមត្ថកិច្ចអ្វីទៅចាប់គ្រឿងចក្រឈូសព្រៃនោះទេ ខាងកម្លាំងរបស់លោកគ្រាន់តែជាកម្លាំស​ហការ​ជាមួយមន្ត្រីជំនាញតែប៉ុណ្ណោះ នៅថ្ងៃដែល​ចុះទៅ​ចាប់គ្រឿងចក្រនោះ​។

    ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១និង៤៣នាទីរសៀល​​ លោក លី ម៉ាប់ ប្រធានការិយាល័យ​កសិក្ម​ធនធានធម្មជាតិ និង​បរិស្ថាន ស្រុកជីក្រែង បានប្រាប់តាមទូរស័ព្ទថា លោកមិន​បាន​ដឹងសាច់រឿងចាប់គ្រឿងចក្រឈូសព្រៃ ឬឈូសព្រិចខាងលើ​នេះទេ សុំអោយអ្នកកាសែតសួរទៅខាងមេព្រៃសាកមើលក្រែងដឹងរឿង។

    ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១និង៥១នាទីរសៀល លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើស្រុក​ជីក្រែង​បាន​ប្រាប់តាមទូរស័ព្ទថា សាច់រឿងចាប់អាប៊ុលខាងលើនេះលោកបាន​បញ្ជូនទៅ​ឯកឧត្តម ទៀ សីហា អភិបាលគណអភិបាលខេត្តសៀមរាប​បាត់ទៅហើយ ព្រោះរឿងនេះឯកឧត្តមជាអ្នកបញ្ជាមក​លោក​អភិបាលស្រុក​ផ្ទាល់ ម្យ៉ាងវិញទៀត​ខាងរដ្ឋបាលព្រៃឈើបាន​បិតប្រកាស​អស់រយ:ពេល​មួយខែ​សម្រាប់អោយម្ចាស់ចូលខ្លួនមក​ដោះស្រាយ តែមិន​ឃើញ​មាន​អ្នក​ណាមក​ដោះស្រាយទេ។

    ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣និង០២នាទីរសៀល ឯកឧត្តម ទៀ សីហា អភិបាលគណអភិបាលខេត្តសៀមរាប បានសរសេរសារតាមតេឡេក្រាមមក​ចាងហ្វាង​កាសែតកម្ពុជាសុវណ្ណភូមិថា រឿងចាប់អាប៊ុលខាងលើ​នេះ ឯកឧត្តមបានអោយគេស៊ើបអង្កេតហើយ។

    ថ្ងៃទី១៦ ខែសីហាឆ្នាំ ២០២១ វេលាម៉ោង១០និង៤១នាទីព្រឹក លោក ព្រំ ម៉ៅ នាយរងប៉ុស្តិ៍​ ឃុំពង្រលើ ស្រុកជីក្រែង បាន​ប្រាប់តាមទូរស័ព្ទថា លោកពិតជាបានចុះទៅឃាត់អាប៊ុលមួយគ្រឿងនោះ ​ពីរនាក់លោក​មេប៉ុស្តិ៍មែន តែដីដែលឈួសនោះជាក់ស្តែង​អត់មានព្រៃទេ ជាដីចម្ការចាស់ មានតែដើមព្រិចដុះឡើង​វិញតែប៉ុណ្ណោះ។

    ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៤៩នាទីព្រឹក លោក ម៉ម ប៊ុនហេង មេប៉ុស្តិ៍រដ្ឋបាល​ ឃុំពង្រលើ​ ស្រុកជីក្រែង បាន​បញ្ជាក់យ៉ាងច្បាស់តាមទូរស័ព្ទផងដែរថា លោកបានទទួលបញ្ជាពីលោក តាំង លីហេង អធិការ​នគរបាលស្រុកជីក្រែង អោយចុះទៅឃាត់អាប៊ុល​​មួយ​គ្រឿងខាងលើយក​មកទុកនៅ​ក្បែរប៉ុស្តិ៍នេះឯង តែដីដែល​អាប៊ុលបានឈូសនោះអត់មានព្រៃទេ មានតែដើមព្រិចតែប៉ុណ្ណោះ តែធ្វើមេចបើលោកធ្វើការតាមបទបញ្ជាថ្នាក់លើដែរ។

    ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៥៦នាទីព្រឹកនេះផងដែរ ​កាសែតកម្ពុជាសុវណ្ណភូមិ ព្យាយាមខលទូរស័ព្ទទីលោក ពៅ ប៊ុនធឿន អភិបាល​ស្រុកជីក្រែងជាច្រើន​លើក​​ តែលោក​មិន​ទទួលទូរស័ព្ទ ដែល​ជាហេតុធ្វើ​អោយ កម្ពុជា​សុវណ្ណភូមិ មិន​អាច​សុំការពន្យល់បន្ថែមបានក្នុង​ករណីលោក​បាន​បញ្ជាអោយ​សមត្ថកិច្ច​​ចាប់គ្រឿងចក្រឈួស​ដើមព្រិច តាមការបំប៉ោងពត៌មានពីអ្នក​សារពត៌មានបីរូប​ ដោមមិន​ចុះទៅពិនិត្យផ្ទាល់ ឬមិន​បានសាកសួរទៅសមត្ថកិច្ចពីរឿងពិត។

    កាសែតកម្ពុជាសុវណ្ណភូមិ ពុំ​អាច​សុំការបកស្រាយ​ពីអ្នក​កាសែតបីរូប​ដែល​រង​ការ​ចោទប្រ​កាន់​ពី​ម្ចាស់ដីចម្ការ និងម្ចាស់គ្រឿងចក្របានទេ ព្រោះមិន​មាន​លេខ​ទូរស័ព្ទសម្រាប់ធ្វើ​ការ​ទំនាក់ទំនង។

    លោក យ៉ាន់ ណារ៉ាត់ (ហៅឡង់) បានលើក​ដៃសំពះ ឯកឧត្តម ទៀ សីហា អភិបាល​គណអភិបាល​​ខេត្ត​សៀមរាប ស្នើសុំយក​គ្រឿងចក្រ​ ដែល​សមត្ថកិច្ច​បាន​ចាប់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ត្រឡប់ទៅវិញ ដោយលោកបាន​ធ្វើការ​អះអាងថា លោកពុំបានឈូសព្រៃដូចការរាយការណ៍របស់អ្នក​កាសែត​បីរូបនោះទេ គឺលោកឈូស​ដើមព្រិចតែប៉ុណ្ណោះ។ ម្ចាស់គ្រឿងចក្រ​បានបអះអាង​ជាចុងក្រោយថា អ្នកកាសែតប្រើក្បាច់ថតរូបទាញព្រៃដែលនៅ​ឆ្ងាយពី​ដីរបស់គាត់ យក​មក​ភ្ជាប់ជាមួយដីគាត់ ហើយរាយការថាគាត់ឈូសដីព្រៃ៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌   អាន5368ដង លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន930ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1046ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន830ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន2460ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន990ដង លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប?...    អាន902ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន264ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1006ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន1884ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀតប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
    រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េសូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
    ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
    ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើសយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹងមានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
    ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី-ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      215នាក់
    ម្សិលមិញ    4035នាក់
    សប្ដាហ៍នេះ    215នាក់
    ខែនេះ    167969នាក់
    ឆ្នាំនេះ   3037525នាក់
    សរុប   41331203នាក់
    ថ្ងៃទី 27 ខែ 09 ឆ្នាំ 2021 ម៉ោង 01:20