ព័ត៌មានក្ដៅ

    នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​និង​កម្លាំង​ជំនាញ​ខេត្តបាត់ដំបង​ បំបែកសំណុំរឿង​ជួញដូរ​គ្រឿងញៀន​ពី​ភ្នំពេញ​នាំ​យក​លក់​ចែកចាយ​តាម​បណ្តា​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​

    ដោយៈ Siem Reap បាត់ដំបង ថ្ងៃទី 14 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 09:36 នាទី ចំនួនអានៈ 268

    ​ភ្នំពេញ​ ៖​ ជនសង្ស័យ​ប្រុស​-​ស្រី​០២​នាក់​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ដោយ​ផ្ញើ​តាម​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ពី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​ ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ខេត្តបាត់ដំបង​ និង​ រាជធានី​ភ្នំពេញ​ រឹបអូស​បាន​គ្រឿងញៀន​មួយ​ចំនួន​ធំ​។​

    ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​០៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២២​ នៅ​ភ្នំពេញ​ធ្វើ​ឡើង​នៅ​ចំណុច​បុរី​ពិភព​ថ្មី​កួរស្រូវ​២​ ផ្ទះ​លេខ​៨៧​ ផ្លូវ​១១​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ និង​នៅ​ខេត្តបាត់ដំបង​ ក្នុង​ភូមិប​វេ​ល​១​ ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ។​

    ​លោក​វរសេនីយ៍ទោ​ រ៉ឹ​ម​ ម៉ិច​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ រាជធានី​ភ្នំពេញ​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ពី​ភ្នំពេញ​យក​លក់​ចែក​វ​ចាយ​នៅ​តាម​បណ្តា​ខេត្ត​ គឺ​ដឹកនាំ​បង្ក្រាប​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ គល់​ យី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ អនុវត្ត​តាម​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​ លោក​ ស៊ិ​ត​ វណ្ណៈ​ កម្លាំង​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ឃាត់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាន​០២​នាក់​ ។​

    ​ជនសង្ស័យ​មានឈ្មោះ​  ជា​ សុវណ្ណ​បញ្ច​ការ​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ ប្រកប​មុខរបរ​លក់​អីវ៉ាន់​តាម​អន​ឡាញ​ រស់នៅ​ភូមិប​វេ​ល​១​ ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ និង​ឈ្មោះ​ ម៉​ម​ សា​វី​ ភេទ​ ប្រុស​ អាយុ​៣៣​ឆ្នាំ​ គ្មាន​មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ចំណុច​បុរី​ពិភព​ថ្មី​កួរស្រូវ​២​ ផ្ទះ​លេខ​៨៧​ ផ្លូវ​១១​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ ។​

    ​លោកនាយ​ការិយាល័យ​នគរបាល​ ប្រឆាំង​គ្រឿងញៀន​ រាជធានី​ភ្នំពេញ​ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ៖​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​គឺ​មុន​ដំបូង​កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង​ថា​មាន​ករណី​ជួញដូរ​គ្រឿងញៀន​គឺ​ផ្ញើ​ពី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ តាម​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ ។​ បន្ទាប់​មក​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​មានឈ្មោះ​ជា​ សុវណ្ណ​បញ្ច​ការ​ នៅ​ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ខណៈ​ស្ត្រី​សង្ស័យ​កុម្ម៉ង់​ទិញ​និង​រង់ចាំ​ទទួលយក​គ្រឿង​ ពី​ជនសង្ស័យ​ឈ្មោះ​ ម៉​ម​ សា​វី​ រស់នៅ​ភ្នំពេញ​ ។​

    លោកបន្តទៀតថា ក្រោយ​ពី​បង្ក្រាប​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​នេះ​ហើយ​ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ រាជធានី​ភ្នំពេញ​ ក៏​ឈាន​ទៅ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ម៉​ម​ សា​វី​ នៅ​ភ្នំពេញ​ដែល​ជា​អ្នក​ផ្ញើ​គ្រឿងញៀន​ទៅ​ឱ្យ​ស្ត្រី​សង្ស័យ​ឈ្មោះ​ ជា​ សុវណ្ណ​បញ្ច​ការ​ ។​ កម្លាំង​សមត្ថកិច្ច​ឆែកឆេរ​ត្រួតពិនិត្យ​និង​ទៅ​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​នៅ​តាម​សាខា​ចំណតរថយន្ត​០៣​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជនសង្ស័យ​បម្រុង​ផ្ញើ​គ្រឿងញៀន​យក​ទៅ​លក់​ចែកចាយ​នៅ​តាម​បណ្តា​ខេត្ត​ហើយ​បញ្ជូន​មក​ស្នងការ​ដ្ឋា​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​យក​មក​អនុវត្ត​តាម​នីតិវិធី​ ។​ 

    ​លោក​វរសេនីយ៍ទោ​ រ៉ឹ​ម​ ម៉ិច​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​ កម្លាំង​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​រួម​មាន​ ៖​ ១-​ក្រាម​និង​ម្សៅ​ម៉ត់​ពណ៌​ស​ ចំនួន​០៦​កញ្ចប់​(​ថង់​តូច​-​ធំ​),​ ២-​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​២៥០​គ្រាប់​,​ ៣-​ថ្នាំ​គ្រាប់​ពណ៌​ប៉ៃ​តង​ចំនួន​២០០​គ្រាប់​ និង​ ៤-​គ្រាប់កាំភ្លើង​ ០៧​គ្រាប់​ ៕

     

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន884ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន883ដង របាំត្រុដិ (មានវីដេអូ)   អាន942ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន897ដង អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខ?...    អាន928ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន910ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន887ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន872ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន880ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន878ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
    សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាបយីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1543នាក់
    ម្សិលមិញ    5273នាក់
    សប្ដាហ៍នេះ    47598នាក់
    ខែនេះ    176551នាក់
    ឆ្នាំនេះ   176551នាក់
    សរុប   42260736នាក់
    ថ្ងៃទី 22 ខែ 01 ឆ្នាំ 2022 ម៉ោង 08:55