ព័ត៌មានក្ដៅ

ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 03 ឆ្នាំ 2022 វេលាម៉ោង 01:48 នាទី ចំនួនអានៈ 576

នៅរសៀលថ្ងៃទី២៧ ខែនិនា ឆ្នាំ២០២២ ម្សិលមិញនេះ ការិយាល័យរបស់គណៈគ្រូពេទ្យ ត្រូវ​បាន​បើកសម្ភោធន៍​ដាក់ឱ្យប្រើប្រាសជាផ្លូវការស្ថិតក្នុង ភូមិចន្លោង​ សង្កាត់ស្រង៉ែ ក្រុង-ខេត្តសៀមរាប ក្រោមអធិបតីភាព​​ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាល​ខេត្តសៀមរាប​ រួមជាមួយភ្ញៀវកិត្តិយស និងមន្រ្តីរាជការសាធារណៈជាច្រើនស្ថាប័នផងដែរ។

លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានគណៈគ្រូពេទ្យ​ខេត្តសៀមរាបបានមាន​ប្ររសាសន៍​ប្រាប់​កាសែត កម្ពុជាសុវណ្ណភូមិថា នៅខេត្តសៀមរាបមានសមាជិកក្រុម​ប្រឹក្សាគណៈគ្រូពេទ្យចំនួន១១​រូប និងគណៈគ្រូពេទ្យជាង៦រយរូប ហើយថវិការចំនួន​ជាង៦ម៉ឺន​ដុល្លារអាមេរិក​​​ដែល​បាន​ចំណាយទិញផ្ទះល្វែង ចំនួន២ល្វែង​ធ្វើ​ជាការិយាល័យនេះគឺកើតចេញពីការរួមសាមគ្គីរបស់​សមាជិក​គណៈគ្រូពេទ្យខេត្ត​សៀមរាបទាំងអស់គ្នា រួមជាមួយគណនីយភាព តម្លាភាព ហើយជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​ក្រុម​គណៈគ្រូពេទ្យ​មាន​ការិយាល័យផ្ទាល់ខ្លួន​បែបនេះ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា សមិទ្ធិផលនេះនឹង​រក្សាដល់មនុស្ស​ជំនាន់ក្រោយ​ អ្នក​បន្តវេន មានកន្លែងធ្វើការសមរម្យ នឹងឱ្យសមទៅនឹងតម្លៃកេរត្តិ៍ឈ្មោះ កិត្តិយសជាគ្រូពេទ្យ ព្រោះមិនមានអ្វីអមតទេ មុខតំណែងតួនាទីមិន​មានប្លង់រឹងទេ មានតែអំពើល្អទេ​ដែល​រក្សា​កេរ្តិ៍ឈ្មោះបានយូរអង្វែង។ លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានគណៈគ្រូពេទ្យ​ខេត្តសៀមរាប បាន​បន្ថែមថា ពិធីជុបលៀងក្រោយ​ពេល​​សម្ភោធន៍ល្ងាចនេះ ថវិការដែលចំណាយ​គឺបានមក​ពីសប្បុរសជន​ទាំងអស់ អ្នកខ្លះជួយជាថវិការ អ្នក​ខ្លះទឹកសុទ្ធ អ្នក​ខ្លះស្រាបៀរ ហើយលោកវេជ្ជបណ្ឌិតក៏សូមថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពស់ខ្ពស់របស់គណអធិបតី ភ្ញៀវ​កិត្តិយសដែលបាន​ចូររួម និងសប្បុរសជនជិតឆ្ងាយដែលបានជួយឧបត្ថមដល់កម្មវិធីទាំងមូល។

គេសង្កេតឃើញថា កន្លងមក​នៅពេលក្រុម​គ្រូពេទ្យ​មាន​បញ្ហាអ្វីមួយប៉ះពាល់ដល់អាយុជីវិត​មនុស្ស​ តែងតែមានកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ ឬកងរាជអាវុហត្ថ មក​នាំ​ខ្លួន​គ្រូពេទ្យ​ដោយ​មិន​មាន​ជូនដំណឹងដល់ប្រធាន​ស្ថាប័នរបស់គ្រូពេទ្យឡើយ។ ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ​បាន​ចេញព្រះរាជក្រឹត្យ​ និងសេចក្តីជូនដំណឹងរបស់គណៈគ្រូពេទ្យជាតិ ស្តីពីនីតិវិធីចាប់ខ្លួនគ្រូពេទ្យ ត្រូវមាន​វត្តមានគណៈគ្រូពេទ្យជាចាំបាច់។

យោងតាម មាត្រា១៧ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នក​ប្រកបវិជ្ជាជីវៈ​វិស័យសុខាភិបាល ចែងថា ”រាល់ការវិនិច្ឆ័យ និងនីតិវិធីរបស់តុលាការ ឬស្ថាប័នមានសមត្ថកិច្ចផ្សែងៗ ពាកក់ព័ន្ទនឹងការ​ប្រព្រឹត្តរបស់អ្នក​ប្រកបរបរវិជ្ជាជីវៈសុខាភិបាល ចាំបាច់ត្រូវមានការចូលរួមពីគណៈវិជ្ជាជីវៈសុខា​ភិបាលដែលពាក់ព័ន្ធ“៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខ...    អាន986ដង កក្រើកសង្គមហ្វេសប៊ុគ សម្ដេចព្រះសង្ឃរាជមួយអង្គ យកអ្នកលក់ឡេធ្វើជាទីប្រឹក្សាផ្ទាល់   អាន1010ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1016ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន1021ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន978ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន992ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន1076ដង គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាង...    អាន1032ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន975ដង តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន994ដង
ព័ត៌មានផ្សេងៗទៀត
ផ្សាយពាណិជ្ជកម្ម

 លិខិតមិត្តអ្នកអាន
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12200នាក់
ម្សិលមិញ    8427នាក់
សប្ដាហ៍នេះ    12200នាក់
ខែនេះ    341576នាក់
ឆ្នាំនេះ   2486635នាក់
សរុប   44570820នាក់
ថ្ងៃទី 27 ខែ 06 ឆ្នាំ 2022 ម៉ោង 22:17