ព័ត៌មានក្ដៅ

    ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរថយន្តដឹកសត្វតុកកែ

    ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 08 ឆ្នាំ 2021 វេលាម៉ោង 04:57 នាទី ចំនួនអានៈ 295

    កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទីរសៀល ​ខាងផ្នែករដ្ឋបាល​ព្រៃឈើបន្ទាយស្រីដែល​ដឹក​នាំដោយលោក លី សុផា នាយរដ្ឋ​ផ្នែក បាន​ឃាត់រថយន្តរបស់ក្រុម​ហ៊ុន​វីរ:ប៊ុនថាំ​​មួយគ្រឿងនៅភូមិគោគឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ចំណុចក្បែរផ្លូវ​ហៃវ៉េចេញ​ពី​ត្រាវកុដដែល​បាន​ដឹក​សត្វតុកែចំនួន​៩៨៤ក្បាល​មក​ពីខេត្តព្រះវិហារ។

    លោក លី សុផា នាយរងផ្នែករដ្ឋបាល​ព្រៃឈើបន្ទាយស្រី បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅ​រសៀលម៉ោង៣ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះថា ”រថយន្តដឹកតុកកែខាងលើនេះ ចេញដំណើរ​ពី​ខេត្ត​មណ្ឌលគីរី មក​ដាក់តុកកែនៅស្រុរវាង ខេត្តព្រះវិហា រួចចេញដំណើរមក​ខេត្តសៀមរាប​ដោយ​ឆ្លងកាត់ស្រុកស្វាយលើ ចូលមក​ក្រុងសៀមរាបតាមផ្លូវត្រាវកុដ លុះមកដល់ក្បែរចំណុច​ផ្លូវហៃវ៉េស្ថិតក្នុងឃុំបាលាំង ស្រុកប្រាសាទបាគង ក៏ត្រូវបានកម្លាំងរបស់លោកស្ទាក់ឃាត់ឆែកឆេ ទើបឃើញសត្វតុកកែនៅក្នុងធុងខ្លាសេជាច្រើនក្បាល។ លោកលីសុផាបានបន្តថា នៅពេលរាប់សត្វ​តុកកែ ខាងតំណាងក្រុមហ៊ុនវីរ:ប៊ុនថាំ ក៏នៅរាប់ជាមួយគ្នាដែរ។ ខណ:នោះអ្នក​តំណាងខាងក្រុមហ៊ុបានសួរ​ខ្ញុំថា ”តើតុកកែទាំងនេះត្រូវផាកពិន័យអស់ប៉ុន្មាន? ខ្ញុំឆ្លើយថា អត់ដឹងទេ ចាំខ្ញុំសួរទៅខាងអង្គការ​វៃអេដសិន“។ ខាងអង្គការវៃអេដបានប្រាប់ថា តុកកែ១ក្បាលពិន័យជាទឹកប្រាក់ចំនួន ៥ដុល្លារអាមេរិក ហើយយោងតាមច្បាប់ព្រៃឈើត្រូវគុណនឹង៣ថែមទៀត ដូច្នេះអស់ប្រហែល៣ម៉ឺនដុល្លារ។ លោកលីសុផា បន្ថែមថា ”ខ្ញុំមិនមែនជាអ្នកពិន័យទេ គ្រាន់តែប្រាប់តាមអ្វីដែលតំណាងក្រុម​ហ៊ុន​បានសួរ ហើយខ្ញុំក៏មិន​បាន​ទារប្រាក់៣ម៉ឺនដុល្លារដូចការចោទប្រកាន់របស់ក្រុមហ៊ុន​វីរ:ប៊ុនថាំបាន​ចោទប្រកាន់នោះដែរ“។

    លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាល​ព្រៃឈើខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅរសៀល​ថ្ងៃទី១៨ដដែលនេះថា ”គ្មានអ្នក​ណាបានទារប្រាក់ពីក្រុមហ៊ុន​វីរ:ប៊ុនថាំ៣ម៉ឺនដុល្លារដូចការចោទ​ប្រកាន់នោះទេ វាជារឿងមិនពិតទាល់តែសោះ ខ្ញុំសូមបដិសេធន៍ការចោទប្រកាន់នេះទាំងស្រុង“។ លោក ម៉ុង ប៊ុនលីម បានអោយដឹងថា ការដឹកជញ្ជូនតុកកែខាងលើនេះ ត្រូវបានចោទក្នុងមាត្រា៤៤ និងមាត្រា ៩៦ ចំណុច១៩ នៃចបាប់ស្តីពីប្រៃឈើ។

    យោងតាមច្បាប់ស្តីពីព្រៃឈើ ក្នុងមាត្រា៤៤ បានចែងថា ”ពពួកសត្វព្រៃគ្រប់ប្រភេទ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាសម្បត្តិ​របស់​រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើ​ដែលរួមមាន: ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ថលជិលកសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងទៀត ព្រមទាំអពងកូនរបស់វា“។ ឯសត្វតុកកែ​នេះវាចាត់ចូលជា ឧរង្គសត្វ។ មាត្រា៩៦ បានចែងថា ”ត្រូវពិន័យអន្តរការណ៍ពី​រដ្ឋបាល​ព្រៃឈើ​ជាប្រាក់ចំនួនពីពីរ(២) ទៅបី(៣)ដង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយ​ដូចខាងក្រោម:

    មាត្រា៩៦ ចំណុចទី១៩ បានចែងផងដែរ​ថា ”ដឹកជញ្ជូន ធ្វើពាណិជ្ជកម្ម សន្និធិ កែឆ្នៃសំណាក ឬនាំចូលសត្វព្រៃរស់ និងសំណាកក្នុងក្រុមមានដោយបង្គួរ ដោយគ្មានលិខិតអនុញ្ញាត“។

    លោក សុម៉េង តំណាងអោយក្រុមហ៊ុនវីរ:ប៊ុនថាំ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ដដែលនេះផងដែរថា ”ខ្ញុំអត់ដឹងអីផង អត់ដឹងថាខាងមេព្រៃគេគិតមេចដែរ ព្រោះ​ពេល​ខ្ញុំទៅ​ដល់​កន្លែងដោះស្រាយក្នុងរឿងចាប់តុកកែខាងលើ គេដោះស្រាយរួចបាត់ទៅហើយ រឿងថាទារប្រាក់៣ម៉ឺនដុល្លារខ្ញុំអត់ដឹងទេ“។

    យោងតាមការសិក្សាស្រាវជ្រាវកន្លងទៅ គេសង្កេតឃើញថា ក្រុមហ៊ុដឹកជញ្ជូន និងក្រុមហ៊ុន​ដឹក​អ្នក​ដំណើរមួយចំនួន តែងតែបំពានច្បាប់ដោយលួចលាក់ លួចបង្កប់ ដឹករបស់ខុសច្បាប់ ដូចជា ផលអនុផលព្រៃឈើ ដឹកសត្វព្រៃ ដែលច្បាប់បានហាមឃាត់ជាដើម​។ ម្យ៉ាងវិញទៀតក៏មានក្រុម​អ្នក​ដឹក​ឈើខុសច្បាប់មួយចំនួន បាន​យក​រថយន្តឃ្លុបបិតជិតសម្រាប់ដឹកទំនិញមក​ដឹក​ឈើ​ដើម្បីបន្លំភ្នែកសមត្ថកិច្ចផងដែរទាំងនៅខេត្តផ្សេង និង ខេត្តសៀមរាបជាដើម៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1820ដង លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ   អាន3175ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន1018ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន715ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន837ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន2824ដង លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន694ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន1801ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន5410ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន2625ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
    លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្តក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យានគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
    កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផងគ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      160នាក់
    ម្សិលមិញ    4035នាក់
    សប្ដាហ៍នេះ    160នាក់
    ខែនេះ    167914នាក់
    ឆ្នាំនេះ   3037470នាក់
    សរុប   41331148នាក់
    ថ្ងៃទី 27 ខែ 09 ឆ្នាំ 2021 ម៉ោង 01:02