ព័ត៌មានក្ដៅ

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស

    ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 12 ឆ្នាំ 2021 វេលាម៉ោង 08:02 នាទី ចំនួនអានៈ 413

    សមត្ថកិច្ចបាន​ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សយ ស៊ំា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ស័ង្កសីតូបលួចយកទូរស័ព្ទ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

    កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦.៣០នាទីស្ថិតនៅតូបលក់ទូរស័ព្ទយីហោ ពីង ពីង លក់ទូរស័ព្ទដៃទំនើប ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប មានករណីគាស់ស័ង្កសីតូបលួចយកទូរស័ព្ទ​ចំនួន២១គ្រឿង ក្នុងនោះ​មានទូរស័ព្ទម៉ាកសាំស៊ុងចំនួន០៥គ្រឿង ម៉ាកអូបពរ ចំនួន១៣គ្រឿង និងម៉ាកវីវូ ចំនួន០៣គ្រឿង របស់ជនរងគ្រោះឈ្មោះ ហេង សំណាង ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ​ខណៈពេលដែរជនរងគ្រោះមិននៅតូប។

    បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ និងដោយផ្អែកលើកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ច​ក៏កំណត់មុកសញ្ញាបាន ទើបនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានស្វែងរកមុខសញ្ញា ហើយឃាត់ខ្លួនជនសង្ស័យខាងលើ ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ យកមកសាកសួរ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឡើងហែកស័ង្កសីចូលទៅក្នុងតូបរបស់ជនរងគ្រោះលួចយកទូរស័ព្ទចំនួន២១គ្រឿងពិតមែន ដោយឡែកទូរស័ព្ទដែលជនសង្ស័យលួចនោះ ជនសង្ស័យបានយកទៅលក់ និងបញ្ចាំ អស់ហើយ។

    លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការរងដឹកនាំការិយាល័យព្រហទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាល​ខេត្តសៀមរាប បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះថា ការឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺជាការខិតខំប្រឹងប្រែងរបស់នគរបាលប៉ុស្តិ៍សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

    សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យ លទ្ធផល វិជ្ជមាន ប៉ុន្តែមិនទាន់បាននាំជនសង្ស័យទៅយកសំណាក ពាក់ព័ន្ធនិងជំងឺកូវីដ១៩នៅឡើយទេ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងទៅតាមទៅនីតិវិធី៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន988ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន877ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន1121ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន913ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន892ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន873ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន922ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន903ដង កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា   អាន906ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន878ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការសំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
    សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួសក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញយោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1600នាក់
    ម្សិលមិញ    5273នាក់
    សប្ដាហ៍នេះ    47655នាក់
    ខែនេះ    176608នាក់
    ឆ្នាំនេះ   176608នាក់
    សរុប   42260793នាក់
    ថ្ងៃទី 22 ខែ 01 ឆ្នាំ 2022 ម៉ោង 09:01