ព័ត៌មានក្ដៅ

    រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក

    ដោយៈ Siem Reap កំពង់ឆ្នាំង ថ្ងៃទី 06 ខែ 12 ឆ្នាំ 2021 វេលាម៉ោង 08:06 នាទី ចំនួនអានៈ 301

    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ស.ជ.ណ របស់ទីស្តីការគណរដ្ឋមន្រ្តី បានសម្រេចឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់វិធានការច្បាប់ចំពោះលោក ឈួរ ច័ន្ធឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងតាមផ្លូវច្បាប់ ក្រោយពីរកឃើញថា បានទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក ដោយខុសច្បាប់ នេះបើយោងតាម ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលទើបទទួលបាននារៀលនេះ។

    ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី០៣ ខែធ្នូ បានបញ្ជាក់ថា ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ធឌឿន អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងដកហូតដីរដ្ឋទំហំ២.១០០,៦៦ហិកតា ដែលស្ថិតក្នុងដែនព្រៃលិចទឹក ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និងឃុំដារ ស្រុកកំពង់លែង។

    សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី០៣ ខែធ្នូ ក៏បានប្រគល់ភារកិច្ចទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹកនិងឧតុនិយម, អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការការពារដីរដ្ឋក្នុងដែនព្រៃលិចទឹក ដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២ ខែ កក្កដា ឆ្នាំ២០១០ និងអនុក្រឹត្យ លេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១១។

    ដោយឡែក នៅខេត្តកំពង់ធំ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំជំរុញនីតិវិធីតុលាការករណីសំណុំរឿងបទល្មើសកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប និងដឹកនាំអង្គភាពជំនាញរៀបចំរបាយការណ៍ មានផែនទី និងនិយាមកា ដើម្បីលើកសំណើជូនក្រសួងធនធានទឹក និងឧតុនិយម កែសម្រួលព្រំប្រទល់តំបន់២ ស្ថិតក្នុងភូមិសាស្ត្រ ដែលមានការប៉ះពាល់ ។

    រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ធំ ជំរុញអនុវត្តលិខិតលេខ១០០៣ ស.ជ.ណ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ និងលិខិតលេខ១០៤៤ ស.ជ.ណ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រជាជនអាចមានសិទ្ធិកាន់កាប់និងអាស្រ័យផល៕ប្រភព៖ Khmer First

    •  
    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន1004ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន878ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន946ដង ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន1170ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន918ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន879ដង កម្រងរូបភាព កងកម្លាំអន្តរាគមន៍បានចូលរួមការពារព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរសាទរទីក្រ...    អាន229ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន874ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន875ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន876ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវយុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមមន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1674នាក់
    ម្សិលមិញ    5273នាក់
    សប្ដាហ៍នេះ    47729នាក់
    ខែនេះ    176682នាក់
    ឆ្នាំនេះ   176682នាក់
    សរុប   42260867នាក់
    ថ្ងៃទី 22 ខែ 01 ឆ្នាំ 2022 ម៉ោង 09:17