ព័ត៌មានក្ដៅ

ពិតជាខ្មាស់គេជាងលិចពងទៅទៀត!

ដោយៈ Siem Reap Siem Reap ថ្ងៃទី 21 ខែ 02 ឆ្នាំ 2022 វេលាម៉ោង 03:07 នាទី ចំនួនអានៈ 827

ដូចពាក្យចាស់មួយបានពោលថា "ភ្នំមួយពុំអាចមានខ្លាពីរបានឡើយ" គម្រោងជីកស្ដារបឹងពារាំងតែមួយ តែបែរជាបណ្ដោយឲ្យមានក្រុមហ៊ុន២ផ្សេងពីគ្នាចែកទឹកដីគ្នារកស៊ីយ៉ាងគគ្រឹគគគ្រេងទៅវិញ។

១.ក្រុមហ៊ុនជីកស្ដារបឹងពារាំងក្នុងសង្កាត់ជ្រាវត្រូវបានគេស្គាល់ថាជារបស់លោក "សាន្ត រដ្ឋស៊ីង"។
២.ឯក្រុមហ៊ុនមួយទៀតដែលជីកស្ដាបឹងពារាំងស្ថិតក្នុងសង្កាត់ចុងគ្នា កាសែតកម្ពុជាសុវណ្ណភូមិអត់ស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាក្រោមការគ្រប់គ្រងរបស់លោក ហាប់ ដា ប្រធានសហគមន៍នេសាទចុងឃ្នៀស ហើយមានអ្នកមានឥទ្ធិពលមានអំណាចម្នាក់ទៀតនៅពីក្រោយខ្នងលោកហាត់ដា(សុំមិនបញ្ចេញឈ្មោះ) ជាកូនប្រុសរបស់លោក សត ណាឌី អតីតស្នងការនគរបាលខេត្តសៀមរាប នេះបើយោងតាមប្រភពព័ត៌មានដែលលួចបង្ហើបប្រាប់។

សូមរំឭកផងដែរថាកាលពីដើមខែកុម្ភៈឆ្នាំ 2022 នេះ លោក សាន្ត រដ្ឋស៊ីង និងលោក ហាប់ ដា បានមានជម្លោះទាស់ទែងគ្នា រហូតដល់មានការចោទប្រកាន់ថាលោក សាន្តរដ្ឋ ស៊ីង បានចុះពីឡានវាយលោក ហាប់ ដា ពីរដៃ។ ចំណែកឯលោក សាន្ត រដ្ឋស៊ីង បានបដិសេធថាពុំបានវាយលោក ហាប់ ដា នោះទេ ហើយថែមទាំងចោទប្រកាន់ទៅលោក ហាប់ ដា វិញថា បានរំខានដល់ការរកស៊ីរបស់លោក ធ្វើឲ្យលោកខាតបង់ពេលវេលា ខាតបង់ថវិកា ដោយសារតែកូនចៅរបស់លោក ហាប់ ដា បានដាក់បារ៉ាស់បិទមិនឲ្យឡានដឹកដីរបស់លោក សាន្ត ស៊ីង មិនឲ្យដឹកចេញមកក្រុងសៀមរាប។

ពលរដ្ឋនៅក្នុងសង្កាត់ជ្រាវ និងពលរដ្ឋនៅក្នុងសង្កាត់ចុងឃ្នៀស ដែលតាមដានហេតុការណ៍ខាងលើនេះ បានខ្សឹបខ្សៀវគ្នារិះគន់ថា "បានច្រាសច្រំឆ្អែតហើយ មិនចេះឱបក្រសោបគ្នា ច្រាសឆ្អែតមានកម្លាំងរៀងខ្លួន ខាំគ្នាដូចសត្វតិរច្ឆាន"។

ពលរដ្ឋអ្នកតាមដានហេតុការណ៍ខាងលើនេះ កំពុងតែរង់ចាំមើលចំណាត់ការរបស់ថ្នាក់លើ តើថ្នាក់លើចាត់ការយ៉ាងបែបណាទៅវិញ រវាងខ្លាពីរនៅលើភ្នំតែមួយ ដូចដែលបានរៀបរាប់មកខាងលើនេះ ឬមួយទុកឲ្យនៅបន្តខាំគ្នាតទៅទៀត?៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1016ដង អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន1019ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន1385ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន988ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន1102ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន1398ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1016ដង លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀ?...    អាន981ដង ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរ?...    អាន1055ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន1319ដង
ព័ត៌មានផ្សេងៗទៀត
ផ្សាយពាណិជ្ជកម្ម

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11043នាក់
ម្សិលមិញ    8427នាក់
សប្ដាហ៍នេះ    11043នាក់
ខែនេះ    340419នាក់
ឆ្នាំនេះ   2485478នាក់
សរុប   44569663នាក់
ថ្ងៃទី 27 ខែ 06 ឆ្នាំ 2022 ម៉ោង 21:15