ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 08 ឆ្នាំ 2021 វេលាម៉ោង 02:43 នាទី ចំនួនអានៈ 1520

កាលពីម៉ោង១១យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មានគោយន្តកន្ត្រៃ៣គ្រឿង​ដឹកដើមធ្នង់ឈាម​មាន់ធំៗទាំងឬស​ចំនួន១០ដើម ចេញពីស្រុកអង្គរជុំ យកមក​លក់អោយលោកថៅកែម្ចាក់នៅព្រំប្រទល់ភូមិ​គោគធ្លក និងភូមិបុស្សក្រឡាញ់ ឃុំកន្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ក៏ត្រូវ​បាន​ក្រុម​អ្នក​កាសែតប្រទះ​ឃើញ ហើយក៏​បាន​រាយការណ៍ជូន​សមត្ថកិច្ច​ដើម្បីចាត់ការតាមផ្លូវ​ច្បាប់។

នៅពេល​គោយន្តកន្ត្រៃបាន​មក​ដល់មុខផ្ទះអ្នក​បញ្ជាទិញដើម​ធ្នង់ឈាមមាន់ទាំង១០ដើម​នោះដំបូងឡើយ ក្រុម​អ្នក​កាសែតបានរាយការណ៍ជូនលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប និង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខា​ប្រម៉ាញ់និងនេសា ខេត្តសៀមរាប តែ​លោកទាំងពីរបានឆ្លើយតបតាមទូរស័ព្ទថា យម់ជ្រៅអញ្ចឹងមិន​ដឹងមាន​កម្លាំងធ្វើការឬអត់នោះទេ ចាំមើល​ជាក់ស្តែងលោកខល​រក​ក្រែងមានអ្នកនៅទំនេរអោយចុះទៅមើល តែអ្វីៗដូចទៅសុំភ្លើង​យក្សអញ្ចឹង គឺស្ងាត់បាត់សូន្យលុះអាវសាន្តគ្មានមេព្រៃណាម្នាក់ចុះមកទេ។

បន្ទាប់មក​ក្រុម​អ្នកកាសែតក៏បានខលទូរស័ព្ទរាយការណ៍ជូន ឯកត្តម ម៉ក ធារ៉ា ស្នងការរងទទួល​ផែនបង្រាបបទ​ល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប ឯកឧត្តមបានប្រាប់អោយ អ្នក​កាសែតខលទូរស័ព្ទ​ទៅលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ក្រុងសៀមរាប តែត្រូវ​បាន​លោក​មេប៉ុស្តិ៍រូបនេះ​បដិសេធន៍ថា លោកគ្មានជំនាញខាងបង្ក្រាបបទល្មើសព្រៃឈើនោះទេ សុំអោយ អ្នក​កាសែតខល​ទៅមេព្រៃចុះ បើទោះ​ជាអ្នក​កាសែតបាន​ប្រាប់លោកមេប៉ុស្តិ៍ថា នេះគឺជាបញ្ជារបស់ឯកឧត្តម ម៉ក ធារ៉ា ស្នងការរងខេត្តសៀមរាបក៏ដោយ។

បន្តិចក្រោយមក ទើបឯកត្តម ម៉ក ធារ៉ា បានបញ្ជាអោយលោក យុត សាស្ត្រ (ហៅសាក់) មន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តសៀមរាប​ ទំនាក់ទំនងមក​អ្នក​កាសែតដើម្បីចុះ​មក​បង្រ្កាបការដឹកដើម​ធ្នងខាងលើនេះ តែមុន​ពេល​លោក យុត សាស្ត្រ មកដល់ ថៅកែអ្នក​បញ្ជាទិញ​ដើម​ឈើ​ខាងលើនេះ បាន​បញ្ជាអោយក្រុម​គោយន្តកន្ត្រៃទាំង៣គ្រឿង​ បើរត់ចេញពីមុខផ្ទះ ចែកជា៣ផ្លូវផ្សេងៗគ្នា ហើយទំលាក់​ឈើ​​លើ​ដង​​ផ្លូវ​តាម​វាលស្រែខ្លះ ក្បែរផ្ទះអ្នក​ភូមិខ្លះ។ ឯកឧត្តម ម៉ក់ ធារ៉ា បាន​បញ្ជាទៅលោកអធិការស្រុក​ប្រាសាទបាគងស្នើ​សុំកម្លាំងនគរបាល​ប៉ុស្តិ៍​ អោយមក​ដេកយាមឈើ​ពេញ​មួយយប់រងចាំមេឃភ្លឺ​ តែជាអកុសល្យឈើ​ធ្នង់ឈាមមាន់១០ដើមនោះ ត្រូវ​បាន​ម្ចាស់អ្នក​បញ្ជាទិញ អោយ​កម្លាំងពួកគេចួលដឹក​ចេញអស់៤ដើមតាំងតែពី​មុន​ប៉ូលីសសេដ្ឋកិច្ចចុះមកដល់ម្លេះ ហើយលួចដឹកអស់១ដើមទៀត នៅ​ម៉ោងទៀបភ្លឺពេល​ដែលកម្លាំងនគរបាលប៉ុស្តិ៍ឃុំកណ្តែងយាម​តែពីរកន្លែង ឯមួយកន្លែងទៀតមិន​បានយាម ព្រោះខ្វះកម្លាំងនៅពេលយប់។

នៅព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ខាងប៉ូសីលសេដ្ឋកិច្ចដែលដឹកនាំដោយ​ឯកឧត្តម ម៉ក់ ធារ៉ា ស្នងការរងទទួលផែនបង្ក្រាបបទ​ល្មើស​សេដ្ឋកិច្ចខេត្ត បានធ្វើ​របាយការណ៍ប្រគល់ឈើ​ធ្នង់ឈាមមាន់៥ដើម​នេះជូន​ទៅ​ខាងរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅឯផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីទៅ​តាម​នីតិវិធី។

សូមបញ្ជាក់ផងដែរថា ដំបូងឡើយគោយន្តកន្ត្រៃទាំង៣គ្រឿងនេះ នៅចំចំណុចទ្រូងផ្លូវខ័ណ្ឌចែក​ព្រំប្រទល់ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប និង ភូមិគោគធ្លក ឃុំកណ្តែក​ ស្រុកប្រាសាទបាគង ប្រសិនបើអាជ្ញាធរដែនដី ឬនគរបាល​ប៉ុស្តិ៍រដ្ឋបាល​ណាមួយមិន​បដិសេធន៍ បញ្ជា​របស់របស់ឯកឧត្តម ម៉ក់ ធារ៉ា ហើយចុះមក​ជួយ​ឃាត់ជាបណ្តោះអាសន្នសិន នោះដើមធ្នង់៥ដើម​ទៀតក៏មិន​ហោះបាត់យ៉ាងដូច្នេះដែរ។

ពលរដ្ឋនៅសង្កាត់ជ្រាវតែងតែរិះគន់ថា ពួកគាត់ហាក់ខ្វះភាពកក់ក្តៅ ហើយអស់ជំនឿចិត្តទៅលើ​សមត្ថកិច្ចខ្លះដែលតែងតែរើសអើង លាបពណ៍ ប្រកាន់ទួនាទី មិន​ស្តាប់បញ្ជាថ្នាក់លើ បណ្តាល​អោយបទល្មើសរត់រួច​។ ពលរដ្ឋបន្ថែមទៀតថា នេះដើមធ្នង់រត់បាត់វាមិន​ជាបញ្ហាធ្ងន់ធ្ងរនោះទេ ចុះ​បើចោរប្លន់រត់បាត់ព្រោះតែប្រកាន់តួនាទីអញ្ចឹង តើថ្នាក់ដឹកនាំខេត្តសៀមរាបយក​មុខទៅទុកឯណា? ហើយឆ្លើយតបជាមួយរាជរដ្ឋាភិបាលថាមេចដែរ ដែលមានមន្ត្រីថ្នាក់ក្រោម​អសកម្ម​បែបនេះ? ពលរដ្ឋស្នើសុំឯកឧត្តម ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលគណអភិបាលខេត្តសៀមរាប មេត្តានែនាំមន្ត្រីអសកម្ម​ក្រោម​ឱវាទ​មួយចំនួនផង ដើម្បីជាក្តីសង្ឃឹមរបស់ពលរដ្ឋ នៅក្នុងខេត្តសៀមរាបនេះ៕ ដោយ៖ ផ្លុងរ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1615ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1507ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1368ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1661ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1729ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1343ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1602ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន1970ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1613ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1533ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2183នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    41225នាក់
ខែនេះ    350393នាក់
ឆ្នាំនេះ   2360932នាក់
សរុប   51720858នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 04:17