ព័ត៌មានក្ដៅ

    ដំណឹងបាត់កូនស្រី

    ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 12 ឆ្នាំ 2021 វេលាម៉ោង 11:33 នាទី ចំនួនអានៈ 313

    លោក ឈាង ចិន ត្រូវជាឪពុក និងម្តាយឈ្មោះ ម៉ែន ម៉ាច បច្ចុប្បន្នរស់នៅភូមិ​ថ្លុកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានបាត់កូនស្រីវ័យ១៥​ឆ្នាំម្នាក់ឈ្មោះ ឈាង ស្រីខួច ដែល​មាន​ភិនភាគដូច​ក្នុង​រូបភាព នៅចំណុចផ្លូវ​៦០ម៉ែត្រ កន្លែងលក់ប៉ើតប៉ោង កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

    យោងតាមប្រភពអ្នក​លក់ប៉ើតប៉ោងក្បែរគ្នានៅផ្លូវ៦០ម៉ែត្របាន​ប្រាប់លោក ឈាង ចិន ដែល​ជាឪពុកថា ដំបូងក្មេងស្រីឈ្មោះ ឈាង ស្រីខួច បានយកប៉ើតប៉ោងទៅផ្ញើជាមួយគាត់បន្ទាប់ពី​នាង​បាន​និយាយទូរស័ព្ទរួចបន្តិច ហើយ​ប្រហែលមួយស្របក់ក្រោយមក​ឃើញ​មានបុរស​ម្នាក់វ័យ​ប្រហែល​ជាង​២០ឆ្នាំ ជិះម៉ូតូម៉ាក​វីវ៉ាពណ៍ខ្មៅ ក្មានស្លាកលេខ បាន​មក​ឌុប​កូន​ស្រីគាត់​ទៅ​បាត់។

    នៅពេល​ឪពុក​មក​ដល់​កន្លែងកើតហេតុបាត់​កូន​ស្រីពីកន្លែងលក់ប៉ើតប៉ោង ឃើញ​តែ​ប៉ើតប៉ោង ទើប​សាកសួរអ្នក​លក់ជិតគ្នាបានដឹង​ហេតុផល​ក៏ប្រញាប់ទៅរាយការណ៍ជូន​នគរបាលប៉ុស្តិ៍ភ្លាមៗ នៅថ្ងៃដដែល តែជាអកុសល្យ រហូតដល់ថ្ងៃនេះនៅតែគ្មានដំណឹងពីកូនស្រីគាត់នៅឡើយ។

    លោក ឈាង ចិន បានបន្ថែមថា តាំងពីថ្ងៃបាត់កូនស្រី គាត់តែងតែខល​ទូរស័ព្ទទៅកូន​ស្រីរបស់គាត់ជានិច្ច តែគ្មានអ្នក​លើក​ទទួល តែចាយដន្យនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះលោកខល​ទៅកូន​ស្រីម្តងទៀតនាងលើកទទួលតែលឺសម្លេងមនុស្សប្រុសក្រហឹមសូរ ហឹះ ហើយ​ក៏បិតទូរស័ព្ទបាត់ទៅ។

    លោក ស៊ិន ណារ៉ា មេប៉ុស្តិ៍នគរបាល សង្កាត់ស្លក្រាម ក្រុងសៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទនៅព្រឹក​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះថា លោក​ពុំទាន់បានទទួល​ពត៌មាននៅឡើយទេ ប្រហែល​ខាង​ជន​រងគ្រោះមក​រាយការណ៍ជូន​កូន​ចៅរបស់លោក ចាំមើល​សាកសួរមើលសិន។

    ឪពុកម្តាយក្មេងស្រីដែលបាន​បាត់ខ្លួន បាន​លើក​ម្រាម​ដៃដប់ស្នើសុំសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុង​ខេត្តសៀមរាប មេត្តាជួយស្វែងរក​កូនស្រីជូនពួក​គាត់​ផង​ព្រោះថា ពួកគាត់កំពុង​ព្រួយ​បារម្ភពីកូនស្រីគាត់​ខ្លាំងណាស់៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន920ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន879ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន908ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន919ដង នឹកសង្សាចាស់   អាន880ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន913ដង រឿងទុំទាវ (មានវីដេអូ)   អាន1124ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន952ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន920ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន871ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
    រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្តរទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
    លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យានគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
    មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យយោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
    តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសាយោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1434នាក់
    ម្សិលមិញ    5273នាក់
    សប្ដាហ៍នេះ    47489នាក់
    ខែនេះ    176442នាក់
    ឆ្នាំនេះ   176442នាក់
    សរុប   42260627នាក់
    ថ្ងៃទី 22 ខែ 01 ឆ្នាំ 2022 ម៉ោង 08:39