ព័ត៌មានក្ដៅ

    អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ

    ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 09 ឆ្នាំ 2021 វេលាម៉ោង 02:28 នាទី ចំនួនអានៈ 188

    ក្រុមហ៊ុនលក់អចលនទ្រព្យដ៏សម្បូរបែប​ទាំងតូចទាំងធំ​នៅក្នុងខេត្តសៀមរាប ប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើ​អោយទីផ្សាដីធ្លីនៅតែមានសន្ទុះទៅមុខ បើទោះជាមានជំងឺកូវី១៩​ រាត​​ត្បាត​ពាសពេញពិភពលោក និងប្រទេសកម្ពុជា​ក៏ដោយ ប៉ុន្តែអ្វីដែលគួរអោយព្រួយបារម្ភបំផុតនោះគឺ ក្រុមហ៊ុនអចលនទ្រព្យមួយចំនួន បោកប្រាសអតិថិជនខ្លួនឯង អំពីសេវាកម្មជាច្រើន ដែលខ្លួនបានសន្យា​ហើយមិន​អនុវត្ត និងក្រុមហ៊ុនខ្លះបើក​អាជីវកម្មគ្មានច្បាប់ទំលាប់ត្រឹមត្រូវ។

    ក្រុមហ៊ុន ឬក្រុមបុគ្គល​ដែលលក់អចលនទ្រព្យមួយចំនួនមិន​បាន​អនុវត្តតាមគោកការណ៍ច្បាប់​របស់ក្រសួងពាណិជ្ជកម្ម ឬស្ថាប័នពាក់ព័ន្ធនោះទេ ដោយលួចបើកការិយាល័យដើម្បី ​ពុះដីឡូតិ៍ សង់ផ្ទះល្វែង សង់វីឡា សង់ខុនដូរ លក់ចែកជូនអោយអតិថិជន ដោយអះអាងថា ក្រុមហ៊ុនរបស់គេមានច្បាប់ទំលាប់​ត្រឹមត្រូវ ហើយធានាអះអាងដោយផ្ទាល់មាត់ថា គម្រោងរបស់ពួកគេ មានប្លង់រឹង មានភ្លើង មានផ្លូវ មានប្រព័ន្ទលូបង្ហូរទឹក តាម​ស្តង់ដាដែល​រដ្ឋ​តម្រូវអោយមាន តែតាមការពិតអ្វីៗគ្រាន់តែជាក្តីស្រមៃ របស់អតិថិជនដែលបានស្តាប់លឺតែប៉ុណ្ណោះ ពេលម្ចាស់អចលនទ្រព្យទាំងនោះលក់អស់គម្រោង ក៏វេច​បង្វិចលុយហោះហើរទៅបាត់ ឯពលរដ្ឋដែលទិញអចលនទ្រព្យខ្លះបានត្រឹមឈរសម្លឹងមើលបង្គោល​ភ្លើងអត់មានខ្សែ ឬឈរសម្លឹងមើលបង្គោលភ្លើងដែលមានតែអំពូលសូឡាបន្តោង១គ្រាប់ៗតេកតោកៗតែប៉ុណ្ណោះ។

    ចំណែកឯពលរដ្ឋខ្លះទិញដីឡូតិ៍យូរឆ្នាំហើយ តែធ្វើ​ប្លង់រឹងមិន​បាន បំបែកក្បាលដីមិន​បាន​ ពេលទូរស័ព្ទសួរម្ចាស់ដីឡូតិ៍ អស់លោកថៅកែទាំងនោះ សន្យាថ្ងៃនេះថ្ងៃនោះ គឺសន្យាខ្យល់តែរហូត។ អ្នក​ទិញដីឡូតិ៍ វីឡា បង់រំលោះភាគច្រើនជាអ្នក​មិន​មានលុយច្រើន​ទេ ឬអាចជាអ្នក​ក្រ តែបន្ទាប់ពីបានទិញអចលនទ្រព្យទាំងនោះហើយ កាន់តែក្រថែមទៀត ព្រោះអចលនទ្រព្យដែលបានទិញនោះ ធ្វើប្លង់រឹងមិន​បាន ដាក់បញ្ចាំធនាគារដោះទាល់មិនបាន គ្មានភ្លើងរដ្ឋ ប្រើភ្លើងឯកជនរបស់ម្ចាស់គម្រោងអចលនទ្រព្យមានតម្លៃថ្លៃជាងភ្លើងរដ្ឋជាដើម។

    អ្នកជំនាញអចលនទ្រព្យបានពន្យល់ខ្លះៗថា បើចង់ទិញអចលនទ្រព្យប្រកបដោយសុវត្ថិភាព​ត្រូវ​ចេះសិក្សាចំណុចមួយចំនួនដូចខាងក្រោមដើម្បីកុំអោយគេបោកប្រាសភូតភរកុហកបាន៖

    ពលរដ្ឋរិះគន់ថា អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ទ ផ្នែកអចលនទ្រព្យ គួរតែត្រួតពិនិត្យ​អោយបានច្បាស់លាស់ចំពោះ​ក្រុម​អ្នក​អភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ទាំងខ្នាតតូច ខ្នាតមធ្យម និង​ខ្នាតធំ ជៀងវាងពួកម្ចាស់គម្រោងមួយចំនួយបោកប្រាសអតិថិជនខ្លួនឯង។ ម្យ៉ាងវិញទៀត​ពេល​នេះនៅមិន​ទាន់ហួសពេលនៅឡើយទេសម្រាប់ស្ថាប័នពាក់ព័ន្ទទៅនឹងអចលនទ្រព្យ គួរតែឆាប់ចុះស្រាវជ្រាវឡើងវិញចំពោះម្ចាស់គម្រោងដែលលក់អស់ហើយ កំពុងល់ និងរៀបចំលក់នៅថ្ងៃខាងមុខនេះថាតើ មួយណាមានច្បាប់ត្រឹមត្រូវ មួយណាខ្វះខាតខ្លះ ហើយមួយណាដែលក្មាន​សោះ ដើម្បីចាត់ការតាមវិធានការច្បាប់ ជៀសវាពលរដ្ឋរងទុក្ខនៅថ្ងៃអនាគត ហើយ​ជៀសវាងអាជ្ញាធររដ្ឋ​ អាជ្ញាធរមានសមត្ថកិច្ច និងអ្នក​អនុវត្តច្បាប់ឈឺក្បាលទៅថ្ងៃអនាគតផងដែរ៕ ដោយ៖ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន1475ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1286ដង លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន281ដង វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត   អាន424ដង ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខ...    អាន334ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន812ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន942ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន933ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1072ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន977ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែលប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      495នាក់
    ម្សិលមិញ    4035នាក់
    សប្ដាហ៍នេះ    495នាក់
    ខែនេះ    168249នាក់
    ឆ្នាំនេះ   3037805នាក់
    សរុប   41331483នាក់
    ថ្ងៃទី 27 ខែ 09 ឆ្នាំ 2021 ម៉ោង 02:38