សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ដោយៈ Siem Reap Siem Reap ថ្ងៃទី 06 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 11:53 នាទី ចំនួនអានៈ 2072

ខេត្តសៀមរាប ៖ នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានចាប់បញ្ជូនជនសង្ស័យចំនួន ០៣នាក់ រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ករណីទី ០១ : នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨ និង០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប  និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ បានចុះបង្ក្រាបបទ រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ  ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ជា សុវត់ ហៅ តាក់ ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។

សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន ៖ ម្សៅមេតំហ្វេតាមីនចំនួន ០៣កញ្ចប់ ស្មើនឹងទម្ងន់០.៨ក្រាម(ទម្ងន់សុទ្ធ), ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០២គ្រឿង ។       

ករណីទី ០២ : នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប  និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់សៀមរាប បានចុះបង្ក្រាបបទល្មើស រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលំនៅឋាន និងលើដងផ្លូវ ស្ថិតនៅភូមិក្រសាំងរលើង សង្កាត់/ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ផុន រតនា ហៅ ឆាយ ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរ  និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។ ២-ឈ្មោះ រ៉ូន រះ ហៅ ឌូក ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ ជាងចម្លាក់ មានទីលំនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរ  និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន១១កញ្ចប់ ស្មើនឹងទម្ងន់១០.២៩ក្រាម(ទម្ងន់សុទ្ធ), ថ្នាំគ្រាប់មេតំហ្វេតាមីនចំនួន ០៧គ្រាប់កន្លះ ស្មើនិងទម្ងន់សុទ្ធ ០.៧ក្រាម(ទម្ងន់សុទ្ធ) និងទូរស័ព្ទដៃចំនួន០៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង​ ដើម្បីចាត់ការតាមនីតិវិធី ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1422ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1485ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1650ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1580ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន1902ដង ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេ?...    អាន2112ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1568ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1403ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1407ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន1359ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10615នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    38468នាក់
ខែនេះ    347636នាក់
ឆ្នាំនេះ   2358175នាក់
សរុប   51718101នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 23:22