ព័ត៌មានក្ដៅ

    ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ

    ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 10 ឆ្នាំ 2021 វេលាម៉ោង 05:58 នាទី ចំនួនអានៈ 998

    គ្រួសារលោក ង៉ែត ភារៈ កូនប្រុស​បង្កើត​របស់លោក​ ង៉ែត ងឹម (អតីតអនុភូមិដកពោធិ៍) សង្កាត់ស្លក្រាម ក្រុងសៀមរាប បានទទួល​រងអំពើអយុត្តិធម៌អស់រយៈពេល​ជាយូរឆ្នាំមក​ហើយ​ ពេល​នេះ​កំពុងតែលើកដៃ​សំពះ​​ស្រែកដង្ហើយ​ហៅសុំទៅ​លោក នួន ពុទ្ធារ៉ា អភិបាលគណៈអភិបាល​ក្រុងសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាល​គណៈអភិបាលខេត្តសៀមរាប មេត្តា​ជួយផ្តល់យុត្តិធម៌ជូនគ្រួសារ​ពួកគាត់ផង ពាក់ព័ន្ធជាមួយ​ដីមួយកន្លែងស្ថិតនៅក្រោយ​ផ្សារលើធំថ្មី​ដែល​មាន​ទំហំ ៤មx១២ម។

    កាលឆ្នាំ១៩៨៤ក្រោយភ្លើងឆេះផ្សារលើរួចមក លោក ឈាវ ថៃ មេភូមិដកពោធិ៍បាន​បែងចែកដីអោយពលរដ្ឋអស់ នៅ​សល់តែដីដែលមានទំហំ(១២មx១២.៥ម) សម្រាប់ធ្វើ​ស្នាក់ការភូមិដកពោធិ៍ដោយខាងកើតទុកជាផ្លូវ។

    លុះក្នុងឆ្នាំ១៩៩៤លោក ពឹង ឃៀង បាន​យកដីផ្លូវ​ខាងកើតនេះ សាងសងរោងលក់ថ្នាំពេទ្យ ហើយក៏មានទំនាស់ជាមួយមេភូមិ ព្រោះមេភូមិមិនអនុញ្ញាតិអោយសាងសង់ ហើយបាន​រាយការណ៍ជូនលោក ចៅ សែន អភិបាលស្រុកសៀមរាបនៅថ្ងៃដដែលនោះ។ លោកចៅសែនចុះមក​មើល​ហើយសួរនាំត្រួសៗ​ក៏ត្រឡប់ទៅវិញ។ លុះថ្ងៃស្អែក​លោក ចៅ សែន បាន​បើកអង្គប្រជុំ ពាក់ព័ន្ទរឿងលោក ពឹង ឃៀង សាងសង់រោងលក់​ថ្នាំពេទ្យលើ​ដីផ្លូវខាងលើនេះ ដែលមានអ្នក​ចូលរួមដូចខាងក្រោម៖
              ១.លោក ចៅ សែន អភិបាលស្រុក ជាប្រធាន
              ២.លោក ហ៊ូ ស៊ាប ប្រធានករិយាល័យភូមិបាល​ស្រុក
              ៣.លោក ណុប វណ្ណ ប្រធានយុត្តិធម៌ស្រុក និងជាលេខាកត់ត្រា
              ៤.លោក រស់ ហេង ចៅសង្កាត់លេខ១
              ៥.លោក រស់ សុខ ប្រធានគ្រប់គ្រងផ្សារលើ
              ៦.លោក ឈាវ ថៃ មេភូមិដកពោធិ៍
              ៧.លោក ង៉ែត ងឹម អនុភូមិដកពោធិ៍
              ៨.លោកស្រី គឹម​ អូន ម្ចាស់សំណង់

    ក្រោយកិច្ចប្រជុំខាងលើ លោក ចៅ សែន អភិបាលស្រុកសៀមរាប បាន​សម្រេចកាត់ដីដែលមានទំហំ ១២មx១២.៥ម ជាបីចំណែកដូចខាងក្រោម៖

              ១.ដីទំហំ ៤មx១២ម ប្រគល់អោយលោក ឈាវ ថៃ មេភូមិដកពោធិ៍ធ្វើលំនៅដ្ឋាន។
              ២.ដីទំហំ ៤មx១២ម ប្រគល់អោយលោក ង៉ែត ងឹម អនុភូមិដកពោធិ៍ធ្វើលំនៅដ្ឋាន។
              ៣.ដីទំហំ ៤មx១២.៥ម ទុកធ្វើ​ជាផ្លូវ (តែអនុញ្ញាតិអោយលោក ពឹង ឃៀង ធ្វើ​រោងលក់​ថ្នាំ
              ពេទ្យបណ្តោះអាសន្នសិន)។

    ក្បាលដីលេខ ៤៣៧ ដែលលោក ង៉ែត ងឹម ទទួលបានស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានព្រំប្រទល់ខាងជើងជាប់ទៅនឹងផ្លូវ ខាងត្បូងជាប់នឹងលូទឹកស្អុយ ខាងកើតជាប់នឹងផ្លូវ ខាងលិចជាប់ក្បាលដីលេខ ៦៨០ (ដីលោកឈាវថៃមេភូមិដកពោធិ៍)។

    ជាក់ស្តែងនៅពេលបច្ចុប្បន្ននេះលោក ពឹង ឃៀង អ្នក​សង់រោងលក់ថ្នាំពេទ្យលើដីផ្លូវបានកំពុងសាងសង់សំណង់ថ្មយ៉ាងស្គឹមស្គៃលើដីផ្លូវដោយខុសច្បាប់បានដោយរលូន តែអកុសល្យលោក ង៉ែត ភារៈ កូនប្រុសបង្កើតរបស់លោក ង៉ែត ងឹម ដែលមានដីមានប្លង់កម្មសិទ្ធត្រឹមត្រូវ​មិន​អាច​សាង​សង់លំនៅដ្ឋានបាន ព្រោះពួកក្រុម​លោកលន់ និងក្រុមពុករលួយ​នាំគ្នាបង្វិលយក​ដីរបស់គាត់​ធ្វើ​ជាផ្លូវវិញ។

    លោក ង៉ែត ភារៈ កូន​ប្រុសរបស់លោក ង៉ែត ងឹម និងម្តាយ​ដែល​មាន​វ័យចំណាស់ បានលើកម្រាម​ដៃដប់សំពះ សុំអង្វរលោក នួន ពុទ្ធារ៉ា អភិបាលគណៈអភិបាលក្រុងសៀមរាប​ និងឯកឧត្តម ទៀ សីហា អភិបាល​គណៈអភិបាល​ខេត្តសៀមរាប មេត្តាស៊ើបអង្កេតពីប្រវត្តដីខាងលើនេះ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនពួកគាត់ផង កុំជឿតាម​ការរៀបចំ និងសម្តីរបស់មន្ត្រីគ្រាប់ល្ពៅមួយចំនួន​ដែលកំពុង​តែ​ឃុបឃិតគ្នាជាមួយលោក ពឹង ឃៀង យកដៃបាំងមេឃ អោយសប្រែទៅជាខ្មៅ ខ្លៅក្លាយទៅជាបណ្ឌិត ឯមនុស្សត្រង់ពិតរងទុក្ខវេទនា៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន900ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន873ដង លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ   អាន915ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន879ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន929ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន877ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន874ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន1050ដង នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន960ដង មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង   អាន912ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាបយីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2088នាក់
    ម្សិលមិញ    5273នាក់
    សប្ដាហ៍នេះ    48143នាក់
    ខែនេះ    177096នាក់
    ឆ្នាំនេះ   177096នាក់
    សរុប   42261281នាក់
    ថ្ងៃទី 22 ខែ 01 ឆ្នាំ 2022 ម៉ោង 10:25