ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរាណ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 05 ខែ 10 ឆ្នាំ 2021 វេលាម៉ោង 04:08 នាទី ចំនួនអានៈ 1553

ខេត្តសៀមរាប៖អាជ្ញាធរចៅសង្កាត់ជ្រាវ បានអះអាងថា លោកនឹងប្តឹងបុគ្គល៣រូប តាមផ្លូវច្បាប់ ប្រសិនបើពួកគេនៅតែបន្តញុះញុងក្រុមពលរដ្ឋអោយតវ៉ារារាំងការអភិវឌ្ឍន៍ជីកស្តារត្រពាំងបុរាណ(ហែផ្កា)។

ចៅសង្កាត់ជ្រាវ ចៅសង្កាត់ជ្រាវ បញ្ជាក់បែបនេះធ្វើឡើងនៅថ្ងៃទី០៥ខែតុលាឆ្នាំ២០២១ នេះ នៅក្នុងសាលាសង្កាត់តែម្តង។ លោកថា ត្រពាំងបុរាណឈ្មោះ ថាត្រពាំងហែផ្កា មានទីតាំងក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប មានទំហំជាង៦ម៉ឺនម៉ែត្រ ក្រឡា(ជាង៦ហិកតា)។ ត្រពាំងបុរាណមួយនេះ បានរងការរំលោភបំពានកាន់កាប់ដោយបុគ្គល៣ទៅ៤រូប ហើយត្រូវបានជួយសង្គ្រោះមកវិញដោយអាជ្ញាធរក្រុង.ខេត្ត.និងអាជ្ញាធរអប្សរា។ ដោយមើលឃើញអំពីសក្តានុពល ដែលអាចទាក់ទាញអ្នកទេសចរ ទៅកំសាន្ត និងអាចផ្តល់ប្រយោជន៍ដល់ពលរដ្ឋរស់នៅក្បែរនោះអោយមានជីវភាពប្រសើរ តាមរយ:ការលក់ដូរ និងដើម្បីរក្សាសម្បត្តិជាតិផងនោះ អាជ្ញាធរទាំង៣ ខាងលើ បានផ្តល់សិទ្ធិអោយអាជ្ញាធរសង្កាត់ជីកស្តារដើម្បីអភិរក្សត្រពាំងបុរាណនេះឡើងវិញ។ ប៉ុន្តែនៅ ពេលរៀបចំដាក់គ្រឿងចក្រដើម្បីជីកស្តារ ក៏ត្រូវក្រុមពលរដ្ឋលើកគ្នាមកតវ៉ារារាំងមិនអោយជីកស្តារ ដោយ មានបុគ្គល៣រូបជាអ្នកញុះញង់ក្រុមពលរដ្ឋ។

លោកក្អោប រ៉ន បានបញ្ជាក់ថា បុគ្គ៣រូបដែលញុះ ញុងពលរដ្ឋអោយរារាំងការអភិរក្សនេះ ទី១ឈ្មោះភាជ ផង់ ជាមេភូមិបុស្សក្រឡាញ់ ទី២ឈ្មោះ ឃុន សុខន ជាឈ្មួញដីឡូត៍ និងទី៣ឈ្មោះពុម សុគន្ធា ភេទស្រី ជាឈ្មួញដីឡូត៍ និងមានបុគ្គលម្នាក់ទៀតជាមន្ត្រីក្នុងសាលាសង្កាត់ជ្រាវ ជាមេខ្លោងនៅពីក្រោយខ្នង។ ការដែលពួកគេញុះញុងពលរដ្ឋអោយតវ៉ារារាំងនេះ គឺក្នុងគោលបំណងរំលោភយកដីត្រពាំងកាន់កាប់ដើម្បីពុះឡូត៍លក់ចែកគ្នា។ តាមពិតពលរដ្ឋដែលរស់នៅលើដីមាត់ត្រពាំងមានត្រឹមតែ៦ គ្រួ សារប៉ុណ្ណោះ ហើយក៏បានស្រង់ឈ្មោះសម្រាប់ដោះ ស្រាយរួចហើយដែរ។ ប៉ុន្តែពួកគេ បែជាដើរប្រមូលពលរដ្ឋអោយផ្តិតមេដៃរហូតជិត៣០០នាក់ នេះអាចបញ្ជាក់ថា ក្លែងមេដៃ។

លោកក្អោប រ៉ន បញ្ជាក់ទៀតថា ក្នុងសប្តាហ៍ខាង មុខនេះ អាជ្ញាធរសង្កាត់នឹងដាក់គ្រឿងចក្រជីកស្តារត្រពាំងជាថ្មី ហើយបើបុគ្គល៣រូបខាងលើនៅតែបន្តញុះញុងដឹកនាំពលរដ្ឋមករារាំងទៀត លោកនឹងប្តឹងតាមផ្លូវច្បាប់ ដោយពុំមានការយោគយល់ឡើយ ត្បិតអាជ្ញាធរគ្រប់ថ្នាក់ចេញសេចក្តីសម្រេចរួចអស់ហើយ។

យោងតាមការបញ្ជាក់របស់លោកចៅសង្កាត់ គេរំពឹងថា អាជ្ញាធរគ្រប់ថ្នាក់ នឹងចាត់វិធានការលើបុគ្គលរារាំងការអភិវឌ្ឍន៍នេះ៕ប្រភពព័ត៌មាន៖SRP
រូបភាព:ត្រពាំងហែផ្កា និងរូបតវ៉ាពេលកន្លងទៅ

             

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង   អាន1601ដង ចៅហ្វាយខេត្តសៀមរាប ប្រមានមន្ត្រីកម្លាំង ប្រដាប់អាវុធ ទាំងអស់ត្រូវ ដកខ្លួនឲ្យឆ្ងាយ ពីរបទ...    អាន2055ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1532ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន1396ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1611ដង ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់   អាន719ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន1746ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន1823ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1378ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន778ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27333នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    173817នាក់
ខែនេះ    557097នាក់
ឆ្នាំនេះ   1939329នាក់
សរុប   51299255នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:21